ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Royal du Cambodge ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ចាត់វិធានការ​តាមច្បាប់​លើ​សមាគម​វៀតណាម​ដែល​ប្រមាថ​ព្រះមហាក្សត្រ​

, , Leave a comment

​រាជធានី​ភ្នំពេញ : តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Royal du Cambodge  បានស្នើ​រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ចាត់ការ​ជាបន្ទាន់​លើស​មាគ​វៀតណាម​នៅ​កម្ពុជា ដែល​កន្លងមក​បាន​មើលងាយ​ជាច្រើន​សារ​ដល់​ព្រះមហាក្សត្រ តែ​មិនដែល​ទទួលបាន​ការកាត់ទោស​ពី​មន្ត្រី​កម្ពុជា​ឡើយ​។​

 

​កាលពី​រសៀល​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៧ ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ​ដែលមាន​ឈ្មោះថា Royal du Cambodge បាន​សរសេរ​ថ្កោលទោស ដល់​សមាគម​វៀតណាម​នៅ​កម្ពុជា​។ ផេ​ក Royal du Cambodge ស្នើ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ឲ្យ​មាន​វិធានការ​តាមផ្លូវ​ច្បាប់​លើ​សមាគម​វៀតណាម​។​

 

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក Royal du Cambodge  បាន​សរសេរ​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​សូម​ថ្កោលទោស​យ៉ាង​ដាច់​អ​ឭ​ហ​ង្កា​ជា​លើក​ទី​ពីរ ចំពោះ​សមាគម​វៀតណាម​នៅ​កម្ពុជា ដែល​កន្លងមក​ធ្លាប់បាន​ប្រើពាក្យ ជេរប្រមាថ​យ៉ាងធ្ងន់ធ្ងរ​នឹង​មិនអាច​ទទួលយកបាន​ឡើយ​ទៅកាន់ ព្រះបាទ​បរម​រតន​កោដ្ឋ ជាទីគោរព​ស្រលាញ់​នៃ​យើង ឯ​ម្តងនេះ​ទៀតសោត​បាន​មើលងាយ​ជាថ្មី​ម្តងទៀត​មកកាន់​ព្រះមហាក្សត្រ នរោត្តម សីហមុនី នៃ​យើង​។​

 

​សូមមេត្តា​មន្ត្រី​គ្រប់​ជាន់ថ្នាក់​ត្រូវការ​ចាត់ការ​ជាបន្ទាន់ ដែល​កន្លងមក​សមាគម​នេះ​បាន​មើ​ងាយ​ជាច្រើន​សារ​ដល់​ព្រះមហាក្សត្រ ប៉ុន្តែ​មិនដែល​ទទួល​ការដាក់ទោស​ពី​មន្ត្រី​យើង​ឡើយ ម្តងនេះ​សូម​អស់លោក​មេត្តា​ចាត់ការ​តាម​ការគួរ​។​»។

 

​សូម​រំលឹកថា​កាលពី​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០១៧ តាម​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ ដែលមាន​ឈ្មោះ Hội Người Việt Nam Tại Campuchia បានសរសេរថា «​មិនត្រូវ​ហៅ “​វៀតណាម​” ណាមួយ​ថា “​យួន​” ដាច់ខាត បើ​ហៅ ឬ​ជេរ ដាច់ខាត​ត្រូវ​ចាប់ “​ដាក់គុក​” ទោះ​ស្តេច​ន​រោ​ត្ដម​សីហមុនី​ក៏ដោយ​។ ញុះញង់​ឲ្យ​មានការ​រើសអើង​ជាតិ​សាសន៍ បំបែកបំបាក់​ជាតិ “​ដាក់គុក​” បង្កហេតុ​នាំ​ឲ្យ​ចលាចល អសន្ដិសុខ​សង្គម “​ដាក់គុក​” ប្រមាថមើលងាយ “​ដាក់គុក​” បើជា​គណៈបក្សនយោបាយ “​ត្រូវ​រំលាយចោល​”​។​»

15-3-2015

15-3-2015 (1)

 

Leave a Reply

(*) Required, Your email will not be published