វិធី​៦​យ៉ាង​ដើម្បី​ដោះស្រាយ​រឿង​កូនតូច​រពឹស​ឬ​ស្តី​មិន​ស្តាប់​!

, , Leave a comment

10-4-2017

​តើ​លោកអ្នក​តែងតែ​ឈឺក្បាល ជាមួយ​កូនតូច​ដ៏​រពឹស​របស់​លោកអ្នក​មែន​ទេ​? តើ​លោក​អ្នកមាន​វិធីសាស្ត្រ​បែបណា​ក្នុងការ​ដោះស្រាយ​នៅពេលដែល​គេ​ធ្វើ​អ្វី មួយ​ដែល​អ្នក មិន​ចង់​ឲ្យ​គេ​នោះ នេះ​គ្រាន់តែ​ជា​សំណួរ ដើម្បី​ឲ្យ​លោកអ្នក​បាន​រំ​ឮ​កនូវ​អ្វីដែល​ធ្លាប់បាន​ជូ​ប​តែប៉ុណ្ណោះ​។ យើង​ជឿជាក់ថា លោកអ្នក​តែងមាន​វិធី​ដោះស្រាយ​សមស្រប​ទៅតាម​ច​រឹត​របស់​កូន​ខ្លួន​រួចមកហើយៗ ថែមទាំង​មាន​ប្រសិទ្ធភាព​ថែមទៀត​។​

 

​ប៉ុន្តែ​ទោះជា​យ៉ាងណា​យើង​ជឿជាក់ថា មាន​ឪពុកម្តាយ​មួយចំនួន​លោក​នៅតែ​ឈឺក្បាល​នឹង កូន​ដ៏​រពឹស​របស់ខ្លួន​នៅឡើយ ហើយក៏​ចង់បាន​វិធី​សមស្រប​ណាមួយ​ដែល​អាច​អនុវត្តបាន ជាមួយនឹង​កូន​របស់ខ្លួន​ផងដែរ តើ​មែន​ទេ​?

 

​បើ​ដូច្នេះ​មែន​នោះ​សូម​ចំណាយពេល​ត្រឹមតែ​២ ឬ​៣​នាទី​ប៉ុណ្ណោះ ដើម្បី​អាន​អត្ថបទ​ខ្លី​នេះ​រហូត ដល់​ចប់​នោះ​លោក​អ្នកនឹង​អាច​បានដឹង​វិធី ឬក៏​អាចមាន​គំនិត​អ្វី​ផ្សេង​ក្រៅពី​វិធី​ដែល​លោកអ្នក ធ្លាប់បាន​ប្រើ​កន្លងមក​ហើយក៏​ថា​មាន​។​

 

​វិធី​ដែល​យើង​នឹង​ជម្រាបជូន​មិត្ត​អ្នកអាន​នៅពេលនេះ​គេ​យោងទៅលើ​វិធី​ដែល​អ្នក​ចិត្តសាស្ត្រ​ធ្លាប់បាន​រកឃើញ​និង​អាចជួយ​ផ្តល់​ដំណោះស្រាយ​ដល់​គ្រួសារ​ដែល​ធ្លាប់​ជួប​បញ្ហា​ជាច្រើន មកហើយ​។ សូម​សាកល្បង​វិធី​ដូចតទៅ​នេះ​៖

 

