ថ្ងៃទី​៦-១១ ខែឧសភា នឹងមាន​ភ្លៀង​ធ្លាក់​ទូទាំងប្រទេស (​សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​)

, , Leave a comment

​រាជធានី​ភ្នំពេញ : ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​ការព្យាករណ៍​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​៤ ខែឧសភា នឹងមាន​ភ្លៀង ធ្លាក់​បង្គួរ នៅ​បណ្តា​ខេត្ត​មួយចំនួន ខណៈ​នៅ​ថ្ងៃទី​៦-១១ ខែឧសភា នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា អាកាស​ធារ​តុ​នេះ កើតឡើង​ខណៈ​កម្ពុជា កំពុង​រង​សម្ពាធ​ទាប គ្រប់​ដណ្តប់​លើ​ផ្ទៃ​ប្រទេស ហើយ​ទិសដៅ​ខ្យល់ ចាប់ផ្តើម​ប្រែប្រួល ដែលជា​សញ្ញាណ​នៃ​ការ​ខិតជិត​ចូលមក​ដល់​នៃ​រដូវវស្សា​។​

04-5-2017 (1)

​បន្ថែម​ពីលើ​នេះ​ក្រសួង​ធនធានទឹក សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ បំផុត ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​អាច​នឹង​កើតមាន​ញឹកញាប់ នៅ​ដើមរដូវ​វស្សា​ខាងមុខ​នេះ​៕

04-5-2017

 

Leave a Reply

(*) Required, Your email will not be published