ខឹង​ប្រពន្ធ​យក​ម៉ូតូ​មិន​ឲ្យ​ទៅ​ដឹក​ស្រី​ស្មេ​ហ៍​វាយ​មួយ​ដៃ​ខៀវ​ភ្នែក ចាត់ទុកជា​ការព្រមាន​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​ទោះជា​មាន​ប្រពន្ធ​កូន​ធំ​ក្រមុំ​កំលោះ​អស់​ទៅហើយ ក្រោយពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈពេល​១២​ឆ្នាំ បែ​ជា​លួច​ពង្រត់​នាំ​ស្រី​ជា​មិត្ត​ភ័​ក្រ​រួម​ការងារ​ជាមួយ​ប្រពន្ធ គេច​ទៅ​បាត់​ទុក​ឲ្យ​នាង រស់នៅ​មួយថ្ងៃ​កាត់​មួយ​ថ្ងៃកោ ឯក​កា ទីបំផុត​នាង​ជា​ប្រពន្ធដើម​ទាមទារ​យក​ម៉ូតូ​វិញ ប្តី​ខឹង​ស្ទុះ​វឹង​វ៉ៃ​មួយ​ដៃ​ខៀវ​ជាំភ្នែក​ម្ខាង រត់​ទៅប្តឹង​ប៉ូលីស​កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ ស្ថិត នៅ​បន្ទប់ ជួល​លេខ សេ​០៤ ផ្លូវជាតិ​លេខ​៣ ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

 

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ជា​ប្តី​ឈ្មោះ​លី ថន អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ មាន​ស្រុ​កំណើត​នៅ​ភូមិ​រោងដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ មាន​ប្រពន្ធ​ឈ្មោះ ឃុ​ត បូ​នី អាយុ​៣៤​ឆ្នាំ មុខរបរ​រោងចក្រ ស្នាក់នៅ​និង​ខេត្ត​ជាមួយគ្នា​។ ចំណែក​ស្រី​កំណាន់ចិត្ត​របស់​បុរស​ជា​ប្តី​នោះ​មានឈ្មោះ​គឹម លី អាយុ​២៨​ឆ្នាំ ដែលជា​អតីត​មិត្ត​រួមការ​ងារ​ជាមួយ​ស្ត្រី​ជា​ប្រពន្ធដើម​។

 

​តាម​ការរៀបរាប់​ពី​ភាគី​ប្រពន្ធដើម បាន​ឲ្យ​ដឹងថា ក្រោយពី​បាន​គ្នា​ជា​ប្តី​ប្រពន្ធ​អស់​រយៈពេល​១២​ឆ្នាំ មានកូន​៣​នាក់ រួចមក រហូតមកដល់​៣​ឆ្នាំ​ចុង​ក្រោយនេះ បែ​ជា​លោក​ប្តី លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ ស្ត្រី​ម្នាក់​ខាងលើ​ជា​មិត្ត​ភ័​ក្រ​រួម​ការងារ​ជាមួយ​ខ្លួន នាំ​ពង្រត់គ្នា ចាកចេញ​ដល់​ស្រុកថៃ ម្តង​ជា​ពីរដង ហើយ​នាំគ្នា​ទៅ​ជួល​ផ្ទះ​នៅ​កន្លែង​ផ្សេង ធ្វើការ​រោងចក្រ​ផ្សេង​លាក់កំបាំង​ពី​ភ្នែក​ប្រពន្ធ មិន​អស់ចិត្ត​មក​យក​ខ្សែដៃ ទៅទៀត ក៏​មិន​ថា​អ្វី​ដែរ បើ​ទៅហើយ​សូមកុំ​វិល​វិញ មិនតែប៉ុណ្ណោះ យក​លួងលោម​ប្រពន្ធដើម លួច​យក​ម៉ូតូ​ចេញទៅ​ជាថ្មីទៀត ស​ង្ងំ​ដេក​សោយសុខ​នៅ​គេហដ្ឋាន​ស្រី​ចុង​បាត់ ថ្ងៃខែ​បុ​ណ​ក​យ​ចូលឆ្នាំ​ខ្មែរ ប្តី​ប្រពន្ធ​អស់គេ ឌុប​គ្នា​ទៅ​ស្រុក​ទៅ​ទេស ឯ​ប្តី​ខ្លួន​ឌុប​ស្រី ទៅ​សោយសុខ​បាត់​។​

 

​បន្ទាប់មក​បុរស​ជា​ប្តី​ បានមក​លួងលោម​សារជាថ្មី​ ដោយ​សុំ​ម៉ូតូ​ដែល​កម្លាំង​ញើស​ឈាម​របស់​ប្រពន្ធ​ យកទៅ​ជិះ​ឌុប​ស្រី​ស្មេ​ហ៍​ធ្វើ​ប្រ​ងើយ ​ដោយ​មិន​អាណិតអាសូរ​ទ្រូង​ភរិយា​ដើម​ ទាល់តែសោះ​។ លុះ​រហូតមកដល់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៧ ស្ត្រី​ជា​ប្រពន្ធ​បាន​ទៅសុំ​ម៉ូតូ​ខ្លួន​មកវិញ​តែ​ពេលនោះ​បុរស​ជា​ប្តី​មិន​ព្រម​ឲ្យ​ម៉ូតូ​ទេ​បែរជា​ឲ្យ​មួយ​កំណា​ប់​ដៃ​បណ្តាល​ឲ្យ​ប្រពន្ធ​ខៀវ​ភ្នែក​រត់​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

 

​តាម​សម្តី​ភាគី​ខាង​ប្តី​វិញ​បាន​ឲ្យ​ដឹងថា ខ្លួន​ពិតជា​មានទំនាស់​ក្នុង​គ្រួសារ​ពិត​ប្រក​ដ​មែន ហើយ​មិនទាន់​នាំគ្នា​ទៅ​ស្រុក និយាយ​គ្នា​រឿង​លែងលះ មិនទាន់​ដាច់ស្រេច​ផង នៅ​រសៀល​ថ្ងៃទី​២៣ នេះ​ស្ត្រី​ជា​ប្រពន្ធ ខឹង​ជេរ​ស្តី ប្រដេញ​ខ្លួន​ឲ្យ​ចេញ មិន​ឲ្យ​ម៉ូតូ​ជិះ​ក៏​កើត​ប្រតាយប្រតប់​គ្នា​មួយ​ប្រ៉ា​វ។​

 

​តាម​ជំហរ​ភាគី​ខាង​ប្រពន្ធ បាន​ឲ្យ​ដឹងថា ឈប់​យក​ធ្វើជា​ប្តី​ទៀតហើយ ប្រុស​ធន់​នេះ ស៊ូរ​ទុក​ខ្លួន​ជា​ស្រី​ម៉េ​ម៉ា​យ​ប្រសើរ​ជា​នឿយ​ចិត្ត ត្បិត​កូន​ធំៗ​អស់ហើយ ក្រោយពី​បង្ក​ហឹ​ង្សា​ដាក់គ្នា​មួយ​ប្រ៉ា​វ មក​បក​តឹង​ប៉ូលីស​រក្សាទុក រួច​នាំគ្នា​ទៅ​ស្រុក ដើម្បី​ឲ្យ​ចាស់ទុំ​ដឹងឮ កិច្ចសន្យា​លែងលះគ្នា​៕

24-4-2017

 

Leave a Reply

(*) Required, Your email will not be published