បើសិនជា​បុរស​អាច​លុបចេញ​នូវ​ចំណុច​ទាំង​១០​នេះ សុភាពនារី​ទាំងឡាយ​នឹង​ស្រឡាញ់ ដកចិត្ត​មិនបាន​

, , Leave a comment

​យល់ដឹង : ទំនាក់ទំនង​ស្នេហា​រវាង​ស្រី និង​ប្រុស តែង​កើតឡើង​ជាធម្មតា នៅពេល​មនុស្សពេញវ័យ​ពេញរូបពេញរាង និង​ធំ​ដឹងក្តី​។ ប៉ុន្តែ​អ្នក​ដែលជា​បុរស ប្រាកដជា​មានពេលខ្លះ គឺ​ធ្វើ​ឲ្យ​ក្រុម​សុភាពនារី ដែលជា​ប្រពន្ធ ឬ​មិត្តស្រី របស់ខ្លួន​អាក់អន់​ស្រពោន​ចិត្ត ខ្លះ​ហើយ​ជាមិនខាន ប៉ុន្តែ​តើ​អ្នក​ដែល​សាក​សួរថា តើ​មានរឿង​អ្វីខ្លះ ដែល​ធ្វើ​ឲ្យ​មិត្តស្រី ឬ​សុភាពនារី​ទាំងនោះ មិន​ពេញចិត្ត នឹង​អ្នក​ដែរ​ទេ​? ចំពោះ​ចម្លើយ​របស់​ខាង​សុភាពនារី ប្រាកដជា​រាប់មិនអស់​ហើយ​ខុសៗ​គ្នា ប៉ុន្តែ​សម្រាប់​ថ្ងៃនេះ​មានរឿង​ទាំង​១០​យ៉ាង​ដែល​នារី​ភាគច្រើន ស្អប់​អំពី​បុរស​ដូចខាងក្រោម​នេះ ៖

 

១-​បុរស​មាន​មាត់​ឥត​គំរប​
​វា​ជា​ការពិត​សម្រាប់​សុភាពនារី​ជាច្រើន​គឺ​តែងតែ​មិន​ចូលចិត្ត បុរស​ដែល​ប្រើប្រាស់​ពាក្យ​មិន​ពិ​រោះ​ពិសា ជាពិសេស​ចូលចិត្ត​ប្រើពាក្យ ជេរ​ត្មេះ​តិះ​ដាល​គ្នា​តែម្តង ហើយ​នារីៗ​ពិតជា​ស្អប់ បុរស​ណា​ដែល​គិតថា ពាក្យ​ជេរ​កេរ្តិ៍​ឪពុកម្តាយ​គ្នា​នេះ​ជា​វិធី​មួយ ដែល​អាច​បញ្ចេញ​កំហឹង នៅពេល​អ្នកជា​បុរស​កើតទុក្ខ ឬក៏​ពេល​ឈ្លោះទាស់ទែង​គ្នា​ជាមួយ​មិត្តស្រី​ខ្លួន​ជាដើម​។​

 

២-​បុរស​គាបសង្កត់ ឬ​បញ្ជា​
​សម្រាប់​សុភាពបុរស​អ្នក​គួរតែ​ដឹងថា នារី​ដែលជា​គូស្នេហ៍​របស់​អ្នក គឺ​ចង់​ឲ្យ​បុរស​ដែល​ខ្លួន​ស្រឡាញ់ គឺ​ការពារ​ខ្លួន និង​ធ្វើ​ខ្លួនគេ​មាន​អារម្មណ៍​សុខ​ស្រួល និង​សុវត្ថិភាព​ពេល​នៅ​ជាមួយ​អ្នក ប៉ុន្តែ​នារីៗ មិន​ចូលចិត្ត​បុរស​ណា​ដែល​ផ្តាច់​ការដែល​ត្រូវ​ប្រាប់​មិត្តស្រី​ខ្លួន ពី​កន្លែង​ត្រូវ​ទៅ ពេលណា​ត្រូវធ្វើ​អ្វី ឬក៏​នរណា​ត្រូវ​និយាយ​ជាមួយ និង​ត្រូវ​ស្លៀក​បំពាក់​បែបណា​នោះឡើយ​។​

 

៣-​បុរស​មិន​យល់​ភាព​រ៉ូ​មែន​ទិច​
​សុភាពនារី​ភាគច្រើន​គឺ​ចូលចិត្ត​នូវ​ស្នេហា និង​មិត្ត​ប្រុស​ណា​ដែល​ចេះ​បង្កើត​ក្តី​ស្នេហ៍​ស្រស់ស្រាយ និង​មាន​អារម្មណ៍​រ៉ូ​មែន​ទិច ដែល​ធ្វើ​ឲ្យ​គេ​មិនអាច​បំភ្លេចបាន​។ ផ្ទុយទៅវិញ​នារីៗ នឹងមិន​ចូលចិត្ត​បុរស​ដែល​មិន​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍ រីករាយ​នឹង​ក្តី​ស្នេហា ហើយ​អ្នកនឹង​អាចធ្វើ​ឲ្យ​គេ​ធុញទ្រាន់ ចំពោះ​ស្នេហា​របស់គេ មិន​ធ្វើ​រៀន​តិច​និ​ច​ស្នេហា​រ៉ូ​មែន​ទិច​នោះទេ​។​

 

