លោក Beat Richner ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ចាក​ចេញពី​មន្ទីរពេទ្យ បានជា​សះស្បើយ​សម្រាក​នៅ​ផ្ទះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក Beat Richner អាយុ​៧០​ឆ្នាំ​ជា​ស្ថាបនិក​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា ត្រូវបាន​បុគ្គលិក​បានលើកឡើង​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ​ថា លោក​បានជា​សះស្បើយ និង​បាន​ចាក​ចេញពី​មន្ទីរពេទ្យ​ក្នុងប្រទេស​ស្វី​ស​ទៅ​សម្រាក​នៅផ្ទះ​របស់គាត់​ហើយ​។ ប៉ុន្តែ​គេ​ពុំទាន់​ដឹងថា​លោក​និង​ត្រឡប់មក​កម្ពុជា​វិញ​នៅពេលណា​នោះទេ​។​

 

​បុគ្គលិក​ពេទ្យ​គន្ធបុប្ផា​បាន​និយាយថា លោក Beat Richner បាន​ធ្លាក់ខ្លួន​ឈឺ​កាលពី​កំឡុង​ខែមីនា ឆ្នាំ​២០១៧ និង​បាន​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ ក្នុងប្រទេស​ស្វី​ស ដែលជា​ស្រុកកំណើត​របស់លោក​។ លោក​ជា​វេជ្ជបណ្ឌិត​ម្នាក់​ដែល​បានមក​កាន់​ប្រទេស​កម្ពុជា​កំឡុង​ឆ្នាំ​១៩៩៣ និង​បាន​បង្កើត​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ជួយ​ព្យាបាល​កុមារ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​។ ចាប់ពីពេលនោះ​មក​លោក​បាន​បង្កើត​សាខា​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន​៥​នៅក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​។​

 

​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​ព្យាបាល​កុមារ​កម្ពុជា​រាប់ម៉ឺន​អ្នក​មិន​ប្រកាន់​មកពី​គ្រប់​ខេត្ត​ក្រុង​នៅ​ទូទាំងប្រទេស​។ រាល់​ព្រឹក​កុមារ​រាប់រយ​នាក់​មកពី​ជិត​ឆ្ងាយ​បានមក​កាន់​មន្ទី​ពេទ្យ​គន្ធបុប្ផា​ដើម្បី​សេវា​ព្យាបាល​ជម្ងឺ​គ្រប់​ប្រភេទ​។ ក្នុងពេល​លោក​មាន​ជម្ងឺ​សម្រាក​ព្យាបាល​នៅក្នុង​ម​ន្ធី​រ​ពេទ្យ​ពលរដ្ឋ​ខ្មែរ​បាន​បន់​ស្រ៊ន់​ឲ្យ​លោក​បានជា​សះស្បើយ​ឆាប់ៗ​៕

25-4-2017

 

Leave a Reply

(*) Required, Your email will not be published