លោក ថង សាវុន ចៅហ្វាយខេត្តរតនគីរី ទុកឲ្យ មេឈ្មួញឈ្មោះ វ៉ាន់ ចាន្នី ហៅកាច្រឹប ប្តីឈ្មោះ មិន ថុន មេប៉ុស្តិ៍ច្រកខ្លាធំ ឈរលំដាប់លេខ១ ក្នុងការកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ដដែល

, , Leave a comment

12

ខេត្តរតនគីរី ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីវេលាម៉ោងប្រមាណ៩យប់ថ្ងៃទី០៥ ខែមេសាឆ្នាំ២០១៧នេះ ក្បួនរថយន្តដឹកឈើរបស់ មេឈ្មួញឈ្មោះ វ៉ាន់ ចាន្នី ហៅកាច្រឹប ប្តីឈ្មោះ មិន ថុន ហៅខ្លាធំ មេប៉ុស្តិ៍ច្រកខ្លាធំ ជាប្រភេទរថយន្តបាកុង ចំនួន៨គ្រឿងចូលដឹកឈើនៅចំណុចត្រពាំងច្របក់ ស្ថិតក្នុងភូមិកែវសាន ឃុំសេដា ស្រុកលំផាត់ ខណះ ដែលឈើទាំងអស់នោះ ត្រូវបានគេកាប់ចេញ ពីតំបន់ដែនជម្រកសត្វព្រៃលំផាត់ ដឹកបន្តទៅលក់នៅវៀតណាម យ៉ាងរំភើយ ដោយមិនមានសមត្ថកិច្ចណាចេញមុខរំខានសោះឡើយ។

សេចក្តីរាយការណ៍បានអោយដឹងបន្តថា មេឈ្មួញឈើឈ្មោះ ចែ ច្រឹប រួមទាំងក្រុម សែស្រឡាយ ជាឈ្មួញឈើដុះស្លែ ប្រចាំខេត្តរតនគីរី ហើយអ្នកណាក៏ស្គាល់ ចែ ច្រឹប ឈ្មួញឈើល្បីឈ្មោះម្នាក់នេះដែរ ។ ប៉ុន្តែសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើស្ទើរខ្ទេចខ្ទីផ្លូវជាតិរបស់ឈ្មួញម្នាក់នេះ គេពុំដែលឃើញអាជ្ញាធរខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ឬ មន្ត្រីជំនាញណាហ៊ានចេញមុខបង្ក្រាបនោះឡើយ ។

ទន្ទឹមនោះគេក៏មិនដឹងថា គណះកម្មការបង្ក្រាបល្មើសព្រៃឈើ គ្រប់ថ្នាក់ លាបាតដៃទទួលប្រាក់ពីមេឈ្មួញឈ្មោះ វ៉ាន់ ចាន្នី ហៅកាច្រឹប ប្តីឈ្មោះ មិន ថុន ហៅខ្លាធំ មេប៉ុស្តិ៍ច្រកខ្លាធំ នោះប៉ុន្មានម៉ឺនដុល្លានោះទេ? ទើបសំងំ បណ្តោយអោយមេឈ្មួញរូបនោះ សកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើខុសច្បាប់យ៉ាងសកម្ម យ៉ាងអាណាធិបតេយ្យ។

ប្រភពបានអះអាងថា បន្ទាប់ពីផ្អាកសកម្មភាពមួយរយះខ្លីដោយមានជម្លោះផ្ទៃក្នុង បច្ចុប្បន្ន ឈ្មួញឈើម្នាក់នេះ បានចេញមុខ ធ្វើសកម្មភាពឡើងវិញ ជាមួយនឹងការប្រកាស-ប្រកូក ឲ្យអាជ្ញាធរកងកម្លាំងប្រដាប់អាវុធ សំខាន់មន្ត្រីជំនាញ ឲ្យចូលយក លាភសក្ការៈនៅផ្ទះរបស់ខ្លួនដូចហែរកឋិននិងអាណាធិបតេយ្យបំផុត ។

