លក់​ផ្ទះ លក់​ស្រែ ព្រោះតែ ឆ្នោត​យួន (​កន្ទុយលេខ) បំផ្លាញ​សេដ្ឋកិច្ច​ខ្លួន រក​ចំណូល​ឲ្យ​លោក​ឧកញ៉ា អ៊ូ ឆាយ​

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក​ឧកញ៉ា អ៊ូ ឆាយ ដែល​គេ​ស្គាល់​ថា​ជា​មេ​ឆ្នោត​យួន​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​ទៀត​នោះ បាន​ប្រមូល​លុយរាប់​ពាន់​លាន​រៀល​ក្នុង​មួយថ្ងៃៗ ពី​ប្រជាពលរដ្ឋ​ខ្មែរ អ្នកលេង​ចាក់​កន្ទុយលេខ ប៉ុន្តែ​មិនដែល​ឃើញ​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​លោក អ៊ូ ឆាយ ម្តងណា​ឡើយ​។​

 

​សមត្ថកិច្ច​មិន​បង្ក្រាប​លោក​ឧកញ៉ា​ម្ចាស់​សណ្ឋាគារ​ខ្សាច់មាស នៅ​ខេត្ត​ព្រះសីហនុ​នេះ មិនដឹងថា លោក អ៊ូ ឆាយ បានទទួល​ច្បាប់​អនុញ្ញាត​ឲ្យ​បើក​លេង​ល្បែងស៊ីសង (​កន្ទុយលេខ ឬ​ឆ្នោត​យួន​) ដ៏​ពេញនិយម ឬ​យ៉ាងណា​នោះទេ ? តែបើ​កូន​ឆ្នោត​តូចៗ សមត្ថកិច្ច​ចាប់យក​លុយ​ដាក់​ហោ​ប៉ាវ ហើយ​ដោះលែង​វិញ​ដូច​ព្យុះ​។​

 

​ក្រុមអ្នកតាមដាន​សង្គម​និង​មជ្ឈដ្ឋាន​មួយចំនួនទៀត​បានលើកឡើង​ថា លោក​ឧកញ៉ា អ៊ូ ឆាយ មិនដឹង​ជា​បង់លុយ​ឲ្យ​អ្នកមានអំណាច​ណា​ម្នាក់ ឬ​ច្រើន​នាក់​ក្នុង​មួយថ្ងៃៗ មិនដឹង​ជា​ប៉ុន្មាន​លាន​រៀល​នោះទេ ព្រោះ​ប្រភព​មិន​ច្បាស់​ការណ៍​ខ្លះ​ថា គ្រាន់តែ​ឈ្នួល​រាប់​លុយ​ឲ្យ​លោក អ៊ូ ឆាយ នៅ​ច្បារអំពៅ ប្រមាណ​ជា​៥០​នាក់ ហើយ​គេ​ឃើញ​លុយ​ក្នុងផ្ទះ​គរ​ដូច​ភ្នំ មានន័យថា លុយ​ដែល​រក​ចំណូល​ពី​ពលរដ្ឋ​ចាក់​ឆ្នោត​យួន​មិនដឹង​ជា​ប៉ុន្មាន​ពាន់​លាន​រៀល​នោះទេ បើ​មិន​ដូច្នេះ​លោក អ៊ូ ឆាយ មិនអាច​ក្លាយជា​មហាសេដ្ឋី និង​ជា​ម្ចាស់​សណ្ឋាគារ បុរី​ជាច្រើន​នោះឡើយ​។​

 

​ក្រុមអ្នកវិភាគ​បាន​និយាយទៀតថា រាជរដ្ឋាភិបាល​ត្រូវតែ​បិទ​ល្បែងស៊ីសង​កន្ទុយលេខ​នេះ​ទាំងស្រុង ព្រោះ​ល្បែង​ដែល​ពេញនិយម​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​លក់​ដីស្រែ​ចម្កា​រ និង​ផ្ទះសម្បែង​ជាច្រើន​មកហើយ រហូត​ពលរដ្ឋ​ខ្លះ​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ គ្មាន​លុយ​បង់ក៍​ធ្វើអត្តឃាត​នោះ​ថែមទៀត ព្រោះតែ​ញៀន​នឹង​ល្បែង​មួយ​នេះ​៕

23-3-2017

 

Leave a Reply

(*) Required, Your email will not be published