សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រុង​ក្រចេះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : នា​ព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​ថ្មី “​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រុង​ក្រចេះ​” ស្ថិតនៅ​ទី​រួម​ខេត្តក្រចេះ​។

 

​វិទ្យាល័យ​សម្តេច​តេ​ជោ ហ៊ុន សែន ក្រុង​ក្រចេះ​នេះ មាន​ចំនួន​៣​ខ្នង កម្ពស់ ៣​ជាន់ មាន​៤៨​បន្ទប់​។ អគារសិក្សា​នេះ ត្រូវបាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ផ្តល់ជូន​ក្នុងពេល​សម្តេច​អញ្ជើញ​មក​សួរសុខទុក្ខ​សំណេះសំណាល​ជាមួយ​លោកគ្រូ អ្នកគ្រូ ក្មួយៗ ចៅៗ សិស្សានុសិស្ស មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ កន្លងទៅនេះ​។ Facebook សម្តេច​តេ​ជោ នឹង​ផ្សាយ​ផ្ទាល់ (Live) នៅ​ម៉ោង ៨:០០​នាទី​ព្រឹក ពី​ក្រុង​ក្រចេះ ខេត្តក្រចេះ​៕

 

Leave a Reply

(*) Required, Your email will not be published