ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា មាន​ជំងឺ​ធ្ងន់ធ្ងរ កំពុង​សង្គ្រោះបន្ទាន់ នៅ​ប្រទេស​ស្វី​ស​

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ (Beat Richner) ជា​ស្ថាបនិក និង​ជា​ប្រធាន​នៃ​មន្ទីរពេទ្យ​គន្ធបុប្ផា កំពុងមាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​លោក​បានប្រកាស​លាលែង​ពី​ដំណែង ប្រគល់​ភារកិច្ច​ជូន​លោក​វេជ្ជបណ្ឌិត Peter Studer ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា ជា​គ្រប់គ្រង​មន្ទីរពេទ្យ​ជំនួស​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​របស់​មន្ទី​រ​ពេទ្យ​គន្ធបុប្ផា ដែល​ចេញផ្សាយ​នា​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៧​។​

 

​តាម​ការណ៍​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​នេះ​បាន​លើកឡើងថា លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ បច្ចុប្បន្ន​មាន​អាយុ​៧០​ឆ្នាំ កំពុងមាន​ជំងឺ​ធ្ងន់ធ្ងរ ហើយ​កំពុង​ទទួល​ការសង្គ្រោះ​នៅឯ​មន្ទីរពេទ្យ ក្នុងប្រទេស​ស្វី​ស​។​តាមរយៈ​សេចក្តីប្រកាស​នោះ បញ្ជាក់ថា ដើម្បី​គ្រប់គ្រង​កិច្ច​ដំណើការ​មន្ទីរពេទ្យ​គន្ធបុប្ផា វេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ បាន សម្រេច​ប្រគល់​ភារកិច្ច​ជូន​លោក​វេជ្ជ បណ្ឌិត Peter Studer ឲ្យ​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា​ជំនួស​រូបលោក​ចាប់ពីពេលនេះ​តទៅ​។​

 

​សូម​រំ​ឮ​កថា លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ បាន​គ្រប់គ្រង​មន្ទីរពេទ្យ​គន្ធបុប្ផា​តាំងពី​ឆ្នាំ​១៩៩២ មកម្ល៉េះ ជាមួយនឹង​ការទទួល​បន្ទុក​ដ៏​ធំ​របស់​២៥​ឆ្នាំ​កន្លងមកនេះ​លោក​វេជ្ជបណ្ឌិត បេ​អាត រិច​ន័​រ បាន​ចំណ​យ​ទាំង​ធនធាន ក៏ដូចជា​ថវិកា​ផ្ទាល់ខ្លួន ជាពិសេស​លោក​បាន​ប្រើពេល​វេលា​ក្នុង​ពាក់កណ្តាល​ជិវិត​ក្នុង​ក្រោយ​របស់លោក​ក្នុង​ការខិតខំ​ស្វះស្វែង រក​ធនធាន​ពី​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ទ្រទ្រង់ និង​ផ្គត់​ផ្គង ដំណើការ​មន្ទីរពេទ្យ​មួយ​នេះ​ក្នុង​ង​ការព្យាបាល​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​កម្ពុជា​រាប់លាន​នាក់​៕

30-3-2017

 

Leave a Reply

(*) Required, Your email will not be published