រមាស់​គូថ បង្កឡើង​ដោយសារ​អ្វីខ្លះ​?

, , Leave a comment

​សុខភាព : រមាស់​រន្ធ​គូថ គឺ​កើតមាន​ជា​ញឹកញាប់​។ ការ​រមាស់​នេះ គឺជា​ការ​រមាស់​នៅលើ​ស្បែក​នៅ​ជុំវិញ​រន្ធ​គូថ ដែលជា​ញឹកញាប់ មានការ​រមាស់​ខ្លាំង ដែល​ទ្រាំ​មិន​អេះ​មិនបាន​។ អ្នក​អាច​ដឹងបាន​ថា​រមាស់​រន្ធ​គូថ គឺជា​រឿង​គួរអោយ​អាម៉ាស់ និង​មាន​ភាពមិន​ស្រួល​ជាខ្លាំង​។​

ប្រសិនបើ​រមាស់​រន្ធ​គូថ នៅតែ​បន្ត​រយៈពេល​យូរ សូម​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​របស់​អ្នក​។ ជាមួយនឹង​ការព្យាបាល និង​ការព្យាបាល​ដោយ​ខ្លួនឯងបាន​ត្រឹមត្រូវ មនុស្ស​ភាគច្រើន​បាន​ធូរស្រាល​ទាំងស្រុង ពី​បញ្ហា​រមាស់​រន្ធ​គូថ​នេះ​។ មាន​មូលហេតុ​ជាច្រើន ដែល​អាច​នាំ​ឲ្យ​រមាស់​គូថ ដែល​ក្នុងនោះ​មានដូចជា ៖

 

– បញ្ហា​ដែល​កើត​មាននៅ​ចុង​ពោះវៀនធំ ដូចជា​ការ​មាន​ជំងឺ​ឬ​ស​ដូង​បាត ការ​បន្ទោរ​បង់​ដោយ​មិនដឹង​ខ្លួន បុស​អន្ទង់​ជាដើម …

 

– មាន​ជំងឺ​ស្បែក ដូចជា ជំងឺ Psoriasis

 

– មាន​ជំងឺ​ផ្សេងៗ ដូចជា​ជំងឺ​ទឹកនោមផ្អែម​

 

– ថ្នាំ​មួយចំនួន​ដូចជា Tetracycline, Colchicine

 

– ការឆ្លង​មេរោគ​មួយចំនួន​ដូចជា ជំងឺរបេង ជំងឺស្វាយ​

 

– អាហារ​មួយចំនួន​ដូចជា កាហ្វេ តែ កូ​កា​

 

– អ្នក​ដែលមាន​អនាម័យ​មិនល្អ​

 

– មាន​អៀន​

 

– បញ្ហា​ជំងឺផ្លូវចិត្ត​

 

-​ហើយ​ជាទូទៅ គេ​មិន​បានដឹង​មូលហេតុ​នោះទេ ដែលមាន​ប្រមាណ​ជា​៥០ ទៅ​៨៥​ភាគរយ​៕

30-3-2017 30-3-2017 (1)

 

Leave a Reply

(*) Required, Your email will not be published