មាន សូ​នី​តា មិន​ហ៊ាន​បណ្តើរ​គយ​

, , Leave a comment

​រាជធានី​ភ្នំពេញ : មាន សូ​នី​តា បាន​ប៉ះ​រឿង​ស្នេហា​ដ៏​រសើប​នាំ​ឲ្យ​ផ្អើល​ពេញ​ចង្កោម​អ្នកសិល្បៈ ព្រោះតែ​មុននេះ​ព័ត៌មាន​ថា ថៅកែ​ស្រី​លក់​ពេជ្រ​នៅ​ម្តុំ​ផ្សារ​ធំថ្មី តាម​ស្នេហ៍​ស្រី​ស្អាត​រូបនេះ​យ៉ាង​ប្រកិត​បំផុត​។ ប៉ុន្តែ​ថ្មីៗ​នេះ សូ​នី​តា ត្រូវបាន​តារា​សិល្បៈ​ដែល​ជិតស្និទ្ធ​នាង​បំផុត​ទម្លាយ​ថា នាង​បាន​ទិញ​វីឡា​ដ៏​ប្រណីត​មួយ​ខ្នង​តម្លៃ​ជាង​៣០​ម៉ឺន​ដុល្លារ នៅ​ម្តុំ​បឹង​ស្នោ បន្ទាប់ពី​នាង​បានធ្វើ​ពិធី​សម្ពោធ​ហាង​ផ្ទះ​ស្រឡាញ់​១ ដែល​ផ្តោតលើ​ការលក់​ក្រ​ម៉ា​ខ្មែរ ក្នុងពេល​តែមួយ​នេះដែរ​។ មិន​ត្រឹម​តែមាន​វីឡា ហាង​នោះទេ តែ សូ​នី​តា ក៏​ទើប​ទិញ​ឡាន​ទំនើប Mazda តម្លៃ​ជាង​៥​ម៉ឺន​ដុល្លារ​ទៀត​ដែរ ទើប​នាំ​ឲ្យ​តារា​សិល្បៈ​ជាច្រើន​កំពុងតែ​ស្ញប់ស្ញែង​ថា ស្រី​ស្អាត​មាន សូ​នី​តា មានទ្រព្យ​កាន់តែច្រើន​ទៅៗ​ហើយ​…​។​

26-4-2017

​តាម​ព័ត៌មាន​ថា ខណៈដែល មាន សូ​នី​តា ល្បី​សុសសាយ​ថា នាង​មាន​ថៅកែ​ស្រី​លក់​ពេជ្រ តាម​ស្នេហ៍​នោះដែរ ស្រាប់​តែមាន​មន្ត្រី​គយ​ម្នាក់​ដែលមាន​អាយុ​ជាង​៤០​ឆ្នាំ​ប្លាយ​នោះ តាម សូ​នី​តា ស្អិត​តែម្តង ដែល​ធ្វើ​ឲ្យ​មានការ​ខ្សឹបខ្សៀវ​ពេញ​ចង្កោម​អ្នកសិល្បៈ​ដែល​សង្ស័យថា ស្រី​ស្អាត​រូបនេះ​ចោល​ស្នេហ៍​ថៅកែ​ស្រី​លក់​ពេជ្រ​នោះ ហើយ​មក​ភ្ជាប់​ស្នេហ៍​ជាមួយ​លោក​គយ​នោះ​ហើយ បានជា​ហ៊ឺហា​ខ្លាំង​ចុងក្រោយ​នេះ​។​

 

​មាន សូ​នី​តា មិនដែល​ស្វាគមន៍​ការសាកសួរ​របស់​អ្នកកាសែត​ឡើយ ហើយ​ព្យាយាម​គេច​ជានិច្ច នៅពេលណា​មានការ​សាកសួរ​រឿង​ស្នេហា​នាង ទើប​ធ្វើ​ឲ្យ​គេ​កាន់តែ​សង្ស័យថា តារា​រូបនេះ​មាន​ស្នេហា​អាថ៌កំបាំង​។ ប៉ុន្តែ កាលពី​រាត្រី​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ ២០១៧ ពេលដែល​សូ​នី​តា ទៅ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​រៀប​មង្គលការ​របស់​នា​ង រ៉ូ ចាន់​ដា​រា ហៅ​ស្រី​លាភ នៅ​កោះ​ពេជ្រ​នោះ គេ​មិនឃើញ​តារា​ស្រី​រូបនេះ​បណ្តើ​រលោក គយ ដែលជា​បុរស​ជា​កូនកាត់​ចិន​នោះឡើយ គឺ​នាង​ទៅ​តែម្នាក់ឯង​ប៉ុណ្ណោះ​។​

26-4-2017 (1)

​មិត្តភក្តិ​នៅក្នុង​ចង្កោម​អ្នកសិល្បៈ​បាន​បង្ហើប​ឲ្យ​ដឹងថា សូ​នី​តា ខ្លាច​ណាស់​ការ​ប៉ះ​រឿងអាស្រូវ​ស្នេហ៍ មិន​ចង់ឱ្យមាន​ព័ត៌មាន​បោកបក់​ប៉ះ​លើ​រូបនាង​ឡើយ​។ តែ​រយៈពេល​ដែល​នាង​ឡើង​កូដ​ចុងក្រោយ​នេះ បែរជា​លេច​ឮថា មាន​ស្នេហា​ជាមួយ​ស្រី​ផង ប្រុស​ផង ទើប​ធ្វើ​ឲ្យ សូ​នី​តា មិន​ចង់​សម្ភាសន៍​ជាមួយ​អ្នកកាសែត​ឡើយ​។ ប៉ុន្តែ​ជាធម្មតា​ទេ ស្រី​ស្អាត​ដូច​សូ​នី​តា អីចឹង ច្បាស់​ជាមាន​អ្នកធំៗ​ស្រឡាញ់​ច្រើន​ហើយ​។​

26-4-2017 (2)

​តាម​ព័ត៌មាន​ថា លោក​គយ ដែល​តាម​ស្នេហា​សូ​នី​តា នោះ មិន​ពេញចិត្ត​តារា​រូប​ណា​ដែល​ហ៊ាន​ថត​សិច​ស៊ី​នោះឡើយ ព្រោះ​លោក​ពេញចិត្ត​តែ​តារា​ណា​ចូលចិត្ត​ស្លៀកពាក់​ត្រឹមត្រូវ ពិសេស​លេង​ឈុត​ក្រមា​ដូច​សូ​នី​តា នោះ លោក​គយ​សរសើរ មិន​ដាច់​ពី​មាត់​ឡើយ​៕

 

 

Leave a Reply

(*) Required, Your email will not be published