ខេត្តស្ទឹងត្រែង ៖ បុប្ផាកោះភ្លុក ជាទីសែនមនោរម្យដែលមានចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីក្រុងស្ទឹង ត្រែង ស្ថិតនៅភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ។ អ្នកទៅទីនោះមិនត្រឹមតែទទួលបាន
អារម្មណ៍ស្រស់ថ្លាពីខ្យល់ បរិសុទ្ធប៉ុណ្ណោះទេ ថែមទាំងអាចប្រលែងលេងជាមួយទឹកហូររឹមៗកាត់ពីលើផ្ទាំងថ្ម យ៉ាងសប្បាយរីករាយក្រៃលែង។
រមណីយដ្ឋានបុប្ផាកោះភ្លុក ទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនទៅលេងកម្សាន្តលំហែកាយសប្បាយអារម្មណ៍ ។ នៅទីនោះគេបានគយគន់មើលទេសភាពស្រស់ត្រកាល និងងូតទឹកលេងតាមមាត់កោះនៃទន្លេសេសាន ។
សកម្មភាពអ្នកទេសចរទេសចរជាតិ និងអន្តរជាតិនាំគ្នាទៅលេងនៅរមណីយដ្ឋានបុប្ផាកោះភ្លុក
មន្ត្រីសាលាខេត្ត ស្ទឹងត្រែង ឱ្យដឹង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិរយៈ៣ថ្ងៃគឺនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ មេសាកន្លងមក មានអ្នកទេសចរជាតិទៅកម្សាន្តនៅរមណីយដ្ឋានបុប្ផាកោះភ្លុកចំនួនជិតពីរម៉ឺននាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៤មានការកើនឡើងគួរកត់សំគាល់ចំណែកភ្លៀវអន្តរជាតិទៅកម្សាន្តមានចំនួនជាង១០០នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១២មានការកើនឡើង ។ចំណុចគោលដៅសំខាន់ៗដែលភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងទឹកដីខេត្ត ស្ទឹងត្រែង មានចំនួន៤រមណីយដ្ឋាន គឺរមណីដ្ឋានបុប្ផាកោះភ្លុក រមណីយដ្ឋានអូរឫស្សីកណ្តាល រមណីយដ្ឋានអន្លង់ឈើទាល និងជំនោរពុរ ។ ក្នុងចំណោមរមណីយដ្ឋានទាំងអស់មានតែបុប្ផាកោះភ្លុកទេ ដែលទទួលទេសចរជាតិច្រើនជាងគេ ចំណែកភ្ញៀវអន្តរជាតិភាគច្រើនទៅទស្សនា រមណីយដ្ឋានអន្លង់ឈើទាល នៅជាប់ព្រំដែនប្រទេសឡាវ ដោយនៅទីនោះពួកគេជិះទូកលេងកម្សាន្តលំហែកាយលើផ្ទៃទឹកទន្លេ មេគង្គនិងទស្សនាសត្វផ្សោត ។
មូលហេតុដែលភ្ញៀវទេសចរស្គាល់ និងទៅលេងកាន់តែច្រើននៅខេត្តស្ទឹងត្រែង គឺដោយមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មាននានា ។ អ្នកស្រី ខែក ស្រីមុំ ភ្ញៀវទេសចរមកពីខេត្តកំពង់ចាមបានរៀបរាប់យ៉ាងសប្បាយរីករាយនៅទីនោះថា បុប្ផាកោះភ្លុក ពិតជាកន្លែងកំសាន្តជាទីសែនមនោរម្យពិតប្រាកដមិនចាញ់រមណីយដ្ធានក្បាលឆាយនៅខេត្តកំពង់សោមឬតាមបណ្តារខេត្តផ្សេងៗទៀតឡើយ។រួមចំណែកសើចក្អាកក្អាយនៅទីកំសាន្តនោះដែរកញ្ញាលិញ ចន្ទ្របុត្តីជានិសិត្សនៅខេត្តកំពង់ចាមក៏មានក្តីសប្បាយរីករាយនៅរមណីយដ្ធាន បុប្ផាកោះភ្លុក ជាទីសែនមនោរម្យផងដែរ។
ជាមួយការរិះគន់បែបស្ថាបនាភ្ញៀវទេសចរណ៍យើងសុំមិនបញ្ចញឈ្មោះបានអោយដឹងថាប្រភពចំណូលពីការលក់សំបុត្រចូលកំសាន្តគឺម្នាក់មួយពាន់រៀលហើយរថយន្តផ្ញើប្រាំពាន់រៀលនិងតូបជួល១៥០០០រៀលហើយសរុបមិនតិចរាប់រយលានរៀលទេប៉ុន្តែមិនមានបន្ទប់អនាម័យនិងធុងសំរាមហើយប្រាក់ចំណូលគួរហូរចូលថវិការខេត្តរឺថវិការស្រុកខ្លះផងកុំអោយចូលហោប៉ាវឈ្មួញមានមេឃុំភ្លុកជាដើម។
ទេសភាពដ៏ត្រកាលនៃរមណីយដ្ឋាន បុប្ផាកោះភ្លុក