ផ្ញើ​ម៉ូតូ​៣​ទៅ​៤​ឆ្នាំ​មិនដែល​បាត់ ថ្ងៃនេះ​ត្រូវ​ចោរលួច​បាត់​សល់​តែ​ចុង​សំបុត្រ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ស្ត្រី​ជា​អាជីវករ​លក់​ខ្នុរ​ម្នាក់​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ចេញពីផ្ទះ​ទៅ​ទៅ លក់ដូរ​នៅក្នុង​ផ្សារ​ចោមចៅ ហើយ​ពេលទៅដល់​គាត់​មិន​ហ៊ាន​ធ្វេសប្រហែស​នោះឡើយ​គឺ​បាន​យក​ម៉ូតូ​ទៅ​ផ្ញើ នៅ​កន្លែង​ទទួលបញ្ញើ​មួយ​នៅក្នុង​ផ្សារ​នោះ​ដែលមាន​យីហោ​"​សារ៉ន​"​។ ខណៈនោះ​បន្ទាប់ពី​អ្នកទទួល​បញ្ញើ​ហែក​ប័ណ្ណ​បញ្ញើ​ឲ្យ​គាត់​បាន​យក​ទុកដាក់​ត្រឹមត្រូវ​រួច​ទើប​ចូលទៅក្នុង​ផ្សារ ដើម្បី​លក់​ខ្នុរ​។ ប៉ុន្តែ​អ្វីដែល​ជាការ​ហួសចិត្ត​បំផុត​នោះ គឺ​ក្រោយពេល​ចាក​ចេញពី​ផ្សារ ដើម្បី​យក​ម៉ូតូ​ជិះ​ទៅផ្ទះ ស្រាប់តែ​បាត់​មិនឃើញ​ឡើយ​ទើប​មានការ​ភ្ញាក់ផ្អើល និងរ​ត់រក​ការអន្តរាគមន៍​ពី​នគរបាល​តែម្ដង​។​

 

​ស្ត្រី​រងគ្រោះ​ខាងលើ​មានឈ្មោះ សុខ ឃីម អាយុ​៤៥​ឆ្នាំ មុខរបរ​លក់​ខ្នុរ នៅ​ផ្សារ​ចោមចៅ ស្នាក់នៅ​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ម៉ូតូ​ដែល​បាត់​ទៅនោះ​ម៉ាក Zoomer-X ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 1FR-9002​។​

 

​ប្រភពព័ត៌មាន​ពី​ស្ត្រី​រងគ្រោះ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​កាលពី​ព្រឹក ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០១៧ គាត់​បាន​ផ្ញើ​ម៉ូតូ​នៅ​កន្លែងផ្ញើម៉ូតូ​នៅ​ផ្សារ​ចោមចៅ ដូច​សព្វដង ហើយ​ចូលទៅ​លក់​ខ្នុរ​ក្នុង​ផ្សារ លុះដល់​ម៉ោង​ប្រហែល​ជាង​១១ ថ្ងៃត្រង់ ដដែល​គាត់​បាន​ដើរ​មករក​ម៉ូតូ​បំណង​ជិះ​ទៅផ្ទះ ស្រាប់តែ​បាត់​មិនឃើញ​ម៉ូតូ​រីឯ​សំបុត្រ​សម្រាប់​ផ្ញើ​ម៉ូតូ​នៅ​និង​ខ្លួន​គាត់​ទេ​។ ដែល​លេខ​កូដ​សំបុត្រ​នោះ​មានឈ្មោះ​ប័ណ្ណ​ផ្ញើ​កង់ ម៉ូតូ សា​រ៉ង ៦៤៦៨៥០២ ក្រោយ​កើតហេតុ​ភ្លាម​ខាង​ម្ចាស់​ទីតាំង​ផ្ញើ​កង់​ម៉ូតូ​ក៏បាន​ប្រាប់​ទៅ​ជនរងគ្រោះ​ថា និង​សង​សំណង​ទៅ​ជនរងគ្រោះ ប៉ុន្តែ​សង​ប៉ុន្មាន​នោះ​នៅ​មិនទាន់​ដឹង​នោះ ព្រោះ​ពួកគាត់​មិនទាន់បាន​ជួបគ្នា​នៅ​ប៉ុស្តិ៍​សមត្ថកិច្ច​នៅឡើយ​។​

 

​គិត​ត្រឹម​ម៉ោង​៤​រសៀល​ថ្ងៃ​ដដែល ដោយ​ភ័យខ្លាច​ម្ចាស់​ដាក់​ទីតាំង​ផ្ញើ​ម៉ូតូ​មិន​ដោះស្រាយ​សំណង​ឲ្យ​គាត់ ទើប​រូបគាត់​និង​សាច់ញាតិ ធ្វើដំណើរ​មក​ប្រាប់​សមត្ថកិច្ច​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង​៕

02-5-2017 02-5-2017 (1)

 

Leave a Reply

(*) Required, Your email will not be published