លោក ចាន់ វលិ៍ មេប៉ុស្តិ៍ឃុំជ្រោយតាកែវ រងការចោទ មានអំណាច ប្រើអំពើហឹង្សា លើពលរដ្ឋ

, , Leave a comment

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៨យប់ថ្ងៃ០៩ ខែមិនា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកភូមិហៅភូមិលេខ៩ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល យុវជនម្នាក់រងរបួស

ធ្ងន់ដោយសារ លោកនាយប៉ុស្តិ៍រដ្ឋបាលឃុំ ប្រើអំពើហឹង្សាដោយចេតនា ដែលយុវជនម្នាក់នេះ បានជិះម៉ូតូវារូបលោកតាមបណ្តោយផ្លូវលេខ១១០។

ម្តាយយុវជនរងគ្រោះឈ្មោះ សុខ សារឿន បានប្រាប់អ្នកកាសែតថា គាត់បានរៀបចំពាក្យបណ្តឹងនេះសម្រាប់ប្តឹងលោក ចាន់ វលិ៍ ដែលជាមេប៉ុស្តិ៍នេះហើយ ហើយគាត់បាននិយាយបន្តថារងចាំចរចាគ្នាជាមុនសិន។ហើយករណីចោទប្រកាន់ទៅលើលោក ចាន់ វលិ៍ នេះថា វាហាក់បីគ្មានតម្លាភាពនោះទេ ។

ដោយឡែកលោក ឆែម លាង មេភូមិបានអោយដឹងថាក្រោយករណីនេះកើតឡើងគឺរូបលោកបានដឹងហើយបានឃើញម៉ូតូយុវជនឈ្មោះ សារី ផាន់ណាត ដួលហើយអង្គុយសំពះនិយាយថាមេខ្ញុំខុសហើយអោយខ្ញុំសុំទោសមេ ។

លោក សីម ឃាង អធិការដ្ឋាននគរបាលស្រុកកោះធំបានអោយដឹងថា ករណីនេះគឺលោកបានដឹងហើយរឿងនេះ គឺជារឿងរដ្ឋបវេណីហើយវាជារឿងតូចទេ ហើយចាត់កំលាំងជំនាញចុះសាវជ្រាវនឹងសម្របសម្រួលដោះស្រាយគ្នាតែម្តងបើសិនមានពាក្យបណ្តឹង ។

ពាក់ព័ន្ធលោក ចាន់ វលិ៍ មេប៉ុស្តិ៍ជ្រោយតាកែវកំពង់តែរងការចោទប្រកាន់ថា បាន យកអំណាចប្រើប្រាស់អំពើហឹង្សាដោយចេតនាបណ្តាលឲ្យប្រជាពលរដ្ឋរងរបួសបែបនេះដោយមិនមានការយោគបន្តិចនោះសោះឡើយ ។ ប្រជាពលរដ្ឋឃុំជ្រោយតាកែវស្រុកកោះធំ ខេត្តកណ្តាល កំពុងតែរងចាំមើលលោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល មានចំណាត់កាដែរឬទេ ចំពោះលោកមេប៉ុស្តិ៍ដូចខាងលើនេះ ៕

IMG-20170316-WA0046 P-16031

 

Leave a Reply

(*) Required, Your email will not be published