ហេតុអ្វី​ទ្វារមាស​នាង​ខ្ញុំ​មាន​ក្លិន​មិនល្អ​?

, , Leave a comment

សុខភាព : នៅតាម​បញ្ជរ​ផ្សារ​ទំនើប នាពេល​បច្ចុប្បន្ន​សម្បូរ​ទៅដោយ​ប្រភេទ​ផលិតផល​ដែល​ជំរុញ​ឱ្យ​យើង​ជា​ស្ដ្រី​ប្រើប្រាស់ ដើម្បី​ថែរក្សា​ផ្នែក​មួយចំនួន​នៃ​រាងកាយ​ស្ដ្រី​ឱ្យបាន​ស្អាត និង​មាន​ក្លិនក្រអូប​ស្រស់ស្រាយ​។ មិ​ត្ដ​ស្ដ្រី​យើង​ភាគច្រើន​អាច​នៅ​ចងចាំ​ប្រយោគ​មួយ​ថា “​តើ​អ្នក​ធ្លាប់មាន​អារម្មណ៍​ថា រាងកាយ​មិន​ស្រស់ស្រាយ​ដែរ​ទេ​” ដោយ​ប្រយោគ​នេះ​ឮ​ចេញពី​ស្ប៉ត​ផ្សាយពាណិជ្ជកម្ម អំពី​ផលិតផល​ទឹក​ថ្នាំ​លាង​សម្អាត​ទ្វារមាស ដែល​ធ្វើឱ្យ​ស្ដ្រី​ភាគច្រើន​ចាប់ផ្ដើម​មានការ​ងើ​ង​ឆ្ងល់ ពី​អនាម័យ​ទ្វារមាស​របស់ខ្លួន​ទាំង​នៅ​ក្មេង​។ តាម​ការពិត​គឺថា ក្លិនប្រហើរ​បែប​ធម្មជាតិ​របស់​ស្ដ្រី​ភាគច្រើន គឺមាន​លក្ខណៈ​ធម្មតា​។ ទ្វារមាស​របស់​អ្នក​មិនចាំបាច់​មាន​ក្លិនក្រអូប​ដូច​វាល​បុប្ផា​នៅលើ​ប្រអប់​នៃ Spray បាញ់​បំបាត់​ក្លិន​ស្ដ្រី​នោះទេ​។​

30-3-2017

​ទ្វារមាស គឺជា​ប្រព័ន្ធ Ecosystem នៃ​ធាតុ​រាវ និង​បាក់តេរី ដែល​ត្រូវបាន​រក្សា​ឱ្យមាន​តុល្យភាព​យ៉ាង​ល្អិតល្អន់ ក្នុង​គោលដៅ​ដើម្បី​រក្សា​កម្រិត​PH​ឱ្យនៅ​ត្រឹម​៤,៥ ដែល​កម្រិត​នេះ​មាន​លក្ខណៈ​ល្អប្រសើរ​សម្រាប់​សុខភាព​ស្ដ្រី​។ ការរួម​ផ្សំគ្នា​នៃ​ធាតុ​រាវ និង​បាក់តេរី បង្កើតបានជា​ការធ្លាក់​ស ដែល​ពេល​មួយ​វា​អាច​បញ្ចេញ​ជា​ក្លិន​។ ភាគច្រើន​ក្លិន​ទាំងនេះ​មាន​លក្ខណៈ​ធម្មជាតិ និង​ធម្មតា ប៉ុន្ដែ​ក៏មាន​ពេលខ្លះ​ក្លិន​ខ្លាំង​ហួស​កម្រិត​អាចជា​សញ្ញា​បញ្ជាក់​នូវ​បញ្ហា​សុខភាព​ដែរ​។ ហេតុដូច្នេះ តើ​ក្លិន​បែបណា ដែល​ចាត់​ថា​ជា​ក្លិន​ធម្មតា​? ការស្ទង់មតិ​មួយ ដែល​មិនមាន​លក្ខណៈ​វិទ្យាសាស្ដ្រ អ្នកឯកទេស​រោគ​ស្ដ្រី​បាន​កំណត់ថា មនុស្ស​អាច​ធុំក្លិន​ទ្វារមាស​ដែលមាន​លក្ខណៈ​ធម្ម​តាច​ម្លា​យ​៣០,៤៨ សង់ទីម៉ែត្រ​។ ចំពោះ​ក្លិន​ដែល​ឆួល​ជាង​នេះ ឬ​ក្លិន​ដែលមាន​ព្រមជាមួយ​ការឈឺចាប់ ភាព​ក្ដៅ​ក្រហល់ក្រហាយ ឬ​រមាស់ សូម​ប្រញាប់​រួសរាន់​ទៅ​ជួប​វេជ្ជបណ្ឌិត​ជាបន្ទាន់​។​

 

មូលហេតុ​សាមញ្ញ​មួយចំនួន​បណ្ដាលឱ្យ​ទ្វារមាស​មាន​ក្លិន​មិនល្អ​រួមមាន​៖

30-3-2017 (1)