៤-​បុរស​ដែល​មិន​ច្បាស់លាស់​
​វា​គឺជា​រឿង​សំខាន់​ណាស់​ដែល​បុរសៗ គួរតែ​យល់ថា នៅពេល​ស្នេហា​របស់​អ្នក​កាន់តែ​ស៊ីជម្រៅ គឺ​មិត្តស្រី​អ្នកនឹង​រំពឹងថា គេ និង​អ្នក​នឹងមាន សុភមង្គល​រស់នៅ​ជាមួយគ្នា​រហូត​អាច​រៀបការ​ហើយ​គេ​ស្អប់​បុរស​ដែល​ចាត់ទុក ស្នេហា​ដូចជា​ល្បែង គ្រាន់តែ​ស្រឡាញ់​គេ​ជា​ល្បែង កម្សាន្ត​អារម្មណ៍​ឯកា​នោះទេ​។​

 

៥-​បុរស​មិនចេះ​រៀបចំ​រាងកាយ​ខ្លួន​
​នារី​ភាគច្រើន គឺ​មិន​ចាប់អារម្មណ៍ ឬ​ចូលចិត្ត​បុរស​ណា​ដែល​មិនចេះ​រៀបចំ​រាងកាយ​ខ្លួន​នោះ តែ​ទោះបីជា​បុរស​ល្អ មិន​សំខាន់​លើ​ការតុបតែង​ខ្លួន​ក៏ដោយ​។ ប៉ុន្តែ​នារីៗ នឹងមិន​ចូលចិត្ត​បុរស​មាន​ធុំក្លិន​ខ្លួន​អាក្រក់ មិន​ក្លិន​មាត់អាក្រក់ មាន​ទម្លាប់​ស្លៀកពាក់​មិន​សមរម្យ​ឡើយ​។​

 

៦-​បុរស​ចូលចិត្ត​ធ្វើការ​ទស្សន៍ទាយ​
​នារី​ភាគច្រើន​ប្រាកដជា​មិន​ចូលចិត្ត​បុរស​ណា​ដែល ធ្វើការ​ទស្សន៍ទាយ​អំពី​អ្វីដែល​ខ្លួនឯង​ត្រូវធ្វើ​។ ហើយ​គេ​ចូលចិត្ត​បុរស​ណា​ដែល​ប្រាកដនិយម បើ​ថា ត្រូវធ្វើ​អ្វីមួយ​ត្រូវតែ​ធ្វើ​ដោយ​មិនចេះ តែង​ទាយ​មិន​ប្រាកដ​ច្បាស់លាស់​នោះទេ​។​

 

៧-​បុរស​ចាត់ទុក មិត្តភក្តិ​ខ្លួន​ជា​អាទិភាព​
​នារីៗ​ភាគច្រើន​តែង​មិន​ចូលចិត្ត​ឲ្យ​មិត្ត​ប្រុស​របស់ខ្លួន ទៅ​ចាត់ទុក​មិត្តភក្តិ​សំខាន់​ជាង​ខ្លួន​ជា សង្សារ​នោះទេ​។ គេ​ចង់​ឲ្យ​អ្នកជា​មិត្ត​ប្រុស​ចាត់ទុក​គេ​ជា​អាទិភាព​ដោយ​ខ្វល់ខ្វាយ​ជាមួយ​គេ​មុន នឹង​ទៅ​ជួប និង​ធ្វើ​កិច្ចការ​ជាមួយ​មិត្តភក្តិ​ជា​ក្រោយ​។​

 

៨-​បុរស​ចូលចិត្ត ឈ្លោះប្រកែក​គ្នា​
​នារីៗ​គឺ ស្អប់​បំផុត​ក្នុងការ​ដោះស្រាយ ឬ​រស់នៅ​ជាមួយ​បុរស​ទាំងឡាយណា ដែល​តែងតែ​ប្រើប្រាស់​ការជជែក និយាយ​គ្នា​លេង ឬ​ដោះស្រាយ​បញ្ហា​នានា​បែរ ជា​ក្លាយទៅជា​ជម្លោះ​ទាស់ទែង​គ្នា​បែកផ្សែង​ទៅវិញ​នោះទេ​។​

 

៩-​បុរស​តែង លួច​មើល​នារី​ដទៃទៀត​នៅ​ចំពោះមុខ​គេ​
​ខណៈដែល​វា​ជា​រឿង​ធម្មតា​ដែល បុរស​ចូល​មើល​នារី​ស្អាតៗ ប៉ុន្តែ​វា​នឹង​ក្លាយជា​បញ្ហា​ដ៏​ធំ​មួយ​នៅពេល អ្នក​ទៅ​ចោល​កន្ទុយភ្នែក​ដាក់​នារី​ដទៃទៀត​នៅពេល​អ្នក​នៅ​ជាមួយ​មិត្តស្រី ព្រោះ​វា​ជា​រឿង​ដែល​សុភាពនារី​ស្អប់​បំផុត អំពី​បុរស​។​

 

១០-​បុរស​ចង់បាន​ការចាប់​អារម្មណ៍​ពេក​
​ភាគច្រើន​នារី​ចូលចិត្ត បុរស​ដែលមាន​ភាពជឿជាក់ និង​ភាព​ឯករាជ្យ​ខ្លួនឯង​លើ​រឿង​ការងារ គ្រួសារ និង​ការសិក្សា​។ ផ្ទុយទៅវិញ​នារីៗ ស្អប់​បុរស​ដែលមាន​ការ​ស៊ី​អារម្មណ៍ មាន​អារម្មណ៍​ទោរទន់ មិន​ច្បាស់លាស់ និង​មិន​ឯករាជ្យ​លើ​ខ្លួនឯង​នោះទេ​។ នារី​មិន​ចូលចិត្ត​ទៅ​ដោះស្រាយ​លើ​រឿង​ពិបាក​នានា​ជាច្រើន​របស់ បុរស​នោះទេ ប៉ុន្តែ​គេ​ត្រូវការ​ឲ្យ អ្នក​ទៅ​ជួយ​ដោះស្រាយ លើ​រឿង​នានា​របស់គេ​វិញ​៕

03-5-2017

 

Leave a Reply

(*) Required, Your email will not be published