ហេតុអ្វី​គូស្នេហ៍​មិន​ចង់​ប្រើ​ស្រោមអនាម័យ​

, , Leave a comment

​សុខភាព : ស្រោមអនាម័យ​មាន​ប្រយោជន៍​យ៉ាងច្រើន ទាំង​ការពារ​ការឆ្លង​មេរោគ​ផ្សេងៗ និង​ការ​ពន្យារកំណើត​ជាដើម​។ ប៉ុន្តែ​មនុស្ស​មួយចំនួន​បែរជា​មិន​ចូលចិត្ត​ពាក់​ស្រោមអនាម័យ​នៅពេល​រួមភេទ​។ ខាងក្រោម​នេះ គឺជា​ហេតុផល​ដែល​គូស្នេហ៍​មួយចំនួន​យក​ធ្វើជា​លេស ដើម្បី​មិន​ចង់​ប្រើ​ស្រោមអនាម័យ​…​។​

 

១.​ជា​ឧបសគ្គ​ចំពោះ​សម្ព័ន្ធភាព​
​មនុស្ស​មួយចំនួន​អាចមាន​អារម្មណ៍​ថា គ្មាន​ការ​ប៉ះ​រវាង​សាច់ និង​សាច់ ទោះបីជា​ស្រោមអនាម័យ​មាន​កម្រាស់​មិន​លើសពី​០,០៦​មី​ល្លិ​ម៉ែត្រ ក៏ដោយ ក៏​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ថា ហាក់ដូចជា​កំពុងមាន អ្វី​មក​ខណ្ឌ ធ្វើ​ឲ្យ​មិនអាច​ប៉ះគ្នា​បាន​រវាង​សាច់ ប្រដាប់ភេទ​របស់​ដៃគូ​។ ប៉ុន្តែ​ការពិត​វា​ក៏មាន​ផល​ល្អ​ចំពោះ​បុរស​ដែល​ឆាប់​ដល់​ចំណុចកំពូល​មុន​ដៃគូ​ឲ្យ​ពន្យា​ពេលវេលា នៃ​សេចក្តីសុខ​បានយូរ​ជាង​មុន​ដែរ​។​

 

២.​ភាព​ទុកចិត្ត​
​នេះ​អាចជា​ឧបសគ្គ​ដ៏​ពិបាក​មួយ ព្រោះ​មនុស្ស​មួយចំនួន​បានគិត​ថា បើ​យើង​ស្រឡាញ់គ្នា​ស្មោះ ហើយ​អីៗ​ជាមួយគ្នា​តែ​ពីរ​នាក់​នោះ ចាំបាច់​ត្រូវ​ពាក់​ស្រោមអនាម័យ​ធ្វើ​អ្វី ព្រោះ​បើ​មិនបាន​ក្បត់ចិត្ត​គ្នា​ទៅ​ឆ្លង​រោគ​ពី​អ្នក​ទី​បី​ផង​នោះ​? ប៉ុន្តែ​ការប្រើ​ស្រោមអនាម័យ គឺ​មិនមែន​សំដៅ​ទៅលើ​តែ​ការមិនទុកចិត្ត​គ្នា​នោះឡើយ​។​

 

៣.​មិនបាន​ដល់​រសជាតិ​នៃ​អារម្មណ៍​
​ជាពិសេស​ចំពោះ​ស្ត្រី​ដែល​ធ្វើ​ឱ​រ៉ា​ល់​សិច​ឲ្យ​បុរស​ដែល​ស្ត្រី​ភាគច្រើន​បែរជា​មិនបាន​គិតថា អវយវៈ​ភេទ​ជា​របស់​កខ្វក់​នោះឡើយ តែ​បែរជា គួរ​ឲ្យ​ចង់​ភ្លក្ស​ពី​រសជាតិ​ជាពិសេស ហើយ​ការធ្វើ​ឱ​រ៉ា​ល់​សិច​លើ​ស្រោមអនាម័យ គឺជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​យល់ថា មាន​សេចក្តីសុខ​មិន​គ្រប់គ្រាន់​។​

 

