មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ម្នាក់ គំរាម​បាញ់សម្លាប់​សង្សារ​ចោល​ដោយសារ​ប្រច័ណ្ឌ នាង​រត់​មកប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ដោយសារតែ​ការភ័យខ្លាច​ខ្លាំង រហូត​ធ្វើឱ្យ​នាង​លែង​ហ៊ាន​ចូល​ផ្ទះ ក៏​រត់​មកឱ្យ​ខាង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ជួយ ក្រោយពី​បុរស​ជា​សង្សារ បាន​ចាំ​បាញ់សម្លាប់​នាង​នៅមុខ​ផ្ទះ ដែល​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នេះ​កើតឡើង កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១ ខែឧសភា ស្ថិតនៅ​ម្តុំ​ផ្សារ​ឯករាជ្យ​២ ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

02-5-2017 (5)

​មន្ត្រីនគរបាល​ប៉ុស្តិ៍​ចោមចៅ​បានអោយដឹងថា នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៧​នេះ​ថា នារី​រងគ្រោះ​ឈ្មោះ ដា​លី វ័យ​ជាង​៣០​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​នៅ​ម្តុំ​ផ្សារ​ឯករាជ្យ​២ ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។ ចំណែក​បុរស​ដែលជា​សង្សារ​ឈ្មោះ បាន សំ​អេង ពាក់​ស័​ក្កិ​៤ បម្រើ​ការងារ​នៅក្នុង​មូលដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​មាន​មុខរបរ​មួយទៀត លក់​គ្រឿង​សង្ហា​រឹម​។​

02-5-2017 (3)

ប្រភព​បន្តថា ការភ័យខ្លាច​របស់​នា​រី​រងគ្រោះ គឺ​បន្ទាប់ពី​បុរស​សង្សារ​បាន​ប្រចណ្ឌ និង​ឈ្លោះ​គ្នា​ខ្លាំង រហូត​បុរស​នោះ​គំរាមថា ចាំ​បាញ់សម្លាប់​នាង ទើប​មិន​ហ៊ាន​ចូល​ផ្ទះ ។ នាង​បាន​រៀបរាប់ថា ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​សង្សារ ជា​មន្ត្រី​ប៉េអឹម​នោះ​រយៈពេល​២​ឆ្នាំ​មកហើយ ។ កន្លងមក នាង​បាន​សង្សារ​រូបនេះ​ខ្ចីលុយ​ចំនួន​៧០០​ដុល្លារ​ផងដែរ​សម្រាប់​ប្រើការ​ចាំបាច់ ។ ស្រាប់តែ​សង្សារ​គាត់​ប្រែប្រួល គឺ​តែងតែ​ប្រចណ្ឌ​គ្មាន​ហេតុផល​សោះឡើយ និង​វាយ​ធ្វើបាប​នាង ដែល​ពិបាក​រស់នៅ​ជាមួយគ្នា​ណាស់ ។ លុះ​នៅ​យប់កើតហេតុ ត្រូវ​នាង​ដឹងថា បុរស​ជា​សង្សារ​នោះ​ចាំ​បាញ់សម្លាប់ ទើប​នាង​ខ្លាច​លែង​ហ៊ាន​ចូល​ផ្ទះ​តែម្តង ។​

02-5-2017

​បន្ទាប់ពី​នាង​បានឮ​ពាក្យ​គំរាម​ដូច្នេះ នាង និង​មិត្តភក្តិ​បាននាំគ្នា​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ និង​និយាយ​ពី​ដំណើររឿង​ទាំងនេះ​រួចមក សមត្ថកិច្ច​បាន​ណែរ​នាំ​ឲ្យ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅឯ​ខាង​កងរាជអាវុធហត្ថ​វិញ​។​

02-5-2017 (1)

​ទោះបីជា​យ៉ាងណា ទាក់ទិន​នឹង​ចោទប្រកាន់​ខាងលើនេះ សារព័ត៌​មានកំណើត​ថ្មី  មិនអាច​សុំ​ការបំភ្លឺ​ជាក់លាក់​ណាមួយ ពី​លោក បាន សំ​អេង ដែលជា​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​នោះទេ​៕

02-5-2017 (2)

 

Leave a Reply

(*) Required, Your email will not be published