ឥទ្ធិពល​របស់​មន្ត្រី​យោធា​ស័ក្ដិ​៤​កន្លះ​ផ្នែក​គីមី​សាស្ត្រ បើក​បន​ល្បែងស៊ីសង អាជ្ញាធរខេត្ត​កំពង់ឆ្នាំង មិន​បង្ក្រាប ព្រោះតែ​ផលប្រយោជន៍ និង​ជា​បក្ខពួក​

, , Leave a comment

​ខេត្តកំពង់ឆ្នាំង : អាជ្ញាធរខេត្ត​កំពង់ឆ្នាំង ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាពលរដ្ឋ មន្ត្រីរាជការ ព្រោះតែ​មិន​ហ៊ាន​បង្ក្រាប​កន្លែង​លេងល្បែង ស៊ីសង​ខុសច្បាប់​របស់​មន្ត្រី​យោធា ផ្នែក​គីមី​សាស្ត្រ​ពាក់​ស័ក្ក​៤​កន្លះ បើក​ល្បែងស៊ីសង​ដូចជា ចាក់​ភ្នាល់​ប្រដាល់​ថៃ បៀរ អាប៉ោង ក្នុងផ្ទះ និង​បើក​សង្វៀន​បញ្ជល់មាន់ ដោយ​ខុសច្បាប់ ក្នុង​ទឹកដី​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច យ៉ាង​គគ្រឹកគគ្រេង​។​

09-5-2017 (1)

​ប្រ​ភ​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ឱ្យដឹងថា លោក សូ ឆ​ង មន្ត្រី​យោធា​ពាក់​ស័ក្ក​ធំ ហើយ​បើក​បន​ល្បែងស៊ីសង​ដុះ​ស្លែ មាន​រយៈពេល​៥​ទៅ​៦​ឆ្នាំ កន្លងមកហើយ​នោះ សមត្ថកិច្ច​នគរបាល កងរាជអាវុធហត្ថ​មិន​ខ្ចី​បង្ក្រាប​ឡើយ​។ ប្រជាពលរដ្ឋ​បន្តថា ទីតាំង​បញ្ជល់មាន់​របស់ តា​ឆ​ង កន្លងមក​ធ្វើការ​ចល័ត​៣​ទីតាំង​ជាប់​ព្រំប្រទល់​៣​ខេត្ត មាន​កំពង់ស្ពឺ កំពង់ឆ្នាំង និង​ខេត្តកណ្តាល ប៉ុន្តែ​ដោយសារ​បែក​រឿងអាស្រូវ​បន្តបន្ទាប់​ទីតាំង​នោះ​ត្រូវបាន​ប្តូរ​ទៅ​ជល់​ក្នុងព្រៃ​ឫស្សី ដី​បន្ទាយ​យោធា​ជិត​វត្ត​ត្រឡែងកែង ក្នុងភូមិ​សាស្ត្រ ឃុំ​ស​ង្វែ​ក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែល​បង្កឱ្យមាន​ការប៉ះពាល់ ដល់​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ព្រមទាំង​ប្រឆាំងនឹង អនុសាសន៍ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុងការ​លប់បំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ទូទាំងប្រទេស​។​

09-5-2017 (3)

​ប្រជាពលរដ្ឋ​ប្រាប់ថា ចំណែក​ក្នុង​ហាង​កាហ្វេ​របស់ តា​ឆ​ង នៅជាប់​ផ្លូវជាតិ​លេខ​៥ ក្នុង​ផ្សារ​ត្រាច ឃុំ​ស្វាយ ស្រុក​កំពង់ត្រឡាច មាន​លេង​ចាក់​ភ្នាល់​ប្រដាល់​ថៃ តាម​ទូរទស្សន៍ និង​ក្នុងផ្ទះ​មាន​លេង បៀរ និង​អាប៉ោង មាន​អ្នកឈ្នះ​ចាញ់​រាប់ពាន់​ដុល្លារ​។ មេ​ល្បែងស៊ីសង​រូបនោះ ដើរ​អួត​ក្អេងក្អាង គំរាម​ដក​មេ​ប៉ុស្តិ៍​ចោល ពេលណា​ក៏បាន បើ​ហ៊ាន​ប៉ះពាល់​កន្លែង​សង្វៀនមាន់ និង​បន​ល្បែង​របស់ខ្លួន យ៉ាងច្រើន ចំណាយលុយ​អស់​៥.០០០​ដុល្លារ​ប៉ុណ្ណោះ​។​

