មិត្តភក្តិ​ស្រី​ល្បួង​ផឹកស្រា​ស្រវឹង​ចូលដេក​ផ្ទះសំណាក់ ឲ្យ​សង្សារ​ចាប់រំលោភ​បានសម្រេច ដើម្បី​ថត​វីដេអូ​

, , Leave a comment

​រាជធានី​ភ្នំពេញ : មេម៉ាយ​កូន​មួយ​វ័យក្មេង​ម្នាក់​ត្រូវបាន​មិត្តភក្តិ​ល្បួង តាំងពី​ខេត្តស្វាយរៀង​រហូតមក​ដល់​ភ្នំពេញ ហើយ​ចាប់​បង្អកស្រា​រហូត​ស្រវឹង​នាំចូល​ផ្ទះសំណាក់​បើកដៃ​ឲ្យ​មិត្ត​ប្រុស​ម្នាក់ទៀត រំលោភ​បានសម្រេច ទើប​ផ្អើលឆោឡោ​ដល់​សមត្ថកិច្ច​ចុះមក​អន្តរាគមន៍​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀបភ្លឺ ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៧ នៅក្នុង​ផ្ទះសំណាក់​មួយកន្លែង​យីហោ សុធារស ដែលមាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​សម្តេច​សុធារស ក្រោយ​ផ្សារ​អ៊ី​អន​ម៉​ល ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

04-5-2017

​ប្រ​ភ​ព័ត៌មាន​បាន​បញ្ជាក់ថា នារី​រងគ្រោះ អាយុ​១៩​ឆ្នាំ បម្រើការ​ក្នុង​ហាង​មួយកន្លែង​ស្ថិតនៅក្នុង​ក្រុង​បាវិត ខេត្តស្វាយរៀង និង​មាន​ស្រុកភូមិ​-​ឃុំ ចា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។ បើតាម​ការរៀបរាប់​លាយ​ឡំ​នឹង​ទឹកភ្នែក​របស់​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​មិត្តភក្តិ​ស្រី​ម្នាក់ ដែល​ធ្វើការ​ជាមួយគ្នា​បាន​បបួល​រូបនាង​មកលេង​ភ្នំពេញ​។ ចំពេល​រូបនាង​ចង់​មកលេង​កូន​ដែល​ផ្ញើ​ម្តាយ​នៅ​ភ្នំពេញ​ផង​ក៏​យល់ព្រម​មកជា​មួយ​។ ពេលមកដល់​ភ្នំពេញ​ហើយ​នោះ មិត្តភក្តិ​នាង​បាន​ហៅ​សង្សារ​គេ​ម្នាក់ទៀត មកជា​មួយ​ដែរ សរុប​ទាំងអស់​មាន​គ្នា​៣​នាក់​ថា ទៅ​ញ៉ាំ​អី​នៅក្នុង​ហាង​មួយ មិន​ចាំ​ឈ្មោះ និង​ទីតាំង​។ ពេល​ញ៉ាំ​អី​ហើយក៏​បបួល​រូបនាង​បន្តទៅ​រាំលេង​ក្នុង​ក្លឹប​ទៀត ដោយ​ហៅ​ស្រា​បៀរ​១​កេស​ផឹក​គ្នា​៣​នាក់​។ លុះ​ពេល​ផឹក​ស្រវឹង​ហើយ ក៏​នាំគ្នា​មក​ដេក​ផ្ទះសំណាក់​យីហោ សុធារស ដោយ​ជួល​បន្ទប់​លេខ​៣០១ ដែលមាន​គ្រែ​២​។ ពេល​នៅក្នុង​ផ្ទះសំណាក់​រូបនាង​ដេក​គ្រែ​មួយ​ម្នាក់ឯង ហើយ​សង្សារ​១​គូ​ទៀត ដេក​គ្រែ​ផ្សេង​។ ស្រាប់តែ​នៅវេលា​ម៉ោង​ប្រហែល​ជាង​២ រំលងអធ្រាត្រ បុរស​ជា​សង្សារ​មិត្តភក្តិ​នាង បាន​ឡើងមក​ពោប​ពីលើ​នាង និង​បាន​ចាប់រំលោភ​រូបនាង​ទាំង​កម្រោល​រហូត​បានសម្រេច ខណ​:​ដែល​នាង​មាន​អាការ​:​ស្រវឹង​មិនទាន់​ស្វាង​គ្មាន​កម្លាំង និង​រើ​បម្រាស់​។​

04-5-2017 (2)

​ជនរងគ្រោះ​បាន​បន្តទៀតថា ខណ​:​នោះ​នាង​ប្រឹង​ស្រែក​ឲ្យ​មិត្តភក្តិ​ដែល​នៅលើ​គ្រែ​១​ទៀត​ជួយ​ដែរ តែ​បែរជា​មិត្តភក្តិ​នោះ​មិន​ព្រម​មកជួយ បានត្រឹមតែ​អង្គុយ​មើល​គេ​រំលោភ​នាង​រហូត​បានសម្រេច​ទៅវិញ​។ ក្រោយ​កើតហេតុ នាង​បាន​រត់​ចុះមក​ក្រោម​ប្រាប់​អ្នកមើលការខុសត្រូវ​ផ្ទះសំណាក់​ថា គេ​ចាប់រំលោភ​នាង​បានសម្រេច​ហើយ និង​ឲ្យ​ខាង​ម្ចាស់​ផ្ទះសំណាក់ ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​២​នាក់​នោះ​ទុក​សិន រង់ចាំ​សមត្ថកិច្ច​មក​ដោះស្រាយ​។ តែ​ខាង​ម្ចាស់ផ្ទះ​សំណាក់​មិន​ឃាត់​ទេ ថែមទាំង​ដេញ​ឲ្យ​ចេញ​ផុតពី​ផ្ទះសំណាក់​របស់គេ ដើម្បី​កុំ​ឲ្យ​មានរឿង​ធ្វើ​ឲ្យ​រូបនាង​មានការ​ឈឺចាប់​យ៉ាងខ្លាំង ។​

 

​ចំណែក​ខាង​ម្ចាស់ផ្ទះ​សំណាក់​ខាងលើ មិន​ព្រម​សហការ​ជាមួយ​អ្នក​សារព័ត៌​នោះទេ ថែមទាំង​ដេញ​ក្រុម​អ្នកសារព័ត៌មាន ចេញ​មិន​ឲ្យ​ថត​ទៀតផង ហើយ​បានត្រឹមតែ​និយាយថា នេះ​ជា​ករណី​ត្រូវរ៉ូវ​គ្នា ហើយ​ចង់​ធ្វើបាប​រករឿង​ផ្ទះសំណាក់​គាត់​ទៅវិញ​។​

04-5-2017 (1)

​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌ ព្រោះ​ជនរងគ្រោះ​អះអាងថា រូបនាង​ស្គាល់​អត្តសញ្ញាណ​ស្ត្រី​ដែល​បើកដៃ​ឲ្យ​មិត្ត​ប្រុស​រំលោភ​នាង​នោះ​ហើយ​៕

 

 

Leave a Reply

(*) Required, Your email will not be published