សារ​ឆ្លើយឆ្លង ដែលជា​បណ្តាំ​តារាចម្រៀង រិ​ន សា​វ៉េ​ត និយាយ​ជាមួយ​ភរិយា មុន​លាចាក​លោក​..!

, , Leave a comment

​រាជធានី​ភ្នំពេញ : តារាចម្រៀង រិ​ន សា​វ៉េ​ត បាន​បាត់បង់​ភរិយា​ជាទី​ស្រឡាញ់​ដោយសារ តែ​ភរិយា​បណ្តូលចិត្ត​មិនអាច​ទ្រាំ​នូវ​ជំងឺមហារីក​ដ៏​ធ្ងន់​នោះបាន​។ យ៉ាងណាមិញ​លោក សា​វ៉េ​ត បានដាក់​ចិត្ត​កាយ សន្យា ជាមួយ​ប្រពន្ធ​របស់លោក គ្រា​ដែល​ប្រពន្ធ​លោក​នៅមាន​កម្លាំង​ពេញ ដែល​ធ្វើ​ឲ្យ​លោក​នឹក​ស្រណោះ​។ មច្ចុរាជ​បាន​ឆក់យក​ជីវិត​ប្រពន្ធ រិ​ន សា​វ៉េ​ត ហើយ ក្រោយពី​សម្រាក​ព្យាបាល​អស់​ជាច្រើន​ខែ​បង្ក​ឲ្យ​មានការ​តក់​ស្ល​ត់​ទាំង​មជ្ឈដ្ឋាន​សិល្បៈ និង​ក្រៅ​សិល្បៈ​ផងដែរ​។​

 

​ភរិយា​លោក រិ​ន សា​វ៉េ​ត ដែល​រង​នូវ​ជំងឺមហារីក​សុដន់​កម្រិត​ធ្ងន់ធ្ងរ​បា​ន​ព្យាបាល​តាំងពី​ចុងឆ្នាំ​២០១៦ រហូតមកទល់​ពេលនេះ​បាន​លាចាក​លោក​នេះហើយ ដោយ​ធ្វើ​ឲ្យ​ស្វាមី​លោក រិ​ន សា​វ៉េ​ត តក់​ស្ល​ត់​នឹង​សោកស្តាយ​យ៉ាងខ្លាំង ព្រមទាំង​សិល្បករ​មហាជន​ទាំងអស់​ក៏​ចូលរួម​សោកស្តាយ​ដំណឹង​អកុសល​នេះ​ផងដែរ​។​

 

​ក្រោយ​មច្ចុរាជ​ឆក់​ជីវិត​ភរិយា​ជាទី​ស្រឡាញ់ លោ​ករិន សា​វ៉េ​ត បាន​ឲ្យ​ដឹងថា មុនពេល​ប្រពន្ធ​លោក​ឈឺ​ដុប​ដាប​ទៅៗ ប្រពន្ធ​របស់គាត់​តែងតែ​គិតដល់​កូនប្រុស​របស់គាត់ ដែល​នៅ​តូច ដោយ​រមែង​និយាយ​ឲ្យ​គាត់​(​លោក រិ​ន សា​វ៉េ​ត​) កុំ​ចោល​កូន​ជួយ​មើលថែរ​កូន និង​ចិញ្ចឹម​កូន​ឲ្យ​មាន​អនាគត​ល្អ​សមជា​ទឹកចិត្ត​ឪពុក​ផង​។ មូលហេតុ​បែបនេះហើយ លោក​ក៏​មិនមាន​អ្វី​ក្រៅ​ខំ​ធ្វើ​តួនាទី​ជា​ឪពុក​ល្អ​ប្តី​ល្អ ដែល​បាន​តាំងចិត្ត​ដើម្បី​ឲ្យ ភរិយា​ស្ងប់​ចិត្តនឹង​ធ្វើជា​ប្តី​ល្អ​ដូច​បុរស​ទូទៅ​ដូច​គេឯង​។​

