ខេត្តរតនៈគីរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីព្រឹក ថ្ងៃទី០៧ ខែមាសា ឆ្នាំ២០១៧ អ្នកកាសែតក្នុងស្រុកជាង២០នាក់ ត្រូវបានលោក សុខ សំអាន ប្រធានប៉ុស្តិស្តីទីច្រកអូយ៉ាដាវ ខេត្តរតនគីរី បញ្ជារប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវ ឃាត់ខ្លួន ខណៈពេល
ដែលពួកគេកំពុងថតរូប រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់ ជិត១០០គ្រឿង ដឹកឈើឆ្លងយកទៅលក់នៅប្រទេសវៀតណាម យកលុយចិញ្ចឹមបុគ្គលមន្ត្រីពុករលួយអស់ទាំងនោះ។
លោក សុខ សំអាន បានប្រាប់អ្នកកាសែត ថា «ពួកគេបានមកថតរូបនៅកន្លែងរបស់យើង គ្មានការអនុញ្ញាត ចឹងខ្ញុំបានឲ្យកម្លាំងអញ្ជើញ ពួកគាត់មកសួរនាំ ធ្វើការណែនាំ និងអប់រំ រួចក៏ឲ្យទៅវិញផងដែរ»។
ប្រភពពីអ្នកយកព័ត៌មានបាននិយាយថា ពួកគេមិនបានធ្វើអ្វី ដែលខុសនិងវិជ្ជាជីវៈ ក្រមសីលធម៌ ជាអ្នកសារព័ត៌មាននោះទេ គ្រាន់តែទៅថតរូប រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់ ឆ្លងទៅលក់នៅប្រទេសវៀតណាម ទាំងយប់-ថ្ងៃតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ក្រោមការគ្រប់ គ្រងដោយលោក អ៊ី ចំរើន នាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវ ព្រោះ កន្លងមកមន្ត្រីសាលាខេត្តបានខ្សឹបប្រាប់ថា លោក ថង សាវុន អភិបាលខេត្តរតនគីរី បានចេញ បញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធយកចិត្តទុកដាក់ បង្ការបង្ក្រាបទប់ស្កាត់ការដឹកជញ្ជូនឈើខុសច្បាប់ទាំងនោះហើយ តែថ្នាក់ក្រោម មិនអើពើបង្ក្រាបនោះទេជាក់ស្តែង ដូចជាថ្ងៃនេះ រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់ ឆ្លងទៅលក់នៅប្រទេសវៀតណាម រាប់សិបគ្រឿងគ្រាន់តែអ្នកកាសែត ថតរូបត្រូវបានលោក សុខ សំអាន ប្រធានប៉ុស្តិស្តីទីច្រកអូយ៉ាដាវ ខេត្តរតនគីរី បញ្ជារប៉ូលីសអន្តោប្រវេសច្រកអូយ៉ាដាវ ឃាត់ខ្លួន ជ្រកក្រោមស្លាក ថតរូបគ្មានការអនុញាតិ ៕