សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​ជំនួញ​ឈើ​របស់ ម្ចាស់​ភោជនីយដ្ឋាន​ម្លិះ​77 ក៏​ព្រោះ​តែមាន​សំណែន​គ្រប់គ្រាន់​

, , Leave a comment

​ខេត្តរតនគិរី : អ្នកជំនួញ​ឈើ​ប្រណីត​ដ៏​ធំ​ម្នាក់​ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​ម្លិះ​77 មាន​ទីតាំង​នៅក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ទៅកាន់​ប្រទេស​វៀតណាម ដែល​សមត្ថកិច្ច​មិន​ហាន​បង្ក្រាប​។ ក៏​ព្រោះតែ​សមត្ថកិច្ច​ទាំងនោះ​ទទួលបាន​នូវ​លាភ​សក្ការ​ពី​សំណែន​ម្ចាស់​ជំនួញ​ឈើ​ព្រោះ ស្រី​ពេជ្រ​។​

 

​ប្រភពពី​សមត្ថកិច្ច​ដែល​មិន​ទទួលបាន​សំណែន ឬ​លាភ​សក្ការ​ដែល​ឈរជើង​នៅតាម​ដងផ្លូវ​ជាតិ​78 បាន​បង្ហើប​ថា ស្ត្រី​វ័យក្មេង​ស្រស់ស្អាត ឈ្មោះ ស្រី​ពេជ្រ ជា​មេ​ឈ្មួញ​ឈើប្រណិត​ដ៏​ធំ​នៅក្នុង​ខេត្តរតនគិរី​នេះ បច្ចុប្បន្ន កំពុងតែ​ឋិត​នៅក្នុង​ជំនួញ​ព្រៃឈើ​យ៉ាងសកម្ម ដែល​សមត្ថកិច្ច​ប្រាប់ថា រថយន្ត​សាំ​យ៉ុង​របស់​នាង តែង​ដឹកឈើ​ប្រណិត​ក្នុង​មួយថ្ងៃ​ពីរ​ជើង​ក្នុង​មួយថ្ងៃ ចេញពី​ស្រុក​លំផាត់​ទៅកាន់​ច្រកទ្វារ​អន្ត​អូ​រយ៉ា​ដាវ​។​

 

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​មិនា ឆ្នាំ​២០១៧ រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-3178 ដឹកឈើ​របស់​មេ​ឈ្មួញ​ឈ្មោះ ស្រី​ពេជ្រ ទៅកាន់​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​អន្តជាតិ​អូរ​យ៉ា​ដាវ មិន​ដែលមាន​ស្ថាប័ន​ណា​ហាន​ក្អក​ទេ ដោយសារ​ពួកគេ​បានទទួល​សំណែន​អស់​ទៅហើយ​។​

 

​ការដឹកជញ្ជូន​បទល្មើស​ឈើ​ប្រណីត របស់​ស្រី​ពេជ្រ បាន​ដោយ​រលូន​បែបនេះ គឺ​ព្រោះតែ​នាង​មាន​ខ្នងបង្អែក​យ៉ាង​ធំ​នៅ​ពីក្រោយ​បទល្មើស និង​ការ​សែនព្រេន​ជាច្រើន បើ​មិន​ដូច្នោះ​ទេ ជំនួញ​បទល្មើស​ព្រៃឈើ​របស់​នាង មិនអាច​ដំណើរការបាន​រលូន​បែបនេះ​ទេ​។ គេ​រង់ចាំ​មើលថា ស្ថាប័ន​នៅតាម​ដងផ្លូវ​ជាតិ​លេខ​78 ពី​ក្រុង​បាន​លុង​ទៅកាន់​ច្រកទ្វារ​អន្តជាតិ​អូរ​យ៉ា​ដាវ ដែល​សមត្ថកិច្ច​ខ្សឹប​ប្រាប់ថា មាន​ចំនួន​៦០​ស្ថាប័ន​នោះ តើ​ស្ថាប័ន​មួយណា​ក្នុងចំណោម​៦០​ស្ថាប័ន​ហ៊ាន​ចេញមុខ​បង្ក្រាប ឬ​ចាប់​បទល្មើស​របស់​ស្រី​ពេជ្រ​នេះ​។​

 

​អ្នកសារព័ត៌មាន​កំពុង​រង់ចាំ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ ខណៈពេលដែល​មន្ត្រី​សមត្ថកិច្ច​ផ្តល់ដំណឹង​អំពី​ការរត់ពន្ធ​ឈើ​ប្រណី​តរបស់​ឈ្មោះ ស្រី​ពេជ្រ នោះ​បន្តទៀត​​៕

27-3-2017 (4) 27-3-2017 (5) 27-3-2017 27-3-2017 (1) 27-3-2017 (2) 27-3-2017 (3)

 

Leave a Reply

(*) Required, Your email will not be published