ល្បួង​ប្រុស​មក​រួមរ័ក រាយការណ៍​ប្តឹង​សមត្ថកិច្ច​វ៉ៃខ្នោះ​ ព្រោះ​មិន​សម​បំណង

, , Leave a comment

បង​ជា​ព្រាននារី បង​បោក​ចិត្ត​អូន​អស់ទាំង​កាយ​ទាំង​ទ្រព្យ ៣​ឆ្នាំ​ហើយ​ដែល​យើង​រស់នៅ​ជាមួយគ្នា ដូច​ប្តី​ប្រពន្ធ​ថ្វី​ត្បិត​យើង​មិនទាន់​រៀបការ​ពេញ​ច្បាប់​ក៏ពិតមែន អូន​ឈឺចាប់​ណាស់ អូន​មិន​សុខចិត្ត​ទេ អូន​ត្រូវតែ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​បង​ដាក់គុក​ដាច់ខាត កុំ​ឲ្យ​ពូកែ​បោក​ចិត្ត​ស្រី​ទៀត ។ នេះ​ជា​សម្រែក​ទួញ​សោក​របស់​ស្រី្ត​វ័យក្មេង​ម្នាក់​នៅ​ចំពោះមុខ​សមត្ថកិច្ច គ្រា​ដែល​នាង​ឈឺចាប់​ចាញ់បោក​បុរស​ម្នា​ក់មាន​ប្រពន្ធ​កូន​ហើយ បែរជា​មកសុំ​ស្រលាញ់​នាង​រួមរស់​ដូច​ប្តី​ប្រពន្ធ​ស្របច្បាប់ និង​រួមរ័ក​ជាមួយគ្នា​រាប់​ភ្លេច​ដោយ​ប្រាប់ថា​ខ្លួន​គាត់ នៅ​កំលោះ​ទេ ។​

 

​រាជធានី​ភ្នំពេញ : បុរស​កំហូច​ម្នាក់ មាន​ប្រពន្ធ​កូន​រួចទៅហើយ បែរជា​មក​អួតអាង​ថា​ខ្លួន​នៅ កំលោះ​និង​ព្យាយាម​ទាក់ទង​ស្នេហ៍​ក្រមុំ​ម្នាក់ ស្នាក់នៅ​បន្ទប់​ជួល​ជាប់​គ្នា រហូតដល់​បាន​ខ្លួន ប្រាណ​នាង​ញឹកញាប់ និង​សន្យាថា​ចូល​ស្តី តែ​ចាំ បាត់ៗ​មិនឃើញ​ប្រុស​ធ្វើតាម​សន្យា ក៏​ស្រាវជ្រាវ ប្រវត្តិ ទើប​ដឹងថា ប្រុស​ជើងល្អ​នេះ មាន​ប្រពន្ធ រួចហើយ ទីបំផុត ក្រុមគ្រួសារ​ខាង​ស្រី​បាន​រៀប អន្ទាក់​ហៅ​ខាង​ប្រុស​មក​ដេករួមរ័ក​ជាមួយ​ខាង ស្រី​បាន​២​ដង​ទៀត ទើប​ប្តឹង​ឱ្យ​សមត្ថកិច្ច​ចាប់ វាយខ្នោះ​ដល់​ក្នុង​បន្ទប់​ជួល​តែម្តង​។​

 

​ករណី​ខាងលើនេះ បានកើត​មានការ​ភ្ញាក់ ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី ២០ ខែមីនា ឆ្នាំ​២០១៧ នៅ​ចំណុច​បន្ទប់​ជួល តាមផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

 

