វិធី​៥​យ៉ាង​ការពារ​កុំ​ឲ្យ​កើតមុន​ខ្នង​

, , Leave a comment

05-4-2017 (1)

​សុខភាព : មុន គឺជា​បញ្ហា​ដ៏​រំខាន​មួយ ហើយ​មុន​ខ្នង​កាន់តែ​ជា​បញ្ហា​មួយ​ដែល​បំផ្លាញ​សម្រស់​របស់​អ្នក​។ នៅថ្ងៃនេះ គេហទំព័រ សារព័ត៌​មានកំណើត​ថ្មី នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​វិធីសាស្ត្រ​៥​យ៉ាង​ដើម្បី​ការពារ និង​បំបាត់​មុន​ខ្នង​ជា​រៀងរហូត​។​

 

​ប្រសិនបើ​ស្បែក​របស់​អ្នក​ងាយ​នឹងរង ការកើត​មុន ឬក៏​អ្នក​កំពុង​តែមាន​បញ្ហា​មុន​ខ្នង​សូម​ឈប់​បារម្ភ​ទៅ ព្រោះ​វិធីសាស្ត្រ​ខាងក្រោម​នេះ​នឹង​ជួយ​អ្នក​បាន​។​

 

១-​ងូតទឹក​ឲ្យ​បាន​ទៀងទាត់ ដើម្បី​បញ្ឈប់​បញ្ហា​មុន​ខ្នង អ្នក​ត្រូវ​មុជទឹក​ឲ្យ​បាន​ទៀងទាត់ ជាពិសេស​ក្រោយ​ពេលដែល​អ្នកធ្វើការ ហើយ​បែកញើស ឬក៏​នៅក្នុង​រដូវក្តៅ​។ នៅពេលដែល​អ្នក​បែកញើស វា​នឹងធ្វើ​ឲ្យ​ស្ទះ​រន្ធ​ញើស​ជាមួយនឹង​មេរោគ​ដែលជា​មូលហេតុ​ចម្បង​បណ្តាល​ឲ្យ​កើតមុន​។​

 

២-​ជ្រើសរើស​សម្លៀកបំពាក់​ឲ្យ​បាន​ត្រឹមត្រូវ អ្នក​ត្រូវ​ដឹងថា សម្លៀកបំពាក់​ដែល​ផលិតឡើង​ពី​ក្រណាត់​រលោង​អាច​បណ្តាល​ឲ្យ​កើតមុន​ខ្នង​។ ដូច្នេះហើយ​អ្នក​មិនគួរ​ប្រើ​វា​ទេ ហើយ​គួរប្រើ​ខោអាវ​ដែល​ផលិត​ពី​ក្រណាត់​កប្បាស​វិញ​។ យ៉ាងណាមិញ​អ្នក​នៅតែ​អាច​ប្រើប្រាស់​សម្លៀកបំពាក់​ផលិត​ចេញពី​ក្រណាត់ នេះ​បាន​ដោយ​គ្រាន់តែ​អ្នក​ពាក់អាវ​ក្នុង​ដែល​ផលិត​ពី​កប្បាស ដើម្បី​ការពារ​ស្បែក​របស់​អ្នក​ពី​ការ​កើតមុន​ខ្នង​បាន​។​

 

៣-​កុំ​ឧស្សាហ៍​ងូតទឹក​ក្តៅ ទឹក​ក្តៅ​ក៏​អាច​បណ្តាល​ឲ្យ​កើតមុន​ខ្នង​ដែរ ជាពិសេស​អ្នកមាន​ស្បែក​ប្រតិកម្ម ដូច្នេះ​អ្នក​មិនគួរ​ប្រើ​ទឹក​ក្តៅ​ពេល​មុជទឹក​ទេ គឺ​ត្រូវ​មុជទឹក​ត្រជាក់​។​

 

៤-​កុំ​ប្រើ​ផលិតផល​ថែរក្សា​ស្បែក​ដែលមាន​ជាតិ​ប្រេង ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​ជ្រើសរើស​ផលិតផល​ថែរក្សា​ស្បែក​ប្រសិនបើ ស្បែក​របស់​អ្នក​ងាយ​រង​ប្រតិកម្ម និង​រំខាន​ដោយ​មុន​ខ្នង​។ ជៀសវាង​ការប្រើ​ផលិតផល​ដែលមាន​ជាតិ​ប្រេង ព្រោះ​វា​អាច​បង្ក​ឲ្យ​មុន​នៅលើ​ខ្នង​កាន់តែ​ធ្ងន់ធ្ងរ​។​

 

៥-​ប្រើ​សាប៊ូ​ដែលមាន​ជាតិ​ថ្នាំ នៅពេលដែល​លាង​សំអាត​ខ្នង​របស់​អ្នក ត្រូវ​ប្រើ​សាប៊ូ​ដែល​ផ្ទុក​សារធាតុ​អាស៊ីត​salicylic​ប្រឆាំងនឹង​ការកើត មុន​ខ្នង និង​បំបាត់​បញ្ហា​រោគ​ស្បែក​៕

05-4-2017

 

Leave a Reply

(*) Required, Your email will not be published