ឌឺដង​រឿង​តណ្ហា គួបផ្សំ​ជាមួយ​សុរា សម្លាប់​បងថ្លៃ​

, , Leave a comment

​ខេត្តបាត់ដំបង : ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយ​បងថ្លៃ​ប្រុស​នឹង​ដំបង​ប្ញ​ស្សី រហូតដល់​ស្លាប់ ដោយសារតែ​ក្ដៅក្រហាយ​បងថ្លៃ​រួប​នេះ ស្រវឹងស្រា​និយាយ​ឌឺដង​ឱ្យ​ខ្លួន​តែ​ពី​រឿង​អាសអាភាស​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៧ ស្ថិតនៅ​ក្រោមផ្ទះ នៅ​ចំណុច​ក្រុមទី​២៥ ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្តបាត់ដំបង​។​

 

​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់ថា ស្ត្រី​សង្ស័យ​ឈ្មោះ ម៉ៃ ម៉ាច អាយុ​៥៥​ឆ្នាំ  រីឯ​បុរសរងគ្រោះ​ឈ្មោះ​ចាន់ មុត អាយុ​៦៩​ឆ្នាំ មានផ្ទះ​នៅក្បែរ​គ្នា ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​ទាំង​២​នាក់​ត្រូវជា​សាច់ថ្លៃ​នឹង​គ្នា​)​។

 

​ប្រភព​ដដែល​បាន​បន្តទៀតថា ជនរងគ្រោះ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង ហើយ​បាន​ដើរទៅ​និយាយ​ពី​រឿង​រួមភេទ​ដដែលៗ​ឌឺដង​ឱ្យ​ប្អូនថ្លៃ​ស្រី (​ជនសង្ស័យ​) រហូត​ស្ត្រី​រូបនេះ ទ្រាំ​មិនបាន​ក៏​ស្ទុះ​ទៅ​ទាញ​ដំបង​ប្ញ​ស្សី​វា​យក​ញ្ចឹ​ង​.​ក​បងថ្លៃ​រូបនេះ បណ្ដាល​ឲ្យ​ដួល​ប្រកាច់​ស្លាប់​ភ្លាមៗ​នៅក្រោម​ផ្ទះ​តែម្ដង  តែ​ស្ត្រី​រូបនេះ​មិនបាន​រត់គេចខ្លួន​ទេ​។​

 

​បើតាម​សាក្សី​និយាយថា ដំបូង​ជនរងគ្រោះ​អង្គុយ​ផឹកស្រា​ជាមួយ​ប្អូនប្រុស ដែលជា​ប្ដី​របស់​ស្ត្រី​សង្ស័យ​នៅ​ខាង​ក្រោមផ្ទះ តែ​បន្តិចក្រោយមក ប្ដី​ស្ត្រី​នេះ​ក៏​ងើប​ទៅ​មើល​គោ​ដែល​ចង​នៅ​ខាងក្រោយ​ផ្ទះ​។ ស្របពេលនោះ​ជនរងគ្រោះ ក៏បាន​និយាយ​សួរនាំ​ប្អូនថ្លៃ​ស្រី ពី​រឿង​ក្បាច់​រួមភេទ​ជាមួយ​ប្ដី ទើប​ធ្វើ​ឲ្យ​ប្អូនថ្លៃ​ផ្ទុះ​កំហឹង ក៏​ស្ទុះ​ទៅ​ទាញ​ដំបង​ប្ញ​ស្សី​វាយ​ត្រូវ​ក​ញ្ចឹ​ង​.​ក​១​ដំបង​ប្រកាច់​ស្ដូក ហើយ​ថែម​២​ដំបង​លើ​ក្ដោងច្រមុះ​ទៀត​រហូត​ស្លាប់​។​ លុះ​ប្អូនប្រុស​ត្រឡប់​មកពី​មើល​គោ​វិញ ឃើញ​បងប្រុស​ត្រូវ​ប្រពន្ធ​ខ្លួន​វាយ​ស្លាប់​បាត់ទៅហើយ និយាយ​លែងរួច​បានត្រឹមតែ​ឈរ​មើល​។​

 

​ក្រោយ​កើតហេតុ​ជនសង្ស័យ និង​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ទៅតាម​និតិ​វិធី​៕

18-4-2017 18-4-2017 (1)

 

Leave a Reply

(*) Required, Your email will not be published