រាជធានីភ្នំពេញ : នារីម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ចាប់ឃាត់ខ្លួនស្ត្រី ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្លូវ៦០ម៉ែត្រ ក្រុមទី៨ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍នគរបាលខណ្ឌមានជ័យបានឲ្យដឹងថាកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែលើ បានសហការជាមួយកម្លាំងល្បាតនគរបាលខណ្ឌមានជ័យបានធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋានហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សាន ស្រីទូច ភេទស្រី អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ភូមិ ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាពីជនសង្ស័យជាគ្រឿងញៀនចំនួន១៧កញ្ចប់ថង់តូចកាបូបស្ពាយពណ៌ខ្មៅ១និងទូរស័ព្ទដៃចាស់១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ៕