សម្ដេច​វិបុល​បញ្ញា សុខ អាន បានទទួល​មរណភាព​ ដោយ​រោគ​គា​ពាធ

, , Leave a comment

fn-2017-03-15-19-43-32-0

រាជធានីភ្នំពេញ ៖ សម្ដេច​វិបុល​បញ្ញា សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុកទីស្ដីការ គណៈរដ្ឋមន្ដ្រី បានទទួល​មរណភាព​ នៅវេលាម៉ោង ៦៖៣២នាទីល្ងាច នា

ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧នេះដោយ​រោគ​គា​ពាធ ក្នុង​ជន្មាយុ​៦៧​ឆ្នាំ​។ សពរបស់សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី បាន ដឹកតាម​យន្តហោះ​ពីទីក្រុងប៉េកាំងប្រទេសចិន បានមកដល់ព្រលានយន្តហោះ អន្តរ ជាតិភ្នំពេញ ប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៥៖០៤នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។ សម្តេចគឺជាអ្នកមានគុណបំណាច់ដ៏ធំធេងមួយ ក្នុងការបំពេញការងារ និងពលីគ្រប់យ៉ាង ដើម្បីបុព្វហេតុជាតិ។

 

ក្រោយទទួលដំណឹងមរណភាពនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ ដោយបង្កើតគណៈកម្មការ ដើម្បីរៀបចំបុណ្យ សព សម្តេចវិបុលបញ្ញា សុខ អាន រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី។ គណៈកម្មការរៀប ចំបុណ្យសពនេះដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តី ប៊ិន ឈន ជាប្រធាន និង សម្តេចព្រះពោធិវង្ស អំ លឹមហេង ព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាកចក្រកម្ពុជា ជាអនុប្រធាន រួមទាំងសមាជិកជាច្រើនទៀត៕

fn-2017-03-16-06-22-38-12

fn-2017-03-16-06-22-37-3

 

 

Leave a Reply

(*) Required, Your email will not be published