បុគ្គលិក កម្មករ កម្មការិនី នឹង​ទទួលបាន​ប្រាក់​ចូល​និវត្ត​

, , Leave a comment

​រាជធានី​ភ្នំពេញៈ បុគ្គលិក កម្មករ កម្មការិនី ក្នុង​វិស័យ​ឯកជន​ទាំងអស់ នឹង​ទទួលបាន​ប្រាក់​សោធន​និវត្ត​ដូចជា​មន្ត្រីរាជការ​ក្នុង​វិស័យ​សាធារណៈ​ដែរ នៅ​ចុងឆ្នាំ​២០១៧​នេះ យោងតាម​ច្បាប់​ដែល​អនុម័ត​រួចរាល់​ហើយ ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន តាមរយៈ​ក្រសួង​ការងារ​។ នេះ​បើតាម​លោក ជាវ ប៊ុណ្ណា​រិ​ទ្ធ អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បានផ្ដល់​បទសម្ភាសន៍​ឱ្យ​ទូរទស្សន៍​មួយ​កាលពី​ថ្មីៗ​កន្លងទៅ​។​

 

​ការផ្ដល់ប្រាក់​សោធន​និវត្ត​ដល់​បុគ្គលិក​ក្នុង​វិស័យ​ឯកជន​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​ជា​ផ្លូវការ នៅ​ចុងឆ្នាំ​២០១៧​នេះហើយ មិន​ថា តែ​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ប្រភេទ​អ្វី​នោះទេ ពោលគឺ​គ្រប់​ប្រភេទ​ក្រុមហ៊ុន​អាជីវកម្ម ក្នុង​វិស័យ​ឯកជន​ទាំងអស់​។ ចំពោះ​ដំណើរការ​នៃ​ការផ្ដល់ប្រាក់​ចូល​និវត្ត ឬ​ប្រាក់​សោធន​និវត្ត​នេះ ដូចគ្នា​នឹង​ដំណើរការ​នៃ​ការផ្ដល់ប្រាក់​សោធន​និវត្ត​មន្ត្រីរាជការ​ដែរ គឺ​អាស្រ័យទៅលើ​ទំហំ​ទឹកប្រាក់ និង​ប្រាក់​ឈ្នួល​របស់​កម្មករ​និ​យោ​ជិ​ក​។​

 

​លោក ជាវ ប៊ុណ្ណា​រិ​ទ្ធ បាន​បន្ថែមទៀតថា កម្មករ កម្មការិនី ដែលមាន​អាយុ​៦០​ឆ្នាំ គឺមាន​សិទ្ធិ​ចូល​និវត្ត ហើយ​ត្រូវ​ទទួលបាន​ប្រាក់​សោធន​និវត្ត​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​សស​)​។ បន្ទាប់មក (​ប​សស​) នឹង​តម្រូវឱ្យ​បើក​កុង​ធនាគារ​នៅ​អេស៊ីលីដា​។ ដូច្នេះ​កម្មករ​កម្មការិនី​នឹង​ទទួលបាន​ប្រាក់​សោធន​និវត្ត​ជាប្រចាំ​ខែ​៕

24-4-2017

 

Leave a Reply

(*) Required, Your email will not be published