បើ​អ្នកជា​ពលរដ្ឋ និង​មន្ត្រី​ខ្មែរ គួរតែ​បើកភ្នែក​មើល​ផង​

, , Leave a comment

រាជធានី​ភ្នំពេញ : ថ្មីៗ​នេះ ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​រិះគន់​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ថា បាន​បណ្តែតបណ្តោយ​ប្រើប្រាស់​ស្លាក​យីហោ​របស់ខ្លួន​ក្រោមរូបភាព​មិនមាន​សណ្តា​ប់​ធ្នាប់ និង​បាន​ត្រឹមត្រូវ​ទៅតាម​ប្រកាស​របស់​ក្រសួង វប្បធម៌ និង​វិចិត្រសិល្បៈ ចំណាត់ការ​របស់​អាជ្ញា​ធរ​ក្រុង និង​មន្ទីរជំនាញ​ពាក់ព័ន្ធ គឺជា​ការជាន់​ឈ្លី​អត្តសញ្ញាណ​ជាតិ​។​

 

​ប្រភព​ខាងលើ​បាន​បន្តថា “​ស្លាក​នេះ ខ្មែរ​ធ្វើ ឬ​ជនជាតិ​ណា​ធ្វើ​? China(​ឆាយ​ណា​) គេ​សរសេរ ឆាត​នា ចឹ​ង​ឬ​?​។​” ប្រយោគ​ខាងលើនេះ​ជា​ភាសាបរទេស​ធំៗ ដែល​សកម្មភាព​ទាំងនេះ​ហាក់បីដូចជា​ជនបរទេស​ទាំងអស់នោះ​បាននាំគ្នា ជាន់ឈ្លី​អត្តសញ្ញាណ​ជាតិខ្មែរ មិន​គោរព​ច្បាប់​ប្រទេស និង​សេចក្តីប្រកាស​របស់​ក្រសួង​វប្បធម៌​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឡើយ​។​

 

​បើ​យោងតាម​ប្រកាស​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លេខ​១៧២ ដែល​តម្រូវឱ្យ​គ្រប់​ស្លាក​យីហោ​ហាង រោងចក្រ ធនាគារ អាហា​រដ្ឋា​ន ភោជនីយដ្ឋាន​ទាំងអស់ ត្រូវ​រក្សា​អត្តសញ្ញាណ​ជាតិខ្មែរ សរសេរ​ជា​អក្សរ​ខ្មែរ នៅ​ផ្នែក​ខាងលើ​ជា​អក្សរ​ធំៗ ជាង​អក្សរ​បរទេស​ដែល​នៅ​ខាងក្រោម​។​

 

​ចំណែក​ករណី​ខាងលើនេះ សារព័ត៌​មានកំណើត​ថ្មី រង់ចាំ​ការបកស្រាយ​បំភ្លឺ​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ចែកជូន​សាធារណៈជន​៕
09-5-2017

 

Leave a Reply

(*) Required, Your email will not be published