ពេលចូលឆ្នាំទៅ កម្សាន្ត​តំបន់​ទេសចណ៍​រមណីដ្ឋាន​ទឹក​ធ្លាក់​ធម្មជាតិ​ ​ទឹកជ្រោះ ប៊ូ​ស្រា​

, , Leave a comment

​ទឹកជ្រោះ​ប៊ូ​ស្រា​មាន​ទីតាំង​ក្នុងស្រុក ​ពេជ្រ​ចិន្ដា ចម្ងាយ​ ៤៣​ គីឡូម៉ែត្រ​ពី​ ក្រុង​សែន​មនោ​រម្យ​ ។ ភ្ញៀវ​ទេសចរណ៍​អាច​ទៅ​ដល់ទី​នោះបាន​តាមផ្លូវ​ដីក្រហម​ ។ ទឹកជ្រោះ​នេះ​ជា​កន្លែង​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់ដឹង​ចង់ឃើញ​ ។ ទឹកជ្រោះ​នេះ​ត្រូវបាន​បែងចែក​ជា​បី​ដំណាក់ ៖


​ដំណាក់​ទីមួយ​ ៖ ​ទឹកជ្រោះ​មាន​បណ្ដោយ​ ១៥ ​ម៉ែត្រ និង​កម្ពស់​ពី​ ៨ ​ទៅ​ ១២ ​ម៉ែត្រ ក្នុង​រដូវវស្សា និង​កម្ពស់​ពី​ ១០​ ទៅ​ ១៥ ​ម៉ែត្រ​ក្នុង​រដូវប្រាំង​។​


​ដំណាក់​ទី​ពីរ​ ៖ ​ទឹកជ្រោះ​មាន​បណ្ដោយ​ ២៣ ​ម៉ែត្រ និង​កម្ពស់​ពី​ ១៥ ​ទៅ ​២០ ​ម៉ែត្រ​ក្នុង​រដូវវស្សា និង​មាន​បណ្ដោយ​ ២០ ​ម៉ែត្រ និង​កម្ពស់​ពី​ ១៨ ​ទៅ​ ២៥ ​ម៉ែត្រ​ក្នុង​រដូវប្រាំង​ ។ ទឹកជ្រោះ​ដំណាក់​ទី​ពីរ​មាន​ចម្ងាយ​ ១៥០ ​ម៉ែត្រ​ពី​ដំណាក់​ទីមួយ​ ។ ភ្ញៀវទេសចរ​មាន​ភាព​ទាក់ទាញ​យ៉ាង​អន្លង​លន្លោច​ជាមួយ​កន្លែង​នេះ​។​


​ដំណាក់​ទី​បី​ ៖ ​ទឹកជ្រោះ​មាន​ល្បឿន​ហូរ​ធ្លាក់​លឿន​ជាង​ដំណាក់​ទី​ពីរ​។ ដំណាក់​នេះ​គេ​មិនអាច​ទៅដល់​បានទេ​ដោយសារ​ទីតាំង​នេះ​ស្ថិត​ក្នុងព្រៃ​ក្រាស់ និង​ខ្វះ​ការដឹកជញ្ជូន​។​

 

​ទឹកជ្រោះប៊ូ​ស្រា ជា​តំបន់​ទេសចរណ៍ដ៏​មាន​ប្រជាប្រិយ និងទាក់ទាញបំផុតសម្រាប់​​ភ្ញៀវ​ទេសចរណ៍​ជាតិ និងបរទេសមក​កម្សាន្តដោយសារតែ តំបន់​នេះសម្បូរ​ណ៍​ទៅ​​បរិយាកាស​ធម្មជាតិ​ដ៏​ប្រណីត ដូចជា​ ព្រៃឈើ សត្វ​បក្សាបក្សី និង ទឹកជ្រោះ​ដ៏​ស្រស់​​បំព្រង គួរឱ្យ​ចង់​គយគន់​។

 

​ភ្ញៀវ​ទេសចរណ៍​ជាតិ និងបរទេសចូលចិត្ត​មក កម្សាន្ត និងសម្រាក​លំហែកាយនៅ​តំបន់​នេះនៅ​ថៃ្ង​ឈប់សម្រាក ឬវិធី​បុណ្យ​ផ្សេងៗ តែងតែ​រីករាយ​នឹងការ​ហែល​ទឹក​ ​ញ៉ាំ​អាហារ ស្រូបយក​ខ្យល់អាកាសបរិសុទ្ធ និងបន្ធូរ​អារម្មណ៍ ជាមួយនឹង​ទេសភាព​ដ៏​ស្រស់ស្អាត នៅ​ជុំវិញ​ទឹកជ្រោះ ប៊ូ​ស្រា​៕

4

3 2 1

44d55c04-dd8a-4e83-9da2-653d4b825e17 

 

Leave a Reply

(*) Required, Your email will not be published