កម្លាំងប៉េអឹមបង្ក្រាបឡានដឹកឈើខុសច្បាប់ ចេញទៅស្រុកយួន តាមច្រកភ្នំក្រហម របស់មេឈ្មួញស្រ្តីជើងឆើត សាច់ញាតិមន្ត្រី វរះការពារព្រំដែន

, , Leave a comment

ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៧ សមត្ថកិច្ចប៉េអឹមខេត្ត និងប៉េអឹមស្រុកអូរយ៉ាដាវ ស្ទាក់ចាប់បានឈើ

រាប់សិបកំណាត់ ដែលមេឈ្មួញស្រ្តីជើងឆើត ដឹកតាមរថយន្តកែច្នៃ៤គ្រឿង បំរុងឆ្លងទៅលក់នៅស្រុកយួនតាមច្រកភ្នំក្រហម ត្រូវបានបញ្ជូនមកទីបញ្ជាការអាវុធហត្ថស្រុកអូយ៉ាដាវដើម្បីរៀប ចំចាត់ការតាមនិតិវិធីច្បាប់។

 

សេចក្តីរាយការណ៍បានអោយដឹងបន្តថា ក្នុងរយៈពេលប្រមាណជាង៣ខែ មកហើយ នៅចំណុចវរៈនគរបាលការពារព្រំដែនគោកលេខ៦០១ច្រករបៀងភ្នំក្រហមនេះ មានមេឈ្មួញស្ត្រីជើងឆើត លួចលាក់ធ្វើជំនួញឈើខុសច្បាប់ តាមច្រករបៀង ភ្នំក្រហម សឹងរាល់យប់-ថ្ងៃ ឆ្លងទៅលក់នៅប្រទេសវៀតណាម យ៉ាងរលូន ក្រោមការបើកដៃពី មេប៉ុស្តិ៍ច្រករបៀងភ្នំក្រហមឈ្មោះ មឿង យ៉ាត ។ ហើយ រាល់ជំនួញឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម មិនត្រឹមតែចេញតាមច្រកភ្នំក្រហមនេះទេ គឺនៅមានច្រកមួយទៀត ហៅថា ច្រករបៀងសង្កេតការណ៍ភូមិឡំ ។ច្រកព្រំដែនទាំងនេះ គ្រប់គ្រងដោយវរៈសេនាធំនគរបាលការពារព្រំដែនលេខ៦២៣ ឈ្មោះ ងួន សុវណ្ណា ហៅ អូនធំ ដែលជាមេបញ្ជាការ ។ជាក់ស្តែង ព្រឹកថ្ងៃទី៥ ខែឧសភា សមត្ថកិច្ច អាវុធហត្ថ ដឹកនាំ ដោយលោក សុខ មីន ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានចុះបង្ក្រាប បានរថយន្តដឹកឈើខុសច្បាប់ចំនួន៤គ្រឿង របស់មេឈ្មួញស្ត្រីជើងឆើត ដែលអាងសាច់ញាតិជាមន្ត្រីប៉ូលីសព្រំដែន បំរុងដឹកឆ្លងទៅលក់ នៅប្រទេសវៀតណាម នៅក្នុងព្រៃចំការកៅស៊ូ របស់ក្រុមហ៊ុន៧៤ ក្បែរចំណុចច្រករបៀងភ្នំក្រហម ដែលជាច្រកទទួលខុសត្រូវ ដោយវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០១ចំណុះអោយវរៈសេនាធំនគរបាលការពារព្រំដែនគោកលេខ៦២៣ មានឈ្មោះ ងួន សុវណ្ណា ហៅ អូនធំ ដែលជាមេបញ្ជាការ ។

ក្នុងប្រតិបត្តិការបង្ក្រាប លោក សុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បានប្រាប់អ្នកកាសែតថា ក្រោមបញ្ជាពីឧត្តមសេនីយ៍ត្រី គឹម រស្មី កំលាំងរបស់លោក បានខិតខំទប់ស្កាត់ លើជំនួញព្រៃឈើនេះយ៉ាងសកម្ម តាមរយៈសេចក្តីរាយការណ៍ របស់ភ្នាក់ងារសម្ងាត់ ក្នុងនោះមាន បងប្អូនអ្នកាសែត ដែលផ្តល់ជូនសមត្ថកិច្ចរបស់លោក និងការចុះតាមដានដោយផ្ទាល់ផង ទើបបង្ក្រាបបានយ៉ាង ជោគេជ័យ។

 

ពាក់ពន្ឋ័ករណីឈ្មួញសម្រុកដឹកឈើខុសច្បាប់ឆ្លងទៅលក់នៅប្រទេសវៀតណាមយ៉ាងអាណាធិបតេយ្យ តាមច្រកសង្កេតការណ៍ច្រករបៀងភ្នំក្រហម និង ច្រករបៀងសង្កេតការណ៍ភូមិឡំ រាល់យប់ថ្ងៃ ជាក់ស្តែង សមត្ថកិច្ចអាវុអហត្ថខេត្តបង្ក្រាបបានរថយន្តដឹកឈើប្រណិតបាន៤គ្រឿងនៅចំណុចភ្នំក្រហម មិនអាចទាក់ទងបញ្ជាក់ពីលោកមេប៉ុស្តិ៍សង្កេតការណ៍ច្រករបៀងភ្នំក្រហមនិងមេប៉ុស្តិ៍ច្រករបៀងសង្កេតការណ៍ភូមិឡំបាននៅឡើយទេ។

ប៉ុន្តែទាក់ទងនិងការចាប់បង្ក្រាបបាមបទល្មើសដឹកឈើប្រណិត ចេញទៅស្រុកយួនតាមតំបន់ដែលទទួលខុសត្រូវ ដោយអង្គភាពវរៈសេនាធំនគរបាលការពារព្រំដែន លេខ៦២៣នេះ លោក ងួន សុវណ្ណា ហៅ អូនធំ ដែលជាមេបញ្ជាការ បានអោយដឹងថា សកម្មភាពបទល្មើសនេះគឺតិចតួចទេ បើចង់ចាប់សូមចាប់តាមផ្លូវលេខ១៩ គឺមានច្រើនជាងនេះ(កន្លែងលោកទទួលខុសត្រូវ)ទៅទៀត៕ដោយសូវៀត និង សំបូរ

fn-2017-05-05-11-58-43-0 fn-2017-05-05-11-58-44-3 fn-2017-05-05-11-58-44-5

 

 

Leave a Reply

(*) Required, Your email will not be published