ប្រពន្ធដើមមន្ត្រីគយ មានអំណាច ជិះរថយន្តនាំបក្ខពួកចូល ទៅវាយប្រពន្ធចុង ផ្អើលផ្សារ

, , Leave a comment

ខេត្តប៉ៃលិន ៖ មានការភ្ញាក់ផ្អើល បានកើតឡើងកាលពីវេលាម៉ោងជិត៥ល្ងាច ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងជើងផ្សារសាមគ្គីហៅប៉ាហ៊ី ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ស្ត្រីម្នាក់ដែលគេស្គាល់ថា ជាប្រពន្ធមន្ត្រីគយបាន

បើករថយន្តទំនើបមួយគ្រឿងម៉ាកហាយឡែនឌ័រនាំបក្ខពួក ចូលទៅចាប់ក្របួច.ក អាវស្ត្រីវ័យក្មេងម្នាក់ដែលគេស្គាល់ថា ជាប្រពន្ធចុងមន្ត្រីគយ និងបង្ខំឲ្យចូលទៅក្នុងរថយន្ត បើករថយន្តចេញដំណើរទៅ បាត់ស្រមោល ។

 

អាជីវករលក់ដូរនៅកន្លឌងកើតហេតុប្រាប់ថា មុនពេលកើតហេតុគេឃើញមានស្ត្រី២នាក់បានបើកបររថយន្តទំនើបមួយគ្រឿង ពណ៌ខ្មៅ ម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2AN-7683 ឈប់ក្បែរផ្សារសាមគ្គីរួចនាំគ្នាចុះពីលើរថយន្តដើរចូលទៅក្នុងផ្សារត្រីដែលទើបនឹងសាងសង់ថ្មី ហើយក៏ចាប់ស្ត្រីវ័យក្មេងអាយុជាង២០ឆ្នាំលក់សំលៀកបំពាក់នៅក្នុងផ្សារដែលគេសង្ស័យថា ជាប្រពន្ធលួចលាក់របស់មន្ត្រីគយម្នាក់នៅស្រុកកំរៀង ត្រូវស្ត្រីជាប្រពន្ឋដើម ចូលទៅចាប់ក្របួច.កអាវ ស្ត្រីវ័យវ៉ៃក្មេងទាត់ធាក់ រួចយកកាំភ្លើងខ្លីមួយដើមបង្ហាញស្ត្រីរងគ្រោះរួចវាយហើយអូស.ក បញ្ចូលទៅក្នុងរថយន្ត ធ្វើឲ្យអ្នកលក់ដូរ តាមដងផ្លូវ និងក្នុងផ្សារ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង តែពួកគេបានត្រឹមឈរមើលមិនហានចូលជួយអន្តរាគមន៍នោះទេ ។ បន្ទាប់ មកស្ត្រីទាំង២នាក់នោះបានបើករថយន្តដឹកស្ត្រីរងគ្រោះចេញទៅទិសដៅខាងកើតបាត់ស្រមោល ។

ពាក់ពន្ឋករណីខាងលើ មិនអាចទទួលការបញ្ជាក់ពីមន្ត្រីគយ និងប្រពន្ឋដើមមន្ត្រី គយ ជំវិញហេតុការណ៍ខាងលើនៅឡើយទេ៕

57f56057-55b9-4171-bdfe-8d3d1e4893b6 edfa38c4-7a99-43e8-8a0c-a036d0f13099

 

Leave a Reply

(*) Required, Your email will not be published