រឿងរ៉ាវ​តណ្ហា បែកធ្លាយ​ស្នេហា ប្រពន្ធដើម និង​ប្រពន្ធចុង ហែក​ប្តី​ចែកគ្នា​

, , Leave a comment

រាជធានី​ភ្នំពេញ : ក្រោយពី​បែកធ្លាយ​រឿង​បុរស​ម្នាក់​ជាជាង​ម៉ូតូ​បាន​ក្បត់​ប្រពន្ធ​កូន​ទៅ​ទាក់​ទង់​ស្ត្រី​មេម៉ាយ​កូន​មួយ​តាម​បណ្តាញ​សង្គម​ហ្វ​ស​ប៊ុ​ក រហូត​បាន​គ្នា​អស់​រយៈពេល​ជាង​៤​ឆ្នាំ​ទើប​បែកធ្លាយ​ដល់​ប្រពន្ធដើម​។ ប្រពន្ធដើម​ក៏បាន​ឡើងមក​ប៉ុស្តិ៍​ប៉ូលិស​ទួល​សង្កែ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ធ្វើ​លិខិតអញ្ជើញ ប្តី និង​ស្រី​លួចលាក់ មកកាន់​ប៉ុស្តិ៍​ទួល​សង្កែ ដើម្បី​ធ្វើ កិច្ចសន្យា​ឈប់​ទាក់​ទង់​ស្រី​ចុង​ទៀត​។ ស្រាប់តែ​មកដល់​ម៉ោង​៩​និង ៣០​នាទី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៧ ស្ត្រី​ប្រពន្ធដើម និង​ស្ត្រី​ប្រពន្ធចុង បាន​ឡើងមក​ប៉ុ​ស្តី​ទួល​សង្កែ​ហើយក៏​បាន​ឈ្លោះប្រកែក​ហែកហួរ នៅមុខ​សមត្ថកិច្ច​ដោយ​ប្រពន្ធដើម​បាន​ជេរ​ហែកហួរ​ប្រពន្ធចុង​ថា លួច​មាន​ហាយ​ស្មន់​ជាមួយ​ប្តី​គេ​ជាង​៤​ឆ្នាំ មកហើយ​។ ប្រពន្ធចុង​តប​វិញ​ថា ព្រោះតែ​គេ​មិនបាន​ដឹងថា​បុរស​នោះ​មាន​ប្រពន្ធ​ទេ ព្រោះ​គាត់​កុហកថា​គាត់​ពោះ​មា​យ​ទើប​គេ​យក​។​

02-5-2017

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា បុរស​កំហូច​ជា​ប្តី​មានឈ្មោះ ជួន ចេក អាយុ​៣២​ឆ្នាំ មុខរបរ​ជាជាង​ជួសជុល​ម៉ូតូ រីឯ​ប្រពន្ធដើម​ឈ្មោះ យឿ​ង ចាន់នី អាយុ​៣៤​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ក្បែរ​ផ្សារ​ធំ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ដោយឡែក​ភាគី​ខាង​ប្រពន្ធចុង​ដែល​រង​ការចោទប្រកាន់​ពី​ភាគី​ខាង​ប្រពន្ធដើម​ឈ្មោះ សយ ម៉ា​រ៉ា អាយុ​៣០​ឆ្នាំ មាន​មុខរបរ​លក់ដូ​រ នៅក្នុង​ផ្សារ​គីឡូម៉ែត្រ​លេខ​៦ សង្កាត់​គីឡូ ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ​។​

02-5-2017 (1)

​បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​កំហូច​បាន​លួច​មាន​ប្រពន្ធចុង អស់​រយៈពេល​ជាង​៤​ឆ្នាំ​មកហើយ​ទម្រាំ តែ ខាង​ភាគី​ប្រពន្ធដើម​ដឹង​អំពី​រឿងរ៉ាវ​ខាងលើនេះ​ទើប​ប្តឹង​សមត្ថកិច្ច​ឲ្យ​ហៅ​មក​ដើម្បី​ដោះស្រាយ​គ្នា។​

 

​ប៉ុន្តែ​ពេលមកដល់​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​ភាគី​ម្ខាងៗ បាន​ជេរ​ហែកហួរ​គ្នា​ដោយ​ចោទ ទៅលើ​ភាគី​ខាង​ប្រពន្ធចុង​ថា «​ហេតុអ្វី​បានជា​លួច​យកប្តី​របស់​អញ​?»​តែ​ភាគី​ខាង​ប្រពន្ធចុង​បាន​ឆ្លើយ​ទៅវិញ​ថា «​កាល​គាត់​មក​ប្រាប់​ខ្ញុំ​ថា គាត់​នៅ​ពោះម៉ាយ មិនមាន​ប្រពន្ធ​នោះទេ​ទើប​សម្រេចចិត្ត​យក​គាត់​តែម្តង​»​។

02-5-2017 (2)

​ជា​ចុងក្រោយ​រវាង​ភាគី​ទាំង​២​បានធ្វើ​លិខិត​មួយច្បាប់​នៅ​ចំពោះមុខ​សមត្ថកិច្ច​ដោយ​មិន​ឲ្យ ភាគី​ខាង​ប្រពន្ធចុង​ទៅទាក់ទង​ជាមួយ​បុរស​កំហូច​នោះ​ទៀតឡើយ​៕

 

 

Leave a Reply

(*) Required, Your email will not be published