ដើម​អំពិល ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន នឹង​បញ្ជូន​អ្នកចោទ រាជរដ្ឋាភិបាល យក​ដី​ឲ្យ​វៀតណាម ទៅ​ដាក់គុក​

, , Leave a comment

​រាជធានី​ភ្នំពេញ : កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ កន្លងទៅនេះ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន ជំនួប​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ មិញ​លឿង (Vo Minh Luong ) មេបញ្ជាការ​យោធភូមិភាគ​ទី​៧​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

30-3-2017

​យោងតាម​គេហទំព័រ​សារព័ត៌មាន​ដើម​អំពិល​បាន​បញ្ជាក់ថា នាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​ព្រមាន ចាប់បញ្ជូន ទៅ​ដាក់គុក ចំពោះ​ជន​ទាំងឡាយណា ដែល​ចោទប្រកាន់ និង​មូល​បង្កាច់​ដោយ​គ្មាន មូលដ្ឋាន​ច្បាស់លាស់ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ថា​យក​ទឹកដី​ទៅ​ឲ្យ​វៀតណាម​។​

 

  នា​ជំនួប​ជាមួយ​ឧ​ត្ត​ម​សេនីយ៍​ទោ វ៉ មិន​លឿង មេបញ្ជាការ​យោធភូមិភាគ​ទី​៧ វៀតណាម កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​សន្យា​ជួយ​ព​ន្លឿ​ន​ក្នុងការ​បោះបង្គោល​ព្រំដែន នៃ​ប្រទេស ទាំងពីរ ឲ្យ​បាន​ចប់​ជា​ស្ថាពរ ស្របពេល​បច្ចុប្បន្ន​ក្រុមការងារ​ព្រំដែន​នៃ​ប្រទេស​កម្ពុជា​-​វៀតណាម សម្រេច​បោះ​បាន​ជាង ៨០​ភាគរយ ។​

30-3-2017 (2)

លោក​អគ្គមេបញ្ជាការ បាន​បញ្ជាក់ថា “​ប្រសិន​បើក​បុគ្គល​ណា ដែល​ចោទ​រាជរដ្ឋាភិបាល ថា​កាត់​ដី​ឲ្យ​វៀតណាម នោះ គឺ​នឹង​ចាប់​ទៅ​ដាក់គុក ដោយ​គ្មាន​ការលើកលែង​នោះឡើយ ខណៈដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​យ៉ាងខ្លាំង ក្នុងការ​បោះបង្គោល​ព្រំដែន ដើម្បី​សម្រាប់​ផ្ដល់​ភាពងាយស្រួល​ដល់​កូនចៅ​ជំនាន់​ក្រោយ​នោះ​”។​

 

​ក្នុងជំនួប​នោះ ភាគី​ទាំងពីរ ក៏បាន​សន្យា​ជាមួយគ្នា បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឲ្យ​ខ្លាំងក្លា​បន្ថែមទៀត ក្នុងការ ទប់ស្កាត់​បទល្មើស​ផ្សេង ដែល​បាន​កំពុង​កើតឡើង​នៅតាម​បណ្តោយ​ព្រំដែន នៃ​ប្រទេស​ទាំងពីរ​៕

 

តំណភ្ជាប់

http://webcache.googleusercontent.com/search?q=cache:KrOPfQ4t7qkJ:www.dap-news.com/kh/%25E1%259E%2596%25E1%259F%2590%25E1%259E%258F%25E1%259F%258C%25E1%259E%2598%25E1%259E%25B6%25E1%259E%2593%25E1%259E%2580%25E1%259F%2592%25E1%259E%2593%25E1%259E%25BB%25E1%259E%2584%25E1%259E%2594%25E1%259F%2592%25E1%259E%259A%25E1%259E%2591%25E1%259F%2581%25E1%259E%259F/33397.html+&cd=1&hl=en&ct=clnk&gl=kh

30-3-2017 (1)

 

Leave a Reply

(*) Required, Your email will not be published