គួរអោយអាសូរ ! ​រន្ទះ​បាញ់ស្លាប់ពេលកំពុងថតកុន នៅភ្នំ​បាសិត

, , Leave a comment

ខេត្តកំពង់ស្ពឺ ៖ លោក មឿន វណ្ណា ​ជា​កាមេរ៉ាមែន ដែល​តួ​ភាគ​ច្រើន​បាន​ស្គាល់​ច្បាស់​នោះ ត្រូវ​បាន​រន្ទះ​បាញ់​ស្លាប់​​កាល​ពី​ល្ងាច​មិញ គ្រា​ដែល​លោក​កំពុងតែ​ថត​​រឿង​ថ្មី​មួយ​​នៅ​តំបន់​ភ្នំ​បាសិត។

នេះ​បើ​តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ពី តារា​ល្បីៗ​​ជា​ច្រើន ក្នុង​នោះ​មាន លោក ទេព រិនដារ៉ូ លោក ជា វណ្ណារិទ្ធ ​ជា​ដើម ។ តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម តារា​ល្បី​ៗ​ទាំង​៤ សុទ្ធតែ​សម្ដែង​ការ​សោកស្ដាយ ពី​ការ​ស្លាប់​​របស់​លោក លោក មឿន វណ្ណា ជា​ខ្លាំង។

 

លោក ទេព រិនដារ៉ូ បាន​សរសេរ​ថា "សូម​ចូល​រួម​សោក​ស្តាយ​ចំពោះ​ប្អូន​ប្រុស សូម​ឲ្យ​វិញ្ញាណក្ខន្ធ​ប្អូន​ទៅ​កាន់​សុគតិភព​ផង​ចុះ“។

 

តាម​តារា​រូប​នេះ​បាន​បញ្ជាក់​ថា លោក មឿន វណ្ណា បាន​ជួប​គ្រោះ​ធម្មជាតិ​រន្ទះ​បាញ់ កាល​ពី​ល្ងាច​នេះ ស្រប​ពេល​ដែល​លោក​កំពុង​តែ​ថត​រឿង​ថ្មី នៅ​ភ្នំ​បាសិត )។

18157171_1709892182372278_5960235102801136671_n(1)_large fuso(1)_large

 

Leave a Reply

(*) Required, Your email will not be published