រាជធានីភ្នំពេញ : កញ្ញា រតនៈ ពិសី តារាសិចស៊ីដើមទ្រូងធំទ្រលុកទ្រលន់សម្បូរបុរសៗទាំងក្នុង និងក្រៅប្រទេសចោមស្នេហ៍ ទើបតែហោះទៅសម្ដែងនៅប្រទេសកាណាដា កាលពីថ្ងៃទី២០ ខែមីនា កន្លងទៅនេះ ពោលគឺបានជាង១សប្តាហ៍ប៉ុណ្ណោះ ស្រាប់តែប្រកាសវិលវិញយ៉ាងតក់ក្រហល់បំផុតព្រោះមានធុរៈត្រូវ ដោះស្រាយបន្ទាន់ ខណៈដែលតាមគម្រោងនាងត្រូវសម្ដែងនៅទីនោះរយៈពេល៦ខែ ឯណោះ។
រតនៈ ពិសី បានឲ្យដឹងថា នាងមានធុរៈបន្ទាន់ដែលត្រូវដោះស្រាយ នៅស្រុកខ្មែរជាបន្ទាន់ ដូច្នេះនាងត្រូវបង្ខំចិត្តវិលត្រឡប់មកកម្ពុជាវិញ ក្នុងពេលឆាប់ៗនេះ។ ទោះជាយ៉ាងណា តារាចម្រៀងស្រស់ក្មេងសំឡេងស្រទន់កញ្ញា រតនៈ ពិសី មិនបានបញ្ជាក់ពីមូលហេតុឲ្យដឹងនោះទេ គឺគ្រាន់តែនាងបង្ហើបថា មិនពាក់ព័ន្ធក្នុងរឿងស្នេហានោះទេ ប៉ុន្តែនាងបញ្ជាក់ថា បញ្ហានោះចាំបាច់នាងចេញមុខដោះស្រាយដោយខ្លួនឯង នាងពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលត្រូវបោះបង់ឱកាសសម្ដែងនៅកាណាដា។
ទន្ទឹមនឹងការបញ្ជាក់នេះ ពិសី បានចចារជាមួយខាងអ្នកឧបត្ដម្ភរួចហើយថា នាងនឹងធានាទៅសម្ដែងម្ដងទៀតនៅអំឡុងខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ។
ពិសី បន្តថា ពេលដែលនាងចង់លាក់បាំងរឿងនេះ មានអ្នកនិយាយពីនាងច្រើន ហើយខុសនឹងភាពជាក់ច្បាស់ ដូច្នេះហើយនាងត្រូវតែនិយាយរឿងនេះឲ្យច្បាស់កុំឲ្យមានការនិយាយ ពីមាត់មួយទៅមួយខុសរឿងពិត។ កញ្ញាបន្តថា រឿងដែលនាងត្រូវឡើងមកដោះស្រាយនោះ គឺរឿងហាងម៉ាហ្សា គឺត្រូវដោះស្រាយបញ្ចប់ជាមួយអតីតសង្សារចាស់របស់នាង ហើយនាងត្រូវសេងបន្តទៅអ្នកផ្សេងទៀត ដែលត្រូវមានស្នាមមេដៃ និងហត្ថលេខារបស់នាងផ្ទាល់។ កញ្ញាថា ពេលដែលការងារនេះចប់នាងត្រូវឡើងទៅសម្ដែងនៅកាណាដាវិញ ប៉ុន្តែនាងមិនទាន់អាចបញ្ជាក់ពេលាវេលាច្បាស់ទេ ព្រោះការងារក្នុងហាងមិនទាន់ចប់។
សូមបញ្ជាក់ថា មុនពេលចេញទៅសម្ដែងនៅកាណាដា រតនៈ ពិសី បានចំណាយលុយខ្ទង់៥០០០ដុល្លារ ធ្វើខួបផ្គួបនឹងសកម្មភាពមនុស្សធម៌ប្លែក ពីតារាសិល្បៈដទៃដែលបានចែកទានដល់កុមារកំព្រាជាង៣០នាក់ ដែលក្រៅពីផ្ដល់អាហារឆ្ងាញ់មួយពេលក៏បានចែកថវិកានឹងសម្ភារៈសិក្សាមួយចំនួនដល់ក្រុមកុមារកំព្រានោះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបានយកថវិកាមួយចំណែកដែលជាចំណងដៃថ្ងៃខួបទៅជួយដល់ មន្ទីរពេទ្យគន្ធបុប្ផាទៀតផង៕