 

​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​ខេត្តកំពង់ឆ្នាំង បាន​បង្ហើប​ឱ្យដឹងថា លោក សូ ឆ​ង មន្ត្រី​យោធា​គីមី​សាស្ត្រ បន្ទាប់ពី​មានការ​រិះគន់​ប្រជាពលរដ្ឋ មន្ត្រីរាជការ​ក្នុង​ខេត្ត រហូត​មាន​ពាក្យបណ្តឹង របស់​ប្រជាពលរដ្ឋ​ដាក់​ទៅកាន់​ក្រសួងមហាផ្ទៃ និង​កាសែត​ចុះផ្សាយ​ញឹកញាប់ រហូត​អគ្គ​ស្នងការរង​នគរបាលជាតិ ទូរស័ព្ទ​សួរនាំ លោក​ឧ​ត្ត​សេនីយ៍​ទោ ឡុ​ច វណ្ណ​រ៉ា ស្នងការ​ខេត្តកំពង់ឆ្នាំង រឿង​អ្វី​បានជា​មិន​បង្ក្រាប​កន្លែង​ល្បែង និង​សង្វៀន​បញ្ជ​ន់​មាន់​ខុសច្បាប់​របស់​ឈ្មោះ សូ ឆ​ង នោះ​។

 

​ប្រភព​បន្តថា បន្ទាប់ពី​មានប្រតិកម្ម​ពី​ថ្នាក់លើ តា​ឆ​ង លែង​ហ៊ាន​ចេញមុខ​ទៀតហើយ ដោយ​ឱ្យ​តំណាង​រត់​ការបើក​កន្លែង ជល់​មាន់នៅ​ទីតាំង​ថ្មី ហើយ​លោក​គ្រាន់តែ​ជា​អ្នក គៀរគរ​ហៅភ្ញៀវ និង​ដាក់​ហ៊ុន​ប៉ុណ្ណោះ ហើយ​ទីតាំង​ថ្មី​នោះ ក្នុង​ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ក្បែរ​ច្រមុះ​ប៉ុស្តិ៍​តែម្តង​។​

09-5-2017

​មន្ត្រីនគរបាល​ដដែល​បាន​បន្តថា ករណី​ល្បែងស៊ីសង​លោក សូ ឆ​ង ទាំង​ស្នងការ​ប៉ូលិស មេ​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ថ្នាក់ស្រុក ប៉ុស្តិ៍ សុទ្ធតែ​ទទួលបាន​លាភសក្ការៈ​គ្រប់ៗ​គ្នា តាម​ជំនាញ លើកលែងតែ​ព្រះសង្ឃ និង​គ្រូបង្រៀន ប៉ុណ្ណោះ​ដែល​អត់​បាន​លុយ​ពីស​ង្វៀន​បញ្ជ​ន់​មាន់​ខាងលើ​។​

 

​ពាកព័ន្ធ​ករណី​ល្បែង​បញ្ជល់មាន់ បៀរ អាប៉ោង លេង​យ៉ាង​គគ្រឹកគគ្រេង ក្នុងភូមិ​សាស្ត្រ ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច របស់លោក សូ ឆ​ង នោះ លោកស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង ធ្លាប់បាន​ប្រាប់​ច្រើនដង​ថា លោក​នឹង​ចាត់​វិធាន​បង្ក្រាប​រហូត ប៉ុន្តែ​រហូត​ពេលនេះ​នៅតែ​ដដែលៗ គ្មាន​បង្ក្រាប​អ្វី​ទាំងអស់ ទើប​ធ្វើឱ្យ​ប្រជាពលរដ្ឋ ចោទប្រកាន់​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ខេត្តកំពង់ឆ្នាំង ទទួល​សំណូក​ពី​ម្ចាស់​សង្វៀនមាន់ ថ្នូរ​នឹង​ការមិន​ចុះបង្ក្រាប​ជួយ​បិទបាំង​ថែម​ទៀតផង​៕

09-5-2017 (2)

 

Leave a Reply

(*) Required, Your email will not be published