១-​សូម​ព្យាយាម​ស្វែងយល់​ពី​គេ​ដោយ​ការអត់ធ្មត់​
​ឆ្លងតាម​បទពិសោធ​កន្លងមក ក្មេង​រពឹស​គឺជា​ក្មេង​ដែល​មិនចេះ​នៅ​ស្ងៀម​ម្តងណា ឡើយ​ហើយ​តែងតែ​ចង់​ធ្វើ​នូវ​អ្វីដែល​លោកអ្នក​មិន​ចង់​ឲ្យ​គេ​ធ្វើ​ថែមទៀត​ដូចដែល​ចាស់ៗ​ធ្លាប់ បាន​លើកឡើងថា ដូចជា “​ក្តាម​ចាប់​ដាក់​ចង្អេរ​” យ៉ាង​ដូច្នេះ​ដែរ​។ ពេលខ្លះ​គេ​បាន​ប្រព្រឹត្ត​កំហុស​ទៅលើ​រឿង​ដដែល​ជាច្រើនលើក​ដែល​ធ្វើ​ឲ្យ​លោកអ្នក​បាត់​នូវ​ភាព​អត់ធ្មត់​រហូតដល់​គំហក ប្រើប្រាស់​ភាសា​មិន​សមរម្យ ឬក៏​អាច​ដល់​ដាក់ទណ្ឌកម្ម​ដោយ​ប្រើ​រំពាត់​ក៏មាន​។ ប្រសិនបើ​លោកអ្នក​ធ្លាប់​ជួបប្រទះ​នូវ​បទពិសោធ​បែបនេះ​មែន​នោះ សូម​ចាប់ផ្តើម​ងាក​មក​គិត​សាជាថ្មី ហើយ​សូម​ប្រើប្រាស់​វិធី​មួយ​ដែល​អ្នកជំនាញ​បាន​ណែនាំ​នោះ​គឺ​ភាព​អត់ធ្មត់​។ សូម​ចាំ​ថា ការប្រើ​ហិង្សា​មិនមែនជា​ជម្រើស​ល្អ​ក្នុងការ​ដោះស្រាយ​បញ្ហា​នោះឡើយ​។ ហិង្សា​អាច​នាំ​ឲ្យ​ក្មេង​បាក់ស្បាត ប៉ះពាល់​ដល់​ការចងចាំ​មាន​បញ្ហា​ផ្លូវចិត្ត ឬក៏​អាចឈាន​ទៅដល់​មាន​ភាព​ពិការ ផ្នែក​រាងកាយ​ក៏មាន​។​

 

២-​ចាត់ទុក​កូន​របស់​អ្នក​ដូចជា​មនុស្ស​ធំ​យ៉ាង​ដូច្នេះ​ដែរ​
​នៅពេលដែល​បុត្រ​ធីតា​របស់លោក​អ្នកប្រព្រឹត្ត​នូវ​ទង្វើ​ដែល​លោកអ្នក​យល់ថា​មិន សមរម្យ ឬ​គួរ​ឲ្យ​រំខាន​នោះ​លោកអ្នក​ត្រូវ​ប្រើ​វិធីសាស្ត្រ​ពន្យល់​ដូចជា មនុស្សពេញវ័យ​យ៉ាង ដូច្នេះ​ដែរ​។ ឧទ​ហរ​ណ៍​ដ៏​ងាយ​យល់​ដូចជា​ក្នុងករណី​ដែល​កូន​របស់លោក​អ្នកយក​ខ្មៅ​ដៃ ឬ​ប៊ិច ទៅ​គូស​លើ​ជញ្ជាំង​ផ្ទះ​ដែល​ធ្វើ​ឲ្យ​កខ្វក់​នោះ លោកអ្នក​អាច​លើក​អ្នក​អាច​ពន្យល់ថា ការធ្វើ ដូច​នោះ​គឺ​នឹងធ្វើ​ឲ្យ​ផ្ទះ​លែង​ស្អាត ល្អ​ហើយ​មិត្ត​របស់​កូន​នឹង​លែង​មកលេង​ជាមួយ​កូន​ទៀត មិន​ខាន​នៅពេលដែល​កូន​ធ្វើ​ឲ្យ​ផ្ទះ​មិន​ស្អាត​។ ដូច្នេះ​កូន​ត្រូវតែ​ធ្វើយ៉ាងណា​ឲ្យ​ផ្ទះ​បាន​ស្អាត​។​

 

៣-​ផ្តល់​ជម្រើស​ដល់​ក្មេង​
​ក្មេង​ក៏​ចង់បាន​សេរីភាព​ក្នុងការ​ជ្រើសរើស​ដូចជា​មនុស្សពេញវ័យ​យ៉ាង​ដូច្នេះ​ដែរ​។ ដូច្នេះ​លោកអ្នក​ជា​ឪពុកម្តាយ​កុំ​ភ្លេច​ធ្វើយ៉ាងណា​ផ្តល់​ជម្រើស​ឲ្យ​បាន​ពី​២ ទៅ​៣ ដើម្បី​ឲ្យ​កូន ជ្រើសរើស​នៅពេលដែល​កូន​របស់លោក​អ្នកមាន​ច​រឹត​មិន​ស្តាប់បង្គាប់ ឬ​ធ្វើ​អ្វីដែល​លោកអ្នក​កំពុង​ហាមឃាត់​។​

