វណ្ណា វ​ត្តី ៖ ចង់​ឯករាជ ម្ចាស់ការ មិន​ខ្ចី​កុងត្រា ជាមួយ​ផលិតកម្ម​

, , Leave a comment

​រាជធានី​ភ្នំពេញ : តារា​សម្ដែង​នាង វណ្ណា វ​ត្តី បាន​ប្រឡូក​ក្នុង​ថ្នាល​សិល្បៈ​មកទល់ពេលនេះ ត្រូវគេ​កត់សម្គាល់​មានឱកាស​សម្ដែង​រឿង​បាន​កាន់តែច្រើន​នាពេល​ចុងក្រោយ​។ អ្វីដែល​គេ​កត់សម្គាល់ គឺ​នាង​លេចមុខ​យ៉ាង​គ្រ​ឡឺម​បន្ថែម​មួយទៀត​នៅក្នុង​ផលិតកម្ម BN ក្នុងនាម​ជា​តារាចម្រៀង​អាជីព​នោះ​ផង ដោយ​បទ​ចម្រៀង​របស់​នាង​ត្រូវគេ​កត់សម្គាល់​មាន​ភាពជោគជ័យ។ យ៉ាងណាមិញ​ក្រោយ​បញ្ចេញ​២​បទ​ជា​ប្រភេទ​បទ Original Song និង​មួយ​បទ​ជា​បទ​តាម​លំនាំ​ចម្រៀង​ដើម តារា​ស្រី​រូបនេះ​នៅតែ​ប្រកាន់​ជំហរ​មិន​ទទួល​កុងត្រា​ជាមួយ​ផលិតកម្ម​ដែល​នាង​បាន​ច្រៀង​។​

26-4-2017 (2)

​តួ​ស្រី​ឆ្នាស់ឆ្នើម​រូបនេះ និយាយថា​នាង​មិន​ចង់​ឲ្យ​ជាប់​កុងត្រា​ជាមួយ​ផលិតកម្ម​ចម្រៀង ឬ​ជាមួយ​ក្រុមហ៊ុន​ណាមួយ​នោះទេ ទើប​នាង​មិនដែល​ទទួលយក​កុងត្រា​ទាល់តែសោះ ដោយ​សូម្បី​តែមាន​ក្រុមហ៊ុន​ជាច្រើន ចង់បាន​នាង​ឲ្យ​ផ្ដាច់មុខ​លើ​ការដើរ​ម៉ូដ លើ​អាជីព​ចម្រៀង និង​ការសម្ដែង​រឿង​។​

26-4-2017

​នាង​ថា​ខ្លួន​ចង់​សម្ដែង​ឲ្យ​គ្រប់​ផលិតកម្ម ទើប​ចិត្តសឿង​មិន​ទទួលយក​កុងត្រា​ប្រចាំ​ឲ្យ​ប៉ុស្ដិ៍​ណាមួយ ឬ​ផលិតកម្ម​ណាមួយ​ផ្ដាច់មុខ​ដូចគ្នា នឹង​តារា​សម្ដែង​មួយចំនួន​។ សូម្បីតែ​ការ​ហក់​ចូល​ធ្វើជា​តារាចម្រៀង​ថ្មីៗ ក៏​នាង​ថា សុំ​ចិត្ត​មិន​ឲ្យ​ផលិតកម្ម BN តម្រូវ​ឲ្យ​នាង​កុងត្រា​ផ្ដាច់មុខ​ប៉ុណ្ណេះ​ឆ្នាំ ឬ​ប៉ុណ្ណោះ​ឆ្នាំ​នោះដែរ តែ​មិន​មានន័យថា នាង​ចង់​ងាយស្រួល​ដើរចេញ​ពី​ផលិតកម្ម​ដែល​នាង​បាន​ច្រៀង​នោះទេ​។​

26-4-2017 (1)

​នាង​ថា អាជីព​ចម្រៀង​នាង​សម្រេចចិត្ត​ត្រាំត្រែង​ជាមួយ​តែ​ផលិតកម្ម BN ប៉ុណ្ណោះ ទោះ​មិនមាន​កុងត្រា ឬ​ផលិតកម្ម​រយាល​បញ្ចេញ​បទ​ចម្រៀង​ឲ្យ​នាង​នៅ​ថ្ងៃ​ណាមួយ ក៏​នាង​មិន​ដើរចោល​ដែរ ដោយសារតែ​នាង​បានគិត​រួចហើយ​ថា ថា​ផលិតកម្ម​ដែល​ផ្ដល់ឱកាស​ឲ្យ​នាង​ដំបូង​គេ គឺជា​ទ្រនំ​កម្សត់កម្រ​។ នាង​សម្រេចចិត្ត​ប្រឡូក​អាជីព​ចម្រៀង​ឲ្យ​បាន​ខ្លាំងក្លា​លប់​ការសម្ដែង បន្ទាប់ពី​ចេញ​បាន​ចម្រៀង​៣​បទ​នៅក្នុង​ផលិតកម្ម BN កាលពីមុន និង​អំឡុង​ចូលឆ្នាំ​ខ្មែរ ហើយ​ទទួលបាន​ការគាំទ្រ​។​

26-4-2017 (3)

​វណ្ណា វ​ត្តី បាន​សារភាពថា នាង​ជាតា​រា​មួយរូប​ដែល​ទទួលបាន​ជោគជ័យ​ទាំង​ការងារ​សិល្ប​: និង​មុខ​ជំនួញ បើទោះជា​ស្នេហា​នាង​នៅ​មិនទាន់​ចង់​និយាយ​នៅឡើយ​។ នាង​ថា ខ្លួន​មាន​ខុន​ដូរ​សម្រាប់​ជួល និង​មាន​ចំណែក​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ពី​ថៃ មក​ភ្នំពេញ និង​ពី​ភ្នំពេញ​ទៅកាន់​ប្រទេស​ប្រមាណ​៥​ឆ្នាំ​មកហើយ ដោយ​អាជីវកម្ម​មួយ​នេះ​ធ្វើ​ឲ្យ​នាង​មាន​លុយ​មាន​កាន់ និង​មាន​អតិថិជន​កុម្ម៉ង់​ទំនិញ​ផ្សេងៗ​ច្រើនឡើង​នោះ​ផង​នាពេល​ចុងក្រោយ ទើប​នាង​សុំ​មិន​ទទួល​កុងត្រា ជាមួយ​ផលិតកម្ម​ណាមួយ ដើម្បី​ងាយស្រួល​ឡើង​ចុះ​ក្រៅ​ស្រុក និង​មិន​ជាប់​សម្ពាធ​ណាមួយ​ពេល​នាង​មមាញឹក​ដោយ​អន្លើ​ក្នុង​មុខ​ជំនួញ​៕

 

Leave a Reply

(*) Required, Your email will not be published