រថយន្តសង្គ្រោះបន្ទាន់ បើកបញ្ច្រាសទិស បុកម៉ូតូ ស្លាប់មនុស្ស៣នាក់ នៅស្រុកបាធាយ

, , Leave a comment

ខេត្តកំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧ មេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង បានបើកបញ្ច្រាសទិស បុកម៉ូតូចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យកម្មករលើកស្រូវ៣នាក់ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចមូលដ្ឋាន ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តសង្គ្រោះបន្ទាន់ពណ៌ស លាយក្រហម បើកក្នុងទិសដៅបញ្ច្រាស់ទិសគ្នា តាមបណ្ដោយផ្លូវជាតិលេខ៦ បានទៅបុកម៉ុតូ១គ្រឿងពេញទំហឹង បណ្ដាលអោយកម្មករលើកស្រូវ មានទីលំនៅភូមិស្រះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម៣នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ ក្នុងនោះម្នាក់ ត្រូវបោកផ្ទប់លើឡានពេទ្យ និង២នាក់ទៀត ខ្ទាតផ្លោងទៅផ្លូវម្ខាងទៀត ស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម៕

fn-2017-04-01-02-01-20-1 fn-2017-04-01-02-01-20-3 fn-2017-04-01-02-01-20-4

 

Leave a Reply

(*) Required, Your email will not be published