ប្រាសាទ ដា​វីន ស៊ិ​ច​ស៊ី​ប៉ុន​នឹង គ្រាន់តែ​ជា​ចំណង់​ចំណូលចិត្ត​

, , Leave a comment

​រាជធានី​ភ្នំពេញ : ខុសពី​អតីតកាល​ដែលមាន​ទម្លាប់​ស្រគត់ស្រគំ តារា​ម៉ូ​ដែល និង​ជា​អតីត​តារា​សម្ដែង​ដែល​ធ្លាប់​ពើបប្រទះ​នឹង​រឿងរ៉ាវ​ត្រូវគេ​យក​គ្រាប់បែក​ទៅ​បង្កៃ​ដល់​មុខផ្ទះ​រហូត​គេច​ទៅដល់​អូស្ត្រាលី នោះ កាន់តែ​ស៊ិ​ច​ស៊ី​ប្លែក​។ នៅលើ​ហ្វេ​ស​ប៊ុ​ក នាង​ត្រូវគេ​ឃើញ​បញ្ចេញ​សាច់​ដើមទ្រូង ក្បាលពោះ និង​រន្ធ​ផ្សិត ធ្វើ​ឲ្យ​អ្នកតាមដាន​នៅលើ​ហ្វេ​ស​ប៊ុ​ក​ហៀរ​ទឹកមាត់​ស្ទើរ​រាល់ថ្ងៃ ដោយ​មិន​ខ្លាច​ក្រសែភ្នែក​រិះគន់​ពី​ក្រុម​អភិរក្ស​ប្រពៃណី​មួយចំនួន​នោះឡើយ​។​

01-5-2017 (4)

​ក្នុងពេល​បង្ហាញខ្លួន​នៅ​ស្រុកកំណើត ប្រាសាទ ដា​វីន បាន​អះអាងថា នាង​មិន​យល់ថា ការថត​បង្ហោះ​រូបភាព​ស៊ិ​ច​ស៊ី គឺជា​ការប៉ះពាល់​ក្នុងពេលដែល​នាង​បាន​ក្លាយជា​ពលរដ្ឋ​ម្នាក់​នៅ​អូស្ត្រាលី​នោះទេ ផ្ទុយទៅវិញ​អ្នកនាង​ថា នោះ​គឺជា​ស្ទីល ដែល​នាង​សប្បាយចិត្ត និង​មិនមែន​ហួសហេតុ​។ នាង​ថា​មាន​រូបរាង​ស្អាត​ត្រូវតែ​បញ្ចេញ ជាពិសេស ដើម្បី​បង្ហាញ​ពី​លទ្ធផល​ក្រោយពេល​ថែ​រាង និង​ហាត់ប្រាណ​ជាប់លាប់​។​

01-5-2017 (5)

​ប្រាសាទ ដា​វីន ត្រូវគេ​ឃើញ​បង្ហាញខ្លួន​ញឹកញាប់​នៅក្នុង​ប្រទេស​ថៃ នាពេល​ចុងក្រោយ ដោយ​នាង​បញ្ជាក់ថា គឺជា​គម្រោង​ដើរ​កម្សាន្ត​របស់​នាង​ជាពិសេស​ក្រោយពេល​ឡើង​មកលេង​ស្រុកកំណើត​ម្ដងៗ​។ អ្នកនាង​ត្រូវគេ​ខ្សឹប​ខ្សៀ​ប​ថា មាន​ស្វាមី​នៅ​ប្រទេស​អូស្ត្រាលី និង​មានកូន​១​រួចហើយ ប៉ុន្តែ​ក្នុងពេល​បង្ហាញខ្លួន​នៅ​កម្ពុជា អ្នកនាង​បាន​បដិសេធ​បញ្ជាក់ប្រាប់​។​

01-5-2017

​យ៉ាងណាមិញ អ្នកនាង​នៅតែ​អះអាងថា ខ្លួន​នៅ​ទទួល​ការងារ​ថត​ម៉ូដ និង​សម្ដែង​ម្ដងម្កាល​ទាំង​នៅ​អូស្ត្រាលី និង​មក​ម្ដងៗ នៅ​កម្ពុជា ទើប​នាង​យល់ថា​ការថត​បង្ហាញ​រូបរាង​ស៊ិ​ច​ស៊ីៗ​ម៉ា​កប់ៗ​របស់ខ្លួន​នាពេល​ចុងក្រោយ គឺជា​រឿង​ទាក់ទាញ​កុំ​ឲ្យ​មហាជន​ភ្លេចមុខ​ច្រើនជាង​។​

01-5-2017 (1)

​ការ​បង្ហោះ​រូបភាព​ស៊ិ​ច​ស៊ី​ច្រើន​សន្លឹក​របស់​នាង​ស្ទើរ​រាល់ថ្ងៃ​នៅលើ​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​រិះគន់ថា នាង​ទទួលយក​វប្បធម៌​បរទេស ដែល​ផ្ទុយ​ពី​តារា​ខ្មែរ​ផ្សេងទៀត ដែល​ទម្លាប់​ស្លៀក​ហូល​ផាមួង បង្ហាញ​ពី​អត្តសញ្ញាណ​របស់ខ្លួន​នៅលើ​ហ្វេ​ស​ប៊ុ​ក​។ ប៉ុន្តែ​អ្នកនាង​ក៏ត្រូវ​បាន​គេ​សរសើរ​ថា​នៅ​ក្មេង​បានយូរ និង​មាន​រូបរាង​ស្អាត​មិន​ចាញ់​កាល​មិនទាន់​បាត់​មុខ​នៅ​អូស្ត្រាលី​នោះដែរ​៕

01-5-2017 (2) 01-5-2017 (3)

 

Leave a Reply

(*) Required, Your email will not be published