-​រលាក​ទ្វារមាស​ដោយសារ​បាក់តេរី (Bacterial Vaginosis [BV])
 ជាធម្មតា​ទ្វារមាស​ត្រូវបាន​គ្រប់គ្រង​ដោយ​ពពួក​បាក់តេរី​ល្អ ប៉ុន្ដែ​ប្រសិនបើ​មាន​អ្វី​រំខាន​ដល់​ប្រព័ន្ធ Ecosystem បាក់តេរី​មិនល្អ​ដូចជា​ពពួក VB នេះ​អាច​លុកលុយ​ម្ដង​។ ជាធម្មតា​ពពួក​បាក់តេរី VB តែង​បង្កឡើង​ដោយ​ការកើនឡើង​លើសលប់​នូវ​បាក់តេរី​ម្យ៉ាង​ឈ្មោះថា Gardnerella vaginalis​។  រោគសញ្ញា​នៃ​ការ​រលាក​ទ្វារមាស​ដោយសារ​បាក់តេរី​រួមមាន​ដូចជា ធ្លាក់ស​រាវ​មាន​ពណ៌​ប្រផេះ និង​មាន​ក្លិនឆ្អាប​ខ្លាំង​។ ពពួក​បាក់តេរី VB គឺ​វា​បង្ក​ការរំខាន​ខ្លាំងណាស់ និង​អាច​បណ្ដាលឱ្យ​អ្នក​ប្រឈម​នឹង​គ្រោះ​ថ្នាក់ខ្ពស់ នៃ​ការឆ្លង​រោគ​ផ្សេងៗ ប៉ុន្ដែ​វា​មាន​លក្ខណៈ​ងាយស្រួល​ក្នុងការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ អង់​ទី​ប៊ី​យូ​ទីក​។​

 

​របប​អាហារ​របស់​អ្នក​
​វា​ជា​ការពិត ដែល​ពាក្យចាស់​បាន​ពោលថា​” អ្នកជា​អ្វីដែល​អ្នក​បរិភោគ​”​។ គ្រឿងទេស និង​បន្លែ​មួយចំនួន​ដូចជា ខ្ទឹមស ខ្ទឹមបារាំង Asparagus និង​គ្រឿងការី គឺជា​ប្រភេទ​អាហារ ដែលមាន​ក្លិន​ឆួល​ខ្លាំង ដែលមាន​ឥទ្ធិពល​ដល់​ក្លិន​រាងកាយ​របស់​មនុស្ស​។​

 

​ឱសថ​ព្យាបាល​រោគ​/​ឱសថ​បង្គ្រប់​បន្ថែម​
​ប្រភេទ​ឱសថ​ដូចជា អង់​ទី​ប៊ី​យូ​ទីក​ជាដើម​នេះ អាច​ជះឥទ្ធិពល​ដល់​តុល្យភាព​ទ្វារមាស​របស់​អ្នក ដែល​នាំទៅរក​ការប្រែប្រួល​ក្លិន និង​ការ​ធ្លាក់ស​។ ប្រភេទ​ថ្នាំ Antihistamines អាចដឹកនាំ​ទៅរក​អាកា​រៈ​ស្ងួត​ទ្វារមាស និង​ធ្វើឱ្យ​ធាតុ​រាវ​(​សំណើម​)​នៅក្នុង​ទ្វារមាស​មានការ​ថយចុះ ដែល​អាចមាន​ផលប៉ះពាល់​មិនល្អ​ដល់​សុខភាព​ទ្វារមាស​។ ម្យ៉ាងទៀត ការព្យាបាល​ដោយ​ប្រើ​រុក្ខ​ឱសថ និង​ប្រេង​ចម្រាញ់​ពី​រុក្ខជាតិ​ដ៏​ពេញនិយម​ទាំងនេះ​អាច​នាំឱ្យមាន​ការប្រែប្រួល​ក្លិន​នៅក្នុង​ទ្វារមាស​។​

 

​ការ​បែកញើស​
​ភាគច្រើន​នៅ​បរិវេណ​មួយចំនួន​ដូចជា​ក្លៀក ស្បែក​ជុំវិញ​ប្រដាប់ភេទ គឺ​ងាយ​នឹង​បែក​បើក​ញើស​ច្រើន​។ ញើស​នៅពេល​លាយឡំ​ជាមួយ​ធាតុ​រាវ​ពី​ទ្វារមាស​អាចធ្វើឱ្យ​ក្លិនប្រហើរ​ធម្មជាតិ ប្រែ​ទៅជា​ការកើនឡើង​កម្រិត​នៃ​ក្លិនស្អុយ​តែម្ដង​។ នេះ​ជា​ក្លិន​ធម្មជាតិ ប៉ុន្ដែ​ពេលខ្លះ​វា​មាន​ក្លិន​មិនល្អ​នោះទេ​។ ដើម្បី​កាត់បន្ថយ​ក្លិន​មិនល្អ​នេះ សូម​ផ្លាស់​ផ្ដូ​រ​សម្លៀកបំពាក់​ក្រោយ​ការហាត់​ប្រាណ និង​ស្លៀកសំពត់​ដែល​ងាយ​ឱ្យ​ខ្យល់​ចេញចូល​។​

 

​ការប្រែប្រួល​អ័ក​ម៉ូ​ន​
​បរិមាណ​នៃ​ធាតុ​រាវ​បញ្ចេញ​ពី​ទ្វារមាស​តែងមាន​ការប្រែប្រួល​តាម​រយៈ​វដ្ដ នៃ​ការ​មក​រដូវ​។ ការព្យាបាល​អ័ក​ម៉ូ​ន ថ្នាំ​ពន្យារកំណើត និង​ក្រែ​ម​លាប​លើ​ទ្វារមាស​អាចមាន​ឥទ្ធិពល​ទៅលើ​កម្រិត PH នៃ​ទ្វារមាស និង​ក្លិន​ទ្វារមាស​ផងដែរ​។ ការ​អស់​រដូវ ក៏​អាច​នាំទៅរក​ការប្រែប្រួល​យ៉ាង​សន្ធឹក ខណៈពេល​ការធ្លាក់ចុះ​កម្រិត​អ័ក​ម៉ូ​ន Estrogen អាច​នាំឱ្យ​កើនឡើង​អត្រា នៃ​ការ​កើតរោគ​មេ​ផ្សិត​ដំបែ និង​ពពួក​បាក់តេរី BV៕

 

 

Leave a Reply

(*) Required, Your email will not be published