៤.​កាត់​ចង្វាក់​មិន​រលូន​
​ប្រសិនបើ​អ្នកជា​មនុស្ស​ដែល​ជំនាញ​លួងលោម​នោះ ច្បាស់​ជា​គ្មាន​ពាក្យ​ថា​ដាច់​ចង្វាក់​កើតឡើង​នោះទេ​។ អ្នក​អាច​ត្រៀម​ស្រោមអនាម័យ​ទុក​នៅ​ឲ្យ​ជិត​ដៃ​បំផុត​អាច​ក្រោម​ខ្នើយ ឬ​លើ​ក្បាល​គ្រែ​ក៏បាន​ហើយ​បើ​ស្ត្រី​ជា​អ្នក​ជួយ​ពាក់​ឲ្យ​ទៀត​នោះ​កាន់តែ​ធ្វើ​ឲ្យ​បង្កើត​ភាព​រោលរាល​កាន់តែខ្លាំង​ឡើង​។ ប៉ុន្តែ​ផ្ទុយទៅវិញ មនុស្ស​មួយចំនួន​បែរជា​គិតថា នៅពេលដែល​កំពុងតែ​ចូល​អារម្មណ៍​ហើយ បែរជា​ឈប់​មក​ពាក់​ស្រោមអនាម័យ​នោះ អាច​នឹងធ្វើ​ឲ្យ​ដាច់​ចង្វាក់​។​

 

៥.​ខ្មាសអៀន នៅពេល​ត្រូវ​ទៅ​ទិញ​
​បុរស​ភាគច្រើន​តែងតែ​មាន​អារម្មណ៍​ខ្មាសអៀន​នៅពេល​ដើរទៅ​ទិញ​ស្រោមអនាម័យ ខ្លាច​គេ​និយាយ ថា​ជាម​នុស្ស​ល្មោភកាម ឬ​រោគ​ចិត្ត​។ ប៉ុន្តែ​អ្នក​ត្រូវតែ​ក្លាហាន​បន្តិច ព្រោះ​គេ​អាច​នឹង​មើល​អ្នក​ដោយ​ខ្សែ​ភ្នែក​ដែល​គិតថា អ្នក​គឺជា​បុរស​ដែលមាន​ភាព​ទទួលខុស​ត្រូវ​ហើយ​អ្នក​ត្រូវតែ​ធ្វើ​ចិត្ត​ឲ្យ​រឹងប៉ឹង កុំ​ខ្មាសអៀន ហើយ​គិតថា វា​ជា​ឧបសគ្គ​ផ្លូវភេទ​មួយ​ប៉ុណ្ណោះ​។​

 

៦.​សេពគប់​យូរ​មកហើយ​
​ទោះបី​អ្នក​សេពគប់​គ្នា​មក​យូរ ហើយ​តែ​គេ នោះ​សេពគប់​អ្នក​តែ​ម្នាក់​ឬទេ ហើយ​គេ​គ្មាន​ឆ្លង​-​រោគ​ពី​ស្រី​ដទៃ គួរ​ឲ្យ​ទុកចិត្តបាន​ឬទេ​? ចំណែក​បញ្ហា​នៃ​ការពន្យារ​កំណើត ក៏​ជា​តួនាទី​ឲ្យ​អ្នកជា​ស្ត្រី មើលថែ​ខ្លួនឯង ឬក៏​អាចជា​គូស្នេហ៍​ដែល​ព្រម និង សង្ឃឹម​បង្កើត​ជីវិត​ជា​គ្រួសារ​បស់​អ្នក​ទាំងពីរ​។​

 

៧.​គ្រាន់​តែម្តង​
​ពាក្យចាស់​និយាយថា ស្គាល់មុខ តែ​មិន​ស្គាល់ចិត្ត ព្រោះ​មាន​មេរោគ​ជាច្រើន ជាពិសេស គឺ មេរោគ​HIV និង​មេរោគ​ដែល​មិន​បង្ហាញ​ឲ្យ​ឃើញ​នៅលើ​ផ្ទៃមុខ និង​រាងកាយ ដែល​យើង​អាច​ដឹង បាន​តាម​វិធី​តែ​ម្យ៉ាង គឺ​ការពិនិត្យ​ឈាម ព្រោះ​មាន​បុរស​ជាច្រើន បាន​ឆ្លង​មេរោគ​HIV ពី​ការ​រួមភេទ លើកដំបូង ហើយ​ស្ត្រី​ក៏មាន​ឱកាស​មាន​ផ្ទៃពោះ ឬ​ឆ្លង​រោគ​ពី​បុរស ដោយ​មិនបាន​ការពារ​ពី​ការ​រួមភេទ​តែមួយ​លើក ក៏​ថា​បានដែរ​៕

41b1514b991f1cb78559

 

Leave a Reply

(*) Required, Your email will not be published