 

៤-​ធ្វើជា​គំរូ​ល្អ​សម្រាប់​កូន​
​សូម​ចាំ​ថា ក្មេង​រៀន​ពី​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​ជាពិសេស គឺ​លោក​អ្នកជា​ឪពុកម្តាយ​។ ការផ្តល់​ជា​គំរូ​ល្អ​សម្រាប់​កូន​គឺជា​រឿង​ដែល​លោកអ្នក​ត្រូវធ្វើ​ដែល​មិនអាច​ខ្វះ​បាន​នៅ​ចំពោះ មុខ​កូន​ដូចជា​ការប្រើប្រាស់​ពាក្យសម្តី កាយវិកា រួមទាំង​សកម្មភាព​ផ្សេងៗ ទៀត​នៅក្នុង​ផ្ទះ​ដែល​លោកអ្នក​ចង់​ឲ្យ​កូន​របស់លោក​អ្នកយក​ធ្វើជា​គំរូ​ហើយ​កុំ​ប្រព្រឹត្ត​នូវ​អ្វីដែល​លោកអ្នក មិន​ចង់​ឲ្យ​កូន​ធ្វើតាម​។ អ្នក​ចិត្តសាស្ត្រ​បាន​ផ្តាំ​ថា ក្មេង​រៀន​បាន​យ៉ាង​ឆាប់រ​ហ័យ​នូវ​អ្វីដែល​គេ បានឃើញ​ជាជាង​ការណែនាំ​ដោយ​ពាក្យសម្តី​។​

 

៥-​ផ្តល់​រង្វាន់​ដល់​កូន​របស់​លោកអ្នក​នៅពេល​ដែល​គេ​ធ្វើ​ល្អ​
​នៅពេលដែល​របស់លោក​អ្នកមាន​អាកប្បកិរិយា​ល្អ លោកអ្នក​ត្រូវតែ​ចេះ​ផ្តល់រ​ង្វាន់​ដល់​គេ​ដើម្បី​ឲ្យ​គេ​អាច​ចងចាំ និង​បន្តធ្វើ​នូវ​អ្វីដែល​ល្អជា​បន្តទៀត​។ ត្រឹមតែ​ពាក្យ​សរសើរ ឬក៏​លោក អ្នក​យកដៃ​អ​ង្វែ​ល​ខ្នង​របស់គេ ក៏​គ្រប់គ្រាន់​ណាស់​ហើយ ឬ​បើ​មានលទ្ធភាព​ផ្តល់​ត្រឹម​ស្ករ​គ្រាប់ ឬ​នំ​មួយ​ដុំ​ក៏បាន​ដែរ​។​

 

៦-​សូម​ផ្តល់​ឲ្យ​ក្មេង​បានទទួល​នូវ​បទពិសោធ​
​លោកអ្នក​គួរតែ​ផ្តល់​ឳ​កាស​ឲ្យ​កូនតូច​របស់លោក​អ្នក​បានទទួល​នូវ​បទពិសោធ​ក៏ដូចជា មាន​សេរីភាព​នៅក្នុង​ការជ្រើសរើស​ខ្លះ ដើម្បី​ឲ្យ​គេ​ស្តាប់បង្គាប់​និង​ធ្វើ​ឲ្យ​លោកអ្នក​សប្បាយ ចិត្ត​។​ឧទាហរណ៍​ដូចជា ក្នុងករណី​ដែល​កូន​របស់លោក​អ្នក​ចង់​ចុះ​លេង​ទឹក លោកអ្នក​អាច​ឲ្យ​គេ​លេង​ទឹក​នៅលើ​រានហាល ឬក៏​នៅ​កន្លែង​បោក​ខោអាវ​ដែលជា​កន្លែង​ដែល​គេ​អាច​លេង បាន​ដោយ​សេរី​រួច ហើយ​ប្តូរ​សម្លៀកបំពាក់​របស់​គេ​ដែល​សើម​នោះ​ចេញ​នៅពេលដែល​គេ​ឈប់​លេង​៕

ប្រភព ៖ cambonomist

 

Leave a Reply

(*) Required, Your email will not be published