ពលរដ្ឋ​វៀតណាម​ផ្អើល​ដាំ​បន្លែ​សរីរាង្គ​តាម​គ្រួសារ ព្រោះ​បារម្ភ​ពី​បន្លែ​មាន​ជាតិគីមី​

, , Leave a comment

​នៅ​ប្រទេស​វៀតណាម​ជិតខាង ពលរដ្ឋ​វៀតណាម​នាំគ្នា​ផ្អើល​បារម្ភ​រឿង​បញ្ហា​សុវត្ថិភាព​ចំណីអាហារ ជាពិសេស បន្លែ​ផ្លែឈើ​ក្នុងស្រុក​ដែលមាន​ផ្ទុក​ជាតិគីមី​ប៉ះពាល់​សុខភាព​។ ចុះ​ខ្មែរ​យើង​ដែល​នាំចូល​បន្លែ​ផ្លែឈើ​សន្ធឹកសន្ធាប់​ពី​វៀតណាម តើ​គួរ​គិត​យ៉ាងណា​?

26-4-2017 (1) 26-4-2017

​ពលរដ្ឋ​វៀតណាម​រស់នៅក្នុង​ទីក្រុង​នាំគ្នា ផ្អើល​ដាំ​បន្លែ​ក្នុង​បំពង់​ផ្លា​ស្ទិ​កនៅ​សំយាបផ្ទះ ឬ​នៅលើ​ដំបូលផ្ទះ ដើម្បី​បាន​បន្លែ​គ្មាន​ជាតិគីមី​គ្រាន់​នឹង​ហូប​ក្នុង​គ្រួសារ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Viet Nam News​។

 

​ទន្ទឹម នឹង​នេះ សហគមន៍​កាន់តែ​ច្រើនឡើង​នៅក្នុង​ប្រទេស​វៀតណាម​ងាក​ទៅរក​ការដាំដុះ បន្លែ​បែប​សរីរាង្គ​ផងដែរ និង​នាំគ្នា​ផ្សព្វផ្សាយ​លើកកម្ពស់​ការយល់ដឹង​អំពី​សារសំខាន់​នៃ​បន្លែ ផ្លែឈើ​គ្មាន​ជាតិគីមី​។

 

​និន្នាការ​នៃ​ការនាំគ្នា​ដាំ​បន្លែ​បែប សរីរាង្គ​នេះ គឺ​បន្ទាប់ពី​មាន​របាយការណ៍​ជា​ញឹកញយ​អំពី​បញ្ហា​ចំណីអាហារ​គ្មាន សុវត្ថិភាព ជាពិសេស បន្លែ​ផ្លែឈើ​ដែលមាន​ផ្ទុក​ជាតិគីមី​ប៉ះពាល់​ដល់​សុខភាព​។

 

​ថ្មីៗនេះរបាយការណ៍​របស់​គ​ណៈ​ក​ម្មា​ធិ​ការជំនាញរ​បស់​សភា​វៀតណាម បាន​សិក្សា​អំពី​សុវត្ថិភាព​ចំណីអាហារ និង​បាន​រកឃើញថា ចំណីអាហារ​គ្មាន​សុវត្ថិភាព ជា​កត្តា​មួយ​ក្នុងចំណោម​កត្តា​ជាច្រើន​ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​កើត​ជំងឺ មហារីក​កើនឡើង​។

 

​ប៉ុន្តែ ការរកឃើញ​នៃ​របាយការណ៍​នេះ ត្រូវបាន​រដ្ឋមន្ត្រី​សុខាភិបាល​វៀតណាម​បដិសេធ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន VN Express​។

 

​របាយការណ៍ ដដែល​បាន​រកឃើញថា ៨,៥%​នៃ​បន្លែ​ផ្លែឈើ​វៀតណាម​ដែល​ដាក់លក់​នៅលើ​ទីផ្សារ ចន្លោះ​ឆ្នាំ​២០១១ និង ២០១៦ មាន​ផ្ទុក​ជាតិគីមី​លើស​កម្រិត ហើយ ១៦​ភាគរយ​នៃ​កសិដ្ឋាន ៥៧.៤០០​កន្លែង ដែល​ត្រូវបាន​សិក្សា បាន​រំលោភច្បាប់​ទាក់ទង​នឹង​ការប្រើ​ថ្នាំពុល​កសិកម្ម និង​ជីរ​កសិកម្ម​។

 

​ចុះ​ខ្មែរ​យើង​វិញ ដែល​ទទួលទាន​បន្លែ​ផ្លែឈើ​នាំចូល​ពី​វៀតណាម តើ​គួរ​បារម្ភ​ទេ​?

 

​ក្នុងមួយឆ្នាំៗ កម្ពុ​ជាមាន​តម្រូវការ​ប្រើប្រាស់​បន្លែ​ជាង ៩៣​ម៉ឺន​តោន ក្នុងនោះ​កម្ពុ​ជាមាន​សមត្ថភាព​ផលិត​បន្លែ​បាន​ដោយ​ខ្លួនឯង​ប្រមាណ​តែ​៤២ ម៉ឺន​តោន ដែល​ចំនួន​នេះ​មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​ទៅនឹង​តម្រូវ​ការចាំបាច់ និង​ការកើនឡើង​នៃ​ការប្រើប្រាស់​ប្រចាំថ្ងៃ​នៅ​កម្ពុជា​នោះទេ​។​

 

​ដូច្នេះ ហើយ កម្ពុជា​នាំចូល​បន្លែ​ប្រមាណ​ជាង ៥០​ភាគរយ​ពី​ក្រៅប្រទេស ភាគច្រើន​មកពី​ប្រទេស​វៀតណាម ថៃ និង​មួយផ្នែក​ទៀត​នាំចូល​មកពី​ប្រទេស​ចិន ដើម្បី​បម្រើ​ឲ្យ​សេចក្តីត្រូវការ​ចាំបាច់​ក្នុង​ទីផ្សារ​កម្ពុជា​៕

ប្រភព cambonomist

 

Leave a Reply

(*) Required, Your email will not be published