ខេត្តកំពត : ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញខេត្តកំពតសហការជាមួយកម្លាំងជំនាញស្រុកជុំគីរី ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន កាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅភូមិថ្មី ឃុំជម្ពូវន្ត ស្រុកជុំគីរី ខេត្តកំពត។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យដែលឃាត់ខ្លួនរួមមាន ឈ្មោះ កប កៅ អាយុ ២៥ឆ្នាំ, ទី ២.ឈ្មោះ ឃុត ផល្លា អាយុ ៣១ឆ្នាំ និងទី៣.ឈ្មោះ លឹម ស៊ីដែន អាយុ ១៧ឆ្នាំ អ្នកទាំងបីមានទីលំនៅភូមិ-ឃុំខាងលើ និងដកហូតបានថ្នាំញៀនចំនួន ០៤កញ្ចប់ (ធំ ០២កញ្ចប់ និងតូច ០២កញ្ចប់) ព្រមទាំង គ្រាប់កាំភ្លើងAKចំនួន ០៨គ្រាប់ ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់កំពុងកសាងសំណុំរឿងដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