គយ​ចល័ត បង្ក្រាប​ឡាន​អត់​បង់ពន្ធ ដើម្បី​ធ្វើ​របាយការណ៍ និង​លុបបំបាត់​ភាពអាម៉ាស​

, , Leave a comment

​រាជធានី​ភ្នំពេញ : រថយន្ត​ស៊េរី​ទំនើប​ចំនួន​ពីរ​គ្រឿង​ដែលជា​រថយន្ត​នាំចូល​អត់​បង់ពន្ធ ហើយ​បាន​ពាក់​ស្លាក​លេខ​ដូចគ្នា​ប្រើប្រាស់​យ៉ាង​សង្ហារ និង​ធ្វើចរាច​ណ៍​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​កម្លាំង​គយ​ចល័ត​ចាប់បាន​។ រថយន្ត​ដែលមាន​ស្លាក​លេខ​ដូចគ្នា (​ភ្នំពេញ​2L-1781) ក្នុងចំណោម​រថយន្ត​៨​គ្រឿង ផ្សេងទៀត​ដែល​កម្លាំង​គយ​ចល័ត​ចាប់បាន​នៅ​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៧​។​

09-5-2017 (3)

​មន្ត្រី​គយ​ចល័ត​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាបរ​ថ​យន្ត​អត់​ពន្ធ​នេះ​ចាប់បាន​រថយន្ត​ទំនើបៗ​អត់​ពន្ធ​ចំនួន​៨​គ្រឿង នៅក្នុង​ភូមិសាស្ត្រ​តាម​បណ្តា​ខណ្ឌ​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ ការចុះ​ចាប់​រថយន្ត​ស៊េរី​ទំនើប​នេះ ធ្វើតាម​ការចង្អុលបង្ហាញ​ពី​លោក កើត សុធា​រ៉ា ប្រធាន​នាយកដ្ឋាន សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស​។​

09-5-2017 (2)

​រថយន្ត​អត់​ពន្ធ​ដែល​ចាប់បាន​នោះ​ជា​ស៊េរី​ទំនើបៗ​រួមមាន​ម៉ាក Land Cruiser, Lexus, Camry​។ កម្លាំង​គយ​ចល័ត​បាន​ចុះ​ប្រតិបត្តិ ចាប់​ថ​យន្ត​ស៊េរី​ទំនើបៗ ដែល​អត់​ពន្ធ​ជាច្រើន​គ្រឿង​រួច មក ហើយ កាលពីពេល​កន្លងទៅ ហើយ​ប្រ​ត្តិ​ប​ត្តិ​ការ​នេះ ក៏​ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ផងដែរ​៕

09-5-2017 09-5-2017 (1)

 

Leave a Reply

(*) Required, Your email will not be published