តើ​ជា​កំហុស​អ្នកណា​? ពេល​សន្យា តែ​មិន​អនុវត្ត​

, , Leave a comment

​រាជធានី​ភ្នំពេញ : អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ដើមឡើយ​បាន​សន្យាថា នឹង​រំដោះ​ចិញ្ចើមថ្នល់ តែ​ទំនងជា​ត្រូវ​បរាជ័យ ក៏​ទម្លាក់កំហុស​ថា ដោយសារតែ​នាំ​ទ្បាន​ជជុះ ចូល​ទើប​ធ្វើ​ឲ្យ​ស្ទះចរាចរណ៍ ក្រោយមកទៀត​លោក​ថា ចង់​ឲ្យ​គ្មាន​ចោរប្លន់ ត្រូវ​លុបបំបាត់​ទូរ ATM បន្ទាប់មក​ថា បរិស្ថាន​មិនល្អ ព្រោះតែ​ឆ្កែ​ជុះ​នៅ​ទីសាធារណៈ ឥឡូវ​មកដល់​វគ្គ​ស្ទះចរាចរណ៍​ដដែល ព្រោះតែ​យានដ្ឋាន និង​ឃ្លាំង នៅ​កណ្តាល​ក្រុង​។​

08-5-2017 (1)

​មួយឆ្នាំ​បាន​កន្លងផុតទៅ ការសន្យា​សរ​បស់​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស ដើម្បី​សង្គ្រោះ​ចិញ្ចើមថ្នល់ និង​ការរំដោះ​ទឹក​ជន់​លិច រាជធានី​ភ្នំពេញ ក្រោយពេល​ភ្លៀង​ធ្លាក់ ទំនងជា​ត្រូវ បរាជ័យ​ទាំងស្រុង ក៏បាន​បង្វែរ​ការចាប់​អារម្មណ៍​មកលើ​ប្រធានបទ​ថ្មីៗ ជា​បន្តបន្ទាប់​ទៀត ដូចជា ការបញ្ឈប់​ឡានធំ​ចូល​ក្រុង ការបំបាត់​ឡាន​កែឆ្នៃ​ខុស​បច្ចេកទេស ការបិត​ទូ​ATM ដើម្បី​បំបាត់​ចោរប្លន់ វិធានការ​ចាប់​ឆ្កៃ​ជុះ​ទីសាធារណៈ​ដើម្បី​បរិស្ថាន ការបញ្ឈប់​នាំ​ឡាន​ជជុះ​ចូល បណ្តេញ​យានដ្ឋាន និង​ឃ្លាំង​ទៅ​ក្រៅ​ក្រុង​ជាដើម សុទ្ធតែ​អ្វីដែល​លោក​អភិបាលក្រុង​ធ្លាប់បាន​លើកឡើង និង​បន្ត​ការសន្យា​ជា​បន្តបន្ទាប់ ជាមួយនឹង​ការធានា​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់បំផុត​។​

 

​តើ​ការកកស្ទះ​ចរាចរណ៍​រាល់ថ្ងៃ បណ្តាលមកពី​ការ​នាំចូល​រថយន្ត​ជជុះ បណ្តាលមកពី​យានដ្ឋាន ឬ​បណ្តាលមកពី​ការ​បើកហាង​ផឹកស៊ី មកពី​មើ​ក​ហាង​ការ​ហ្វេ​គុយទាវ​ធំៗ ហាង​លក់ដូរ​នានា សណ្ឋាគារ នៃ​បុគ្គល​មានអំណាច ខណៈ​ម្ចាស់​ហាង​ទាំងនោះ​បាន​យក​ផ្លូវ​ជា​ចំណតរថយន្ត​ភ្ញៀវ​របស់ខ្លួន​។​

 

​កាលពី​អភិបាលក្រុង​រូបនេះ​ធ្លាប់​អះអាងថា នឹង​ស្នើឱ្យ​រាជរដ្ឋាភិបាល​បញ្ឈប់​ការ​នាំចូល​រថយន្ត​រថ​យន្ត​ជជុះ (secondhand) បានធ្វើ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ចេញមុខ​មក​ធានា​ជូន​ពលរដ្ឋ​ដូច្នេះ​ថា «​ខ្ញុំ​សូម​គូស​បញ្ជាក់ជូន​ជនរួមជាតិ​ថា ខ្ញុំ​មិន​យល់ស្រប​ជាមួយ​សំណើ​បែបនេះ​ទេ​។ សូម​បងប្អូន​ខិតខំ​រកប្រាក់​ទិញ​រថយន្ត​ជិះ តែ​សូមមេត្តា​កុំ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ និង​សូម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា​»​។​

 

​ជារឿយៗ ក្រៅពី​ការបើក​ហាង​ផឹកស៊ី មកពី​មើ​ក​ហាង​ការ​ហ្វេ​គុយទាវ​ធំៗ ហាង​លក់ដូរ​នានា សណ្ឋាគារ នៃ​បុគ្គល​មានអំណាច​ដែល​យក​ផ្លូវ​ជា​ចំណតរថយន្ត​ភ្ញៀវ​របស់ខ្លួន នៅមាន​ភូមិគ្រឹះ ឬ ផ្ទះ​បុគ្គល​មានអំណាច​មួយចំនួនទៀត ដែល​បាន​យក​ចិញ្ចើមថ្នល់​ធ្វើជា​សួនច្បារ​កម្មសិទ្ធិ​របស់​ខ្លួន តើ​ជា​កំហុស​អ្នកណា​?

08-5-2017

 

Leave a Reply

(*) Required, Your email will not be published