ឧត្តរមានជ័យ ៖ គោយន្តកន្ត្រៃបុកជាមួយម៉ូតូយ៉ាងពេញទំហឹង បណ្តាលឱ្យមនុស្សម្នាក់ រងរបួសដាច់ដៃម្ខាង និងធ្លាយពោះវៀន គួរឱ្យរន្ធត់ កាលពីវេលាម៉ោង៨យប់ថ្ងៃទី៣១
មីនា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦៨ ក្នុងភូមិអន្លង់វែងថ្មី សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
មន្ត្រីប៉ូលីសបានអោយដឹងថា ជនរងគ្រោះឈ្មោះ រឿម រ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ជិះទ្រីមសេ១២៥ពាក់ស្លាកលេខឧត្តរមានជ័យ១A-៤៥៩០ ។ រីឯអ្នកបើកបរគោយន្តកន្ត្រៃឈ្មោះលឿម ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ។
មុនពេលកើតហេតុ គេឃើញម៉ូតូជិះពីទិសខាងជើង ឆ្ពោះទៅខាងត្បូងក្នុងល្បឿនយ៉ាងលឿន ។ ចំណែកគោយន្តធ្វើដំណើរបញ្ច្រាសជាមួយម៉ូតូ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែទៅបុកគ្នាយ៉ាងពេញទំហឹង ធ្វើឱ្យអ្នកជិះម៉ូតូរងរបួសដាច់ដៃ និងធ្លាយពោះវៀនតែម្តង ៕