កូន​គ្មាន​បា ឈិ​ត សុជាតា មាន​វាសនា​បង្កើតបាន​កូនភ្លោះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ចាត់ទុកជា​រឿង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅក្នុង​ពិភព​សិល្បៈ និង​មហាជន ខណៈ​គេ​បានឃើញ​តារា​សម្តែង និង​ជា​ពិធី​ការិនី​នាង ឈិ​ត សុជាតា បាន​បង្ហោះ​រូប​កូនភ្លោះ​ស្រី​ប្រុស​បង្ហាញ​ជា​សាធារណៈ ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។​

 

​ទោះជា​យ៉ាងណា ក្រោយ​ពេលដែល ឈិ​ត សុជាតា បង្ហោះ​រូបភាព​តាម​បណ្តាញ​សង្គម​ធ្វើ​ឲ្យ​មហាជន​ងឿងឆ្ងល់​ក្នុង​រឿង​មានកូន​ភ្លោះ​ប្រុស​ស្រី​ទាំង​មិនឃើញ​រៀបការ ហើយ​ដំណឹង នៃ​ការ​ការបង្កើត​កូនភ្លោះ​ទៀតសោត ក៏​មិន​បង្ហាញមុខ​ស្វាមី បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង ជាការ​ភ្ញាក់ផ្អើល​ដែល​ទទួល​បានការ​កោត​ស​សើរ​ជាង​ការរិះគន់​។​

 

​ជាងនេះទៅទៀត​នោះ សំណួរ​ខ្សឹបខ្សៀវ​គ្នា​ពីមួយ​ទៅមួយ គឺ​គេ​មិនដឹង​សោះ​ថា នាង​រៀបការ​ពី​ពេលណា សូម្បីតែ​អ្នក​ជិតដិត​របស់​នាង​ក៏​ភ្ញាក់​រឿង​កូនភ្លោះ​នេះ​។ កោត​ស​សើរ​ព្រោះតែ​នាង​ហ៊ាន​បង្ហាញមុខ​កូនប្រុស​ស្រី​បណ្តូលចិត្ត​ទាំង​មិនដែល​ឲ្យ​ទស្សនិកជន​បានឃើញ​ស្វាមី​ម្តងណា​នៅឡើយ ហើយ​អ្វីដែល​គេ​កោត​ស​សើរ​នាង គឺ​ចង់បង្ហាញ​ឲ្យ​មហាជន​ដឹងថា ក្នុងនាម​ជា​ម្តាយ នាង​មាន​ទំនួល​ខុសត្រូវ និង​សុខចិត្ត​ទទួលស្គាល់​កូន​។​

 

​ទោះជា​យ៉ាងណា​កូនប្រុស​ស្រី​ភ្លោះ​ដែលមាន​វ័យ​មិនទាន់បាន​មួយ​ខួប​នេះ មាន​ពាក្យ​ចរ​ចាម​រ៉ា​ម​ថា គឺជា​កូនប្រុស​ដែល​នាង​សម្រេចចិត្ត​ជ្រើសរើស ដោយ​វិធី​ចាក់​បញ្ចូល​អ័​រមូ​នប​ង្ក​កំណើត​ប៉ុណ្ណោះ​។ ចំពោះ​ស្វាមី​របស់ ឈិ​ត សុជាតា ដែល​មិនបាន​ចេញមុខ​នោះ គឺ​មិនមាន​លទ្ធភាព​ក្នុង​ការបង្ក​កំណើត​បាន ទើប​ពួកគេ​ជ្រើស​រើសយក​វិធី​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចាក់​បញ្ចូល​អ័​រមូ​ន​នៅ​ប្រទេស​ថៃ ដើម្បី​បង្ក​កំណើត​។​

 

​ប្រភព​បន្តថា រយៈពេល​ជាង​មួយឆ្នាំ​ចុងក្រោយ​នេះ នាង​ចេញចូល​ប្រទេស​ថៃ ញឹកញាប់ ហើយ​បាន​ផ្អាក​ការងារ​សិល្បៈ​ចោល និង​សម្ងំ​បង្ក​កំណើត​កូនភ្លោះ​ខាងលើ​។ កូនភ្លោះ​ទាំង​២​របស់​នាង ត្រូវបាន​ចិញ្ចឹម​ក្នុង​កែវ​តាំងពី​អាយុ​៦​ខែ ហើយ​ទើបបាន​យក​ចេញពី​មន្ទីរពេទ្យ​ថ្មីៗ​នេះ​។​

 

​ការទម្លាយ​រូបភាព​ចេញ​ជា​ផ្លូវការ​នេះ ក៏បាន​ធ្វើ​ឲ្យ​មហាជន​សម្តែង​នូវ​ភាព​ត្រេកអរ​ដែល​នាង​រកបាន​សមាជិក​ថ្មី ធ្វើជា​មាតា​ល្អ​សម្រាប់​វាសនា​កូនភ្លោះ​ប្រុស​ស្រី​។ មួយទៀត​នេះ ក៏​ទំនងជា​ដំណឹង​របស់​នាង ឈិ​ត សុជាតា ជម្រាបលា​ពី​ពិភព​សិល្បៈ​ជា​ផ្លូវការ​ហើយ ដើម្បី​យក​ពេល​មើលថែ​កូនតូចៗ និង​មុខរបរ​ក្រុមហ៊ុន​ទេសចរណ៍​របស់​នាង​៕

23-3-2017 23-3-2017 (1) 23-3-2017 (2) 23-3-2017 (3) 23-3-2017 (4)

 

Leave a Reply

(*) Required, Your email will not be published