ដោយមានលុយបិទមាត់ អាជ្ញាធរខេត្ត-ស្រុក រួមទាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មេឈ្មួញឈ្មោះ វ៉ាន់ ចាន្នី ហៅកាច្រឹប ប្តីឈ្មោះ មិន ថុន ហៅខ្លាធំ មេប៉ុស្តិ៍ច្រកខ្លាធំ អួតក្អេងក្អាងប្រាប់គេឯងថាមិនខ្វល់ការចុះផ្សាយរបស់ក្រុមអ្នកកាសែតនោះទេ សំខាន់ ពួកគេសែនមេៗ ថ្នាក់ខេត្ត កងកម្លាំងសមត្ថកិច្ច ប៉េលីស-ប៉េអឹម និងមន្ត្រីជំនាញ សំខាន់ៗ អស់ហើយ ហើយគេបានធានា ឲ្យកាប់ឈើធ្វើអាជីវកម្មនៅព្រៃសហគមន៍ ស្រុកអូយ៉ាដាវ និងស្រុកលំផាត់ ខេត្តរតនៈគីរី និងដឹកជញ្ជូនឈើយកទៅលក់នៅស្រុកយួនម៉ាសេរីថែមទៀត ។

ហើយគេមិនច្បាស់ទេថា តើក្នុងមួយខែៗមេឈ្មួញឈ្មោះ វ៉ាន់ ចាន្នី ហៅកាច្រឹប បានផ្តល់ផលប្រយោជន៍យកទៅជូនលោកខេត្ត និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប៉ុន្មានម៉ឺនដុល្លារនោះទេ បានជាឈ្មោះ វ៉ាន់ ចាន្នី ហៅកាច្រឹប អាចយកស្បែក ថ្នាក់ខេត្ត ទៅពង្រឹងពង្រីកមុខជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់របស់ខ្លួន កាន់តែអនាធិប តេយ្យខ្លាំងឡើង។

គេលើកជាសំណួរថា តើបទបញ្ជាលេខ០១ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អាចមានឥទ្ធិពល បង្កា-របង្ក្រាប និងទប់ស្កាត់ កាប់ឈើធ្វើអាជីវកម្មនៅព្រៃ សហគមន៍ ស្រុកអូយ៉ាដាវ និងស្រុកលំផាត់ ខេត្តរតនៈគីរី និងដឹកជញ្ជូនឈើខុស ច្បាប់យកទៅលក់នៅប្រទេសវៀតណាម របស់ឈ្មោះ វ៉ាន់ ចាន្នី ហៅកាច្រឹប បានឬក៏អត់ ? ព្រោះសកម្មភាពឈ្មោះ វ៉ាន់ ចាន្នី ហៅកាច្រឹប កំពុងធ្វើនៅពេលនេះមានទំហំធំធេងនិងព្រហើនបំផុត ចំពោះការរឹតបន្តឹង របស់រាជរដ្ឋាភិបាល ដែលទាមទារឲ្យថ្នាក់លើត្រួតពិនិត្យ មើលភាពអនាធិបតេយ្យរបស់ឈ្មោះ វ៉ាន់ ចាន្នី ហៅកាច្រឹប ឡើងវិញជាបន្ទាន់។កុំឲ្យប្រជាពលរដ្ឋរិះគន់ថា ព្រោះតែសំអាងលើ ហុចលុយអោយមេៗ ថ្នាក់ខេត្ត កងកម្លាំងសមត្ថកិច្ចប៉េលីស-ប៉េអឹម និងមន្ត្រីជំនាញ សំខាន់ៗ អស់ហើយនោះឈ្មួញឈ្មោះ វ៉ាន់ ចាន្នី ហៅកាស្រីច្រឹប អាចធ្វើអ្វីៗតាមតែអំពើចិត្ត ៕

17813914_1282748595176188_460324826_n IMG-20170403-WA00101

 

Leave a Reply

(*) Required, Your email will not be published