ព្រោះតែ​ចង់បាន​លុយ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍ បែក​ស្លុយ បុក​សម្លាប់​មនុស្ស​

, , Leave a comment

​ខេត្តកំពង់ធំ : បុរស​ម្នាក់​បាន​ស្លាប់ ខណៈ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​បើក​បុក​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅនឹងកន្លែង​កើតហេតុ​។​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​ជី​អោក ឃុំ​បារាយណ៍ ស្រុក​បារាយណ៍​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​ពណ៍​ខ្មៅ គ្មាន​ស្លាក​លេខ ដែល​បើកបរ​ដោយ​លោក​មេបញ្ជាការរង​កង​រាជ​អាវុធហត្ថ​ស្រុក​បារាយណ៍​ឈ្មោះ សន សំនៀង អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​សួស្តី ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​ទៅដល់​ចំណុចកើតហេតុ​ខាងលើ ក៏បាន​បើក​ជែង​ជាមួយនឹង​រថយន្ត​១​គ្រឿង​ទៀត​នៅក្នុង​ស្ថានភាព​គ្រោះ ខណៈនោះ​ក៏បាន​វាក់​អឺ​នឹង​មនុស្ស​ធ្វើដំណើរ​ឆ្លងផ្លូវ​ពេលនោះ​រថយន្ត​បង្ករ​ក៏បាន​ជាន់​ហ្វ្រាំង​ធ្វើ​ឲ្យ​វិល​ទទឹង​ថ្នល់​ក៏ត្រូវ​បាន​ម៉ូតូ​១​គ្រឿង​ទៀត​បើកបរ ​ក្នុងទិសដៅ​បញ្ច្រាស​ទៅ​គ្នា​ជាមួយ​រថយន្ត​បង្ករ​បាន​បុក​ចំ​គូត​រថយន្ត​ខាងឆ្វេង​ពេញទំហឹង​ប៉ើង​មនុស្ស​ជាច្រើន​ត្រឡប់​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ រថយន្ត​បង្ករ​ក៏​ជ្រុល​ចង្កូត​ធ្លាក់​ថ្នល់ ពេល​នោះគេ​ឃើញ​លោក សន សំនៀង បាន​បើកទ្វារ​រថយន្ត​ចុះ​រត់​គេចខ្លួនបាត់​។ ចំណែក​ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ សេង ម៉ាប់ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​បើក​ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ​1EH-3352 ត្រូវបាន​ប្រគល់ជូន​សាច់ញាតិ យក​ទី​ធ្វើបុណ្យ​តាម​ប្រពៃណី​សមត្ថកិច្ច​បញ្ជាក់ថា ករណី​ខាងលើនេះ​បង្ករ​ឡើង​ដោយ​រថយន្ត​របស់លោក​មេបញ្ជាការរង​បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ក្រោយ​កើតហេតុ​រថយន្ត​បង្ករ និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​នាំយក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​បារាយណ៍​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

 

​សូមបញ្ជាក់​ផងដែរ​ថា លោក សន  សំនៀង ធ្លាប់មាន​អាស្រូវ​ជាច្រើនលើក ដូចជា​រឿង​ចាប់​គ្រញូង ចំ​រឹត​ទា​ប្រាក់​រាប់ម៉ឺន​ដុល្លារ និង​ករណី​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​ឈ្មោះ សន សំនៀង នេះ​ក៏​ធ្លាប់​ត្រូវបាន​ដកចេញ​ពី​កងរាជអាវុធហត្ថ​ម្តង​រួចមកហើយ​ដែរ​៕

18-4-2017 (1) 18-4-2017 (2) 18-4-2017

 

Leave a Reply

(*) Required, Your email will not be published