 

​ភរិយា​លោក រិ​ន សា​វ៉េ​ត កាល​ដំបូង អាកា​រៈ​មិនសូវ​ជា​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្តែ​ក្រោយ​បាន​ចាក់​ថ្នាំ​គីមី បន្ថែម​ដើម្បី​សម្លាប់​មេរោគ​មហារីក​ដែលមាន​ពីមុនមក​ជំងឺ​កាន់តែ​ធ្វើទុក្ខ​ឡើងៗ​។ មិន​ត្រឹម​តែមាន​ជំងឺមហារីក​ត្រង់​សុដន់​១​មុខ​ឡើយ ភរិយា​របស់លោក​ត្រូវបាន​មេរោគ​នោះ​រីក​រាលដាល​ស្ទើរ​ពេញ​ខ្លួន​ទាំងអស់ ហើយ​ពោលគឺ​នៅត្រង់​ខួរក្បាល និង​សួត​ជាដើម​ក៏មានដែរ​។ ភរិយា​របស់លោក សា​វ៉េ​ត បន្ទាប់ពី​ចាក់​ថ្នាំ​គីមី​លើក​ទី​៤​មក បានធ្វើ​ទុក្ខ​ដល់​ខួរក្បាល ក្បាល​ចាប់ផ្ដើម​ឈឺ​កាន់តែខ្លាំង ដោយ​ទ្រាំ​មិនបាន​ក៏​នាំមក​សម្រាក​នៅ​មន្ទីរពេទ្យ​។​

 

​បន្ទាប់មក​គ្រូពេទ្យ​បាន​យកទៅ​ស្គែ​ន​មើល​ក្បាល ក៏​ឃើញ​មេរោគ​មហារីក​នោះ​នៅក្នុង​ខួរក្បាល​ទៀត​។ បន្ទាប់​មកចាក់​ថ្នាំ​គីមី​ព្យាបាល​នៅត្រង់​ខួរក្បាល​ក៏​នាំ​ឲ្យ​ហត់ គ្រូពេទ្យ​ពិនិត្យ​សួត​មើល ឃើញ​មាន​មហារីក​នៅត្រង់​សួត​ទៀត​។​

 

​សូម​រំលឹកថា ប្រពន្ធ​តារាចម្រៀង​រូបនេះ​ទទួល​នូវ​មរណភាព​កាលពី​រសៀល​ថ្ងៃទី​២៣ មេសា ឆ្នាំ​២០១៧​វេលា​ម៉ោង​៣​ជាង​នៅ​មន្ទីរពេទ្យ​រុស្ស៊ី​។ លោក រិ​ន សា​វ៉េ​ត ប្រាប់ថា សព​របស់​ភរិយា​លោក នឹង​ដឹក​តាម​ឡានពេទ្យ​យកទៅ​ធ្វើបុណ្យ​នៅ​ឃុំ​ខ្វាវ ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​ពេទ្យ​ចាក់​ថ្នាំ​បា​រ៉​ត​ទុក​រយៈពេល​៥​ថ្ងៃ​។ យ៉ាងណាក៏ដោយ​មហាជន​ចូលរួម​សោកស្តាយ និង​សូម​ឲ្យ​វិញ្ញាណ​ក្ខ​ន្ឋ​របស់​ប្រពន្ធ​លោក រិ​ន សា​វ៉េ​ត ទៅកាន់​សុគតិភព និង​ជួយ​លើកទឹកចិត្ត​ឲ្យ​លោក រិ​ន សា​វ៉េ​ត នៅតែមាន​កម្លាំង​រឹងមាំ​បន្តទៀត ដើម្បី​មើលថែរ​កូនប្រុស​ឲ្យ​បានល្អ​តាម​បំណង​ប្រពន្ធ​៕

24-4-2017

 

Leave a Reply

(*) Required, Your email will not be published