​ភាគី​ខាង​ស្រី​ដែល​ចាញ់​សម្តី​លួងលោម របស់​ប្រុស​ព្រាន​រហូតដល់​លង់​ទាំង​ចិត្ត​ផុង​ទាំង ខ្លួនប្រាណ​នេះ មានឈ្មោះ​មាំ​ង រដ្ឋា អាយុ​២៦​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ ​សង្កាត់​ កើតហេតុ​ខាងលើ​។ ចំណែក ភាគី​ប្រុស​ព្រាន មានឈ្មោះ​វង្ស ចិ​ត្រា អាយុ ២៤​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​បន្ទប់ ជួល​ក្បែរ​គ្នា​។​

 

​តាម​សម្តី​នារី​រងគ្រោះ បាន​រៀបរាប់​ប្រាប់ ថា នាង​និង​ប្រុស​ព្រាន​ខាងលើ ស្នាក់នៅ​បន្ទប់ ជួល​ក្បែរ​គ្នា លុះ​ក្រោយមក​ខាង​ប្រុស​ចេះតែ តាម​លួងលោម​ប្រលោម​សុំ​ស្នេហ៍​ពី​នាង​ដោយ អួតអាង​ថា រូបគេ​គឺជា​កំលោះ​ខ្លួន​មួយ​មិនមាន ពាក់ព័ន្ធ​នឹង​ស្រី​ណា​ឡើយ ពិសេស​មិនដែល ស្គាល់​សោះ​រឿង​ស្នេហា​ប្រុស​ស្រី ទើប​ធ្វើឱ្យ នាង​ជឿ​លង់សម្តី​ប្រុស​ព្រាន រហូតដល់​លង់ខ្លួន ព្រម​ស្ម័គ្រចិត្ត​ប្រគល់​ព្រហ្មចារី​ទៅឱ្យគេ​ដោយ គ្មាន​ស្តាយស្រណោះ​ក្រោយពី​ស្តាប់ឮ​សម្តី​ខាង ប្រុស​ប្រាប់ថា គេ​នឹង​ប្រាប់​ម្តាយ​ឱ្យចូល​ស្តីដណ្តឹង នាង​ធ្វើជា​ប្រពន្ធ​។​

 

​នារី​រងគ្រោះ​បន្តថា ពួកនាង​បាន​លួចលាក់ ទាក់ទង និង​រួមរ័ក​ជាមួយគ្នា​តាំងពី​អំឡុង​ឆ្នាំ ២០១៦​មកម្ល៉េះ និង​ធ្លាប់បាន​រួមរ័ក​គ្នា​ជាច្រើនដង​ទៀតផង​។ តាំងពី​បាន​ប្រាណ​មក នាង​ចេះតែ​ដេក​ទន្ទឹងរង់ចាំ​ប្រុស​ស្នេហ៍​ចូល​ស្តីដណ្តឹង​តែ​ចាំ​បាត់ៗ មិនឃើញ​ប្រុស​ធ្វើតាម​សន្យា​សោះ លុះ​នាង​សាកសួរ​ប្រុស​ថ្លើមថ្លៃ ចេះតែ​រក​លេសនេះ ​លេស​នោះ មក​ដោះសា​ជានិច្ច ចំណែក​នាង ក៏​មិនទាន់​សង្ស័យ​អ្វី​ដែរ​។​

 

​នារី​រងគ្រោះ​បញ្ជាក់ថា លុះ​មកដល់​ពេលថ្មីៗ​នេះ នាង​សួរនាំ​រឿង​រៀបការ ប្រុស​ស្នេហ៍ហេងស៊យ​នេះ ក៏​រក​លេស​ដោះសា​ដូច​លើក​មុនទៀត ទើប​ធ្វើឱ្យ​នាង​នឹក​សង្ស័យ ក៏​ដាច់ចិត្ត ទម្លាយ​រឿងរ៉ាវ​ឱ្យ​ក្រុមគ្រួសារ​នាង​បានដឹង ដើម្បី​ជួយ​គិតគូរ​ដោះស្រាយ​គ្នា​។ បន្ទាប់មកក្រុមគ្រួសារ​នាង​បាន​ស្រាវជ្រាវ​ពី​ប្រវត្តិ​របស់ប្រុស​ជើងល្អ​នេះ ទើប​ដឹងថា គេ​មិនមែន​នៅកំលោះ​អី​នោះទេ តាមពិត​គេ​មាន​ប្រពន្ធ និងថែមទាំង​មានកូន​រួចទៅហើយ នៅឯ​ស្រុកកំណើត​ទៀតផង ទើបបានជា​មិន​ព្រម​ចូល​ស្តី ដណ្តឹង​នាង​សោះ តាមពិត​គេ​យក​នាង​គ្រាន់តែជាការ​លេងសើច​បំពេញ​តណ្ហា​ម្តងម្កាល​ប៉ុណ្ណោះ​។​

