ថ្ងៃ​ខួបកំណើត​ទេព កញ្ញា ប្រាថ្នា​ត្រឹម​ការស្រលាញ់​ពី​ទស្សនិកជន​

, , Leave a comment

1828155b-0a66-4cf4-a148-454106a523a4

រាជធានីភ្នំពេញ​ ៖ ​តារា​សម្តែង​ស្រី​វ័យក្មេង​ថ្ព​ល់​ខួច​កញ្ញា​ទេពកញ្ញា​បានរៀបចំ​ពិធី​ខួបកំណើត​ទ្រង់ទ្រាយ​មធ្យម​មួយ​គម្រប់​អាយុ​១៩​ឆ្នាំ​ កាលពី​រាត្រី​ថ្ងៃទី​២​ខែ​គុ​ម្ភៈ​នេះ​ នៅ​ភោជនីយដ្ឋាន​មួយ​ជិត​ផ្សារ​ដេប៉ូ​។

កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង ​ក្រោយពី​ការងារ​សិល្បៈ​របស់​តារា​ស្រី​វ័យក្មេង​រូបនេះ​ ហក់​ឡើង​ខ្លាំង​ជា​បន្តបន្ទាប់ ហើយ​ថ្ងៃ​ខួបកំណើត​នេះ​នាង​ប្រាថ្នា​សុំ​ត្រឹមតែ​ការស្រលាញ់​ពី​ទស្សនិកជន​។

​ចូលដល់​វ័យ​១៩​ឆ្នាំ​ កញ្ញា​ លឿង ​គីម​ហុង​ ហៅ​ទេព កញ្ញា ​កាន់តែ​មាន​រូប​សម្រស់​ស្រស់​សោភា ដែល​នាង​មាន​កន្លង់​ជាច្រើន​តាម​ស្នេហ៍​។

តារា​ស្រី​រូបនេះ​បញ្ជាក់ថា នាង​មិនទាន់មាន​ស្នេហា​ណាមួយ​ទេ ​បើទោះបី​ជាមាន​បុរស​ជាច្រើន​តាម​សុំ​ស្នេហ៍​ក្តី​។ នាង​ថា​មិន​ហ៊ាន​ដាក់ចិត្ត​ស្នេហ៍​ ព្រោះតែ​នាង​នៅ​វ័យក្មេង ហើយ​អ្វី ដែល​ចង់បាន​នៅពេលនេះ​ គឺ​ការងារ​ជោគជ័យ​ទើប​បំណងប្រាថ្នា​ធំ​សម្រាប់​ថ្ងៃ​ខួបកំណើត​នេះ​ត្រឹមតែ​ជាការ​គាំទ្រ​ពី​ទស្សនិកជន​។

សម្រាប់​ពិធី​ខួបកំណើត​គម្រប​១៩​ឆ្នាំនេះ ​គឺ​នាង​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិ​យ ​ប្រមាណ​ជាង​១០០​នាក់​ ដែល​មួយ​ភាគ​ធំ​ជា​អ្នកសិល្បៈ​រួម​អាជីព​។

នាង​បញ្ជាក់ថា​ នេះ​គឺជា​ការជួបជុំ​មិត្ត​រួម​អាជីព​ជិតដិត​មួយចំនួន​ប៉ុណ្ណោះ​ មិន​គ្រប់គ្នា​ទេ​ព្រោះតែ​ឆ្នាំមុន​នាង​បានរៀបចំ​ពិធី​ខួបកំណើត​នៅ​ភោជនីយដ្ឋាន ​វី​ហ្វ្រេ​ន​នេះ​ម្តង​ហើយ​ដែរ​។ បំណងប្រាថ្នា​សម្រាប់​នាង​នៅ​ថ្ងៃ​ខួបកំណើត​នេះ​គឺ​ចង់​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ពី​ទស្សនិកជន​។

​ក្មួយ​ស្រី​បង្កើត​របស់​តារា​សម្តែង ព្រំ រដ្ឋា រូបនេះ​បញ្ជាក់ថា ​នាង​ទទួលបាន​ឱកាស​ការងារ​ច្រើន​ទាំង​ការសម្តែង និង​បង្ហាញ​ម៉ូត​។ ​នាង​ទទួលបាន​ការសម្តែង​ប្រមាណ​៨​រឿង​រួចមកហើយ​ហើយ​ភាគច្រើន​ក្នុង​តំណែង​ជា​តួឯក​។

ដោយមាន​ការជួយ​ណែនាំ​ពី​ម្តាយមីង​គឺ​អ្នកនាង​ព្រំ​រដ្ឋា​ បូករួម​ទាំង​សមត្ថភាព​ទេព​កោ​លស​ល្យ​និង​រូប​សម្រស់​ដែលជា​ដើមទុន​សំខាន់​សម្រាប់​ប្រកួតប្រជែង ​ជាមួយនឹង​សិល្បករ​ដទៃ​គឺ​នាង​មាន​គ្រប់គ្រាន់​។ ខ្សែភាពយន្ត​ដែល​ធ្វើ​ឲ្យ​ ទេព កញ្ញា​ លេចមុខ​មាត់​ខ្លាំង​មានដូចជា​ រឿង​ភាគ​របស់​ទូរទស្សន៍ ​MYTV​ រឿង​“​វិថី​នារី​” ខ្សែភាពយន្ត​ ខ្នាត​ធំ​ដែល​សហការ​ផលិត​រវាង​ខ្មែរ​និង​បរទេស​គឺ​រឿង​”​សង្គ្រាម​បងប្អូន​”​រឿង​” ស្នេហ៍​បញ្ច្រាសទិស​”​របស់​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​ជាដើម​។ តារា​ស្រី​ដែលមាន​ទឹកដី​កំណើត​ពី​ខេត្តតាកែវ ​រូបនេះ​បញ្ជាក់ថា ​បច្ចុប្បន្ន​នាង​ទទួលបាន​តំណែង​ជា​តួឯក​ស្រី​៣​រឿង​ព្រម​គ្នា​គឺមាន​ដូចជា​រឿង​”​ស្រទន់​មន្ត​ស្នេហ៍​”​រឿង​” ម្ចាស់​គ្រង​បេះដូង​”​និង​រឿង​”​ផ្កា​រីក​ក្នុង​ចិត្ត​”​ជាដើម​។​នាង​រំពឹងថា ការងារ​សិល្បៈ​សម្រាប់​ឆ្នាំ​ថ្មី​នេះ​នឹង​ទទួលបាន​កាន់តែច្រើន ពិសេស​ការ​ អាណិត​ស្រលាញ់ ​ចូលចិត្ត ​ពី​ទស្សនិកជន នឹងមាន​ការកើនឡើង​ជាក់​ជាមិនខាន​៕

060217ent1a 060217ent1b 1486096313-a1

 

 

Leave a Reply

(*) Required, Your email will not be published