កូនលោក​ផ្កាយ​១ ឈ្មោះ សា​រ៉េ​ន ច័ន្ទ​សែន​ឧ​ត្ត​ម លក់​កេរ្តិ៍ឈ្មោះ​ទាំង​ឪពុក និង​ខ្លួន ព្រោះតែ មហិច្ឆតា​

, , Leave a comment

10-5-2017 (1)

​រាជធានី​ភ្នំពេញ : យោងតាម​គណនី​ហ្វេ​ស​ប៊ុ​កលោក (Sem Choeurn) បាន​បង្ហោះ​ភ្ជាប់​និង​ឯកសារ​ដូចខាងក្រោម «​សូមជួយ​ចែករំលែក Share….​ឲ្យ​ប្រធាន​កងយោធពល​ខេមរភូមិន្ទ បានឃើញ​ទង្វើ​កូនចៅ​ខ្លួន​ផង​..! ធ្វើការ​ដល់​ថ្នាក់​មន្ត្រី​យោធា​ឈ្មោះ សា​រ៉េ​ន ច័ន្ទ​សែន​ឧ​ត្ត​ម ធ្វើការ​នៅ​កងយោធពល​ខេមរភូមិន្ទ​ទ័ពអាកាស ត្រូវជា​កូន Pilot ផ្កាយ​១​ទៀត​បានមក​បោកប្រាស់ និង រំលោភ​លើ​សេចក្តីទុកចិត្ត​របស់ខ្ញុំ ដោយ​មុនដំបូង​បានមក​ជួល​ឧបករណ៍​ថតរូប​ខ្ញុំ​ចំនួន​២​ថ្ងៃ រួច​បាន​និយាយ​និង​ធ្វើ​កិច្ចសន្យា​ជាមួយគ្នា​២​ថ្ងៃ​ក្រោយមក មិន​បានមក​បន្ត​កុងត្រា ដើម្បី​ជួល​បន្តទៀត​នោះទេ ខ្ញុំ​បាន​ព្យាយាម​ខ​ល​ទៅ​ទារ​របស់ និង​លុយ​ថ្លៃ​ជួល​បាន​ប្រាប់​មក​ខ្ញុំ​វិញ​ថា ត្រូវ​បន្ត​ថត​នៅ​ខេត្ត​ព្រះសីហនុ ហើយ​លុយ​មិនបាន​ឲ្យ​ភ្លាម​ទេ យកទៅ​ទិញ​ឧបករណ៍​បន្ថែម ដើម្បី​ថត​នៅ​កំពង់សោម​៣​ថ្ងៃ ប្រាប់​ខ្ញុំ​ថា មកវិញ​សង​ទាំងអស់ ក្រោយមកទៀត​ប្រាំ​ថ្ងៃ​ហើយ​ខ្ញុំ​ខ​ល​ទៅ​មិន​ព្រម​យកមក​ឲ្យ​ប្រាប់ថា ទៅ​ថត​បន្ថែម​នៅ​កម្មវិធី​គេ ទោះ​ខ្ញុំ​ព្យាយាម​ឲ្យ​មក​សង​កាមេរ៉ា​ខ្ញុំ និង​ចុះ​កុងត្រា​នៅតែ​មិន​មក ហើយ​ព្យាយាម កុហក​ខ្ញុំ ថ្ងៃនេះ ថ្ងៃនោះ រហូតដល់​១០​ថ្ងៃ ខ្ញុំ​ព្យាយាម​ខ​ល​អង្វរ​គេ និង​ឲ្យ​បង​ម្នាក់​ជា​សាក្សី បបួល​មក​ចុះ​កុងត្រា ទីបំផុត​គេ​មក​ចូលខ្លួន​តាម​កិច្ចសន្យា ដឹងលឺ​ពី​ភូមិ​ឃុំ និង​សាក្សី ប៉ុន្តែ​ឧបករណ៍ និង កាមេរ៉ា​ខ្ញុំ គេ​ប្រាប់ថា បាន​ជួល​ទៅ​ឲ្យ​អ្នកផ្សេង ទីបំផុត​គេ​កុហក​ខ្ញុំ​រាប់​ភ្លេច​។​

10-5-2017 (2)

​យើង​បានធ្វើ​កិច្ចសន្យា កុងត្រា​មួយ​ជា​ឈ្នួល​សង និង​ទឹក​ប្រាប់ ថ្លៃ ឧបករណ៍​កាមេរ៉ា របស់ខ្ញុំ 3780$ នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៧ ប៉ុន្តែ​គេ​មិនបាន​គោរព​ពាក្យសន្យា​នោះទេ នៅតែ​ព្យាយាម​កុហក​ខ្ញុំ​ថា ត្រូវ​លក់​ឈ្មោះ​មន្ត្រី​យោធា​ទៅ​ឲ្យ​គេ លក់ដាច់​ថ្ងៃអាទិត្យ ខ្ញុំ​ខំ​ចាំមើល​ឡើង​ហើម​ភ្នែក នៅតែ​មិន​ព្រម​មករ​ហូ​តខ​ល​មក​ប្រាប់​ខ្ញុំ​ថា ល្ងាច​លក់បាន​ហើយ​លុយ​5000$ ត្រូវ​បង្វិល​ចូល​ធនាគារ អេស៊ីលីដា ព្រឹក​ទើប​ដក​បាន ហ្អឹះ​ព្រឹក​ឡើងខ​ល​បញ្ជាក់ថា ឈ្មោះ​លក់​មិនទាន់បាន​ពន្យា​ពេល​ទៀត (​ខ្ញុំ​អស់រលីង បាត់អស់​ទំនុកចិត្ត និង សេចក្តី​ស្មោះត្រង់​ក្នុងនាម​ជា​កូនប្រុស ក្រោយមកទៀត ប្រាប់​ខ្ញុំ​ថាអោយ​ចាំ​សិន​……! កុហក​១០០​ជំពូក នរណា​ជឿ​ទៀត​? កម្លាំង​ញើស​ឈាម​របស់ខ្ញុំ ខំ​រក​ដើម្បី​សន្សំ​លុយ​ទិញ ឧបករណ៍ កាមេរ៉ា ទុក​សម្រាប់​រកស៊ី ក្រោម​កណ្តាល​ថ្ងៃ​ក្តៅ ភ្លៀង យប់ ដាច់បាយ ដាច់ទឹក ភ្ញៀវ​គេ​ស្តី​ឲ្យ ញើស​ស្រក់​ដូច​ឈាម ហត់​គ្មាន​ហ៊ាន​រអ៊ូ​នោះទេ ! ចុងក្រោយ​មន្ត្រី​យោធា​មាន​សក្តិ​យស ឋានៈ​ល្អ បោកប្រាស់​គេ តើ​សម​ទេ​? សូម​លោក សា​រ៉េ​ន ច័ន្ទ​សែន​ឧ​ត្ត​ម ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​ខ្ញុំ ចំពោះមុខ​ច្បាប់​»៕

10-5-2017 (9) 10-5-2017 10-5-2017 (3) 10-5-2017 (4) 10-5-2017 (5) 10-5-2017 (6) 10-5-2017 (7) 10-5-2017 (8)

 

Leave a Reply

(*) Required, Your email will not be published