 

​នារី​រងគ្រោះបានឱ្យដឹង​ទៀតថា បន្ទាប់មក នៅ​យប់​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៧ សាច់ញាតិ​នាង​ក៏​រៀប​អន្ទាក់​ដោយ​ឱ្យ​នាង​អន្ទង ហៅ​ប្រុស​ព្រាន​ខាងលើ មក​ដេករួមរ័ក​ជាមួយ គ្នា​ក្នុង​បន្ទប់​ជួល ហើយ​ប្រុស​ជើងល្អ ក៏​បោលមករក​នាង​តាម​ការ​ណាត់​មែន ហើយ​យប់នោះប្រុស​ស្នេហ៍​ថែមទាំង​បានរួម​រ័ក​ជាមួយ​នាង​ពេញមួយ​យប់ រហូតដល់​បានសម្រេច​២​ដង​ទៀតផង​។ បន្ទាប់មកនៅ​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ ២០១៧ សាច់ញាតិ​នាង​ក៏​ដាក់​ពាក្យបណ្តឹង​ឱ្យ សមត្ថកិច្ច​ចុះមក​ចាប់​ឃាត់ខ្លួន​ប្រុស​ស្នេហ៍​ហេង ស៊យ​រូបនេះដល់​ក្នុង​បន្ទប់​តែម្តង​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ឈ្មោះ វង្ស ចិ​ត្រា បាន​សារភាពថា រូបគេ​ពិតជា​ធ្លាប់ មាន​ប្រពន្ធ​មែន តែ​បាន​បែកបាក់​គ្នា​យូរហើយ ហើយ​រូបគេ​បាន​ស្រលាញ់គ្នា​ជាមួយ​នារី​រងគ្រោះ ខាងលើ អស់​រយៈពេល​៣​ឆ្នាំ​មកហើយ និង​ធ្លាប់ រួមរ័ក​គ្នា​បាន​ម្តង​ពីរដង​ដែរ និង​បាន​សន្យា​ជាមួយ​នាង​ថា នឹង​ឱ្យ​ម៉ែ​ចូល​ស្តីដណ្តឹង​នាង ហើយរូបគេ​ពិតជា​បាន​ប្រាប់​ម៉ែ​មែន តែ​ម៉ែ​ថា​ចាំ​ដល់ ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ គាត់​ត្រឡប់​មកពី ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ គាត់​នឹង​ចូល​ស្តីដណ្តឹង រៀប​ការឱ្យ​ពួកគេ​ទាំង​២​នាក់ ក្លាយជា​ប្តី​ប្រពន្ធពេញ​ច្បាប់​។ ស្រាប់តែ​មិនដឹង​យ៉ាងម៉េច​ខាង​ស្រី បាន​ណាត់ជួប​រូបគេ​ចូលទៅ​រួមរ័ក​ជាមួយ​នាងបាន​២​ដង រួច​ក៏​ប្តឹង​ប៉ូលិស​ឱ្យ​ចុះ​ចាប់ខ្លួន​រូបគេ ប្តឹង​ចោទថា រូបគេ​ចាប់រំលោភ​តែម្តង​។​

 

​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ដើំ​ម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

22-3-2017

 

 

Leave a Reply

(*) Required, Your email will not be published