លោ​ក ទុំ ណូ ដែ​ល​​ធ្លាប់​មា​ន កំ​ហុ​ស​​ប​ច្ចេ​ក​ទេ​ស ក្នុ​ង​កា​រ​​ធ្វើ​​ឲ្យ​​បា​ត់ ចំ​ណូ​ល​​ព​ន្ធ កា​ន់​តែត្រូវ​​​ប៉ា​ន់ ក្នុង​​តំ​ណែ​ង​​ជា មេ​​គ​យ​​ខេ​ត្ត​​ព្រះ​សី​ហនុ

, , Leave a comment

ខេត្ត​ព្រះសីហនុ ៖ ដោយ​សារ​តែ អំពើ​ពុករ​លួយ និង​វ​ប្បធ​ម៌ ​អន្ត​រា​គ​មន៍ ក្នុងកា​រ​តែ​ង​តាំង និង​​ផ្ទេរ​តំ​ណែង ក្នុង​​អគ្គ​នា​យក​ដ្ឋាន គយ​​និង​រ​ដ្ឋាក​រ កំពុង​​កើ​ត​មាន គួរ​​ឲ្យ​​

ញាក់​សាច់ គេ​​ស​ង្កេត​ឃើញ មន្ត្រី​​គយ​​មុខ​ខ្លាញ់ មួយ​ចំនួន បាន​ព្យាយាម​ចាយលុយ រាប់សិប​ដុំ ក្នុងការ​ជ្រែ​ឬ​ដេញថ្លៃ ឡើងកាន់តំណែង​ល្អៗ បាន​ដោយ​ជោគជ័យ ដូចជា​លោក ទុំ ណូ អតីត​ប្រធាន សាខាគយ ខេត្ត​ប៉ៃលិន ដែល​ធ្លាប់មាន កំហុស​បច្ចេកទេស ក្នុងការ​ធ្វើ​ឲ្យ​បាត់ ចំណូល​ពន្ធ មិនត្រូវ​បានដាក់​ពិន័យ បែរជា​ត្រូវបានតែងតាំង ជា​ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹ​ក យូ គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​។​

 

​គេ​ដឹងថា លោក ទុំ ណូ មាន​ទំនាក់ទំនង​ល្អ ជាមួយ​ឈ្មួញ ដ៏​មានអំណាច​ម្នាក់ ដែល​គេ​ល្បី​តៗ​គ្នា​ថា ឈ្មួញ​ម្នាក់​នោះ បាន​ចែក​ហ៊ុន ជាមួយ​ភរិយា​មន្ត្រី​គយ ជាន់ខ្ពស់​ម្នាក់ ក្នុងការ​រកស៊ី​នាំចូល ទំនិញ​ខុសច្បាប់ និង​គេចពន្ធ ហើយ​ឮថា លោក ទុំ ណូ ទៅដល់​ទីណា ក៏​លេចមុខ​ឈ្មួញ​ម្នាក់​នោះ ទៅ​ប្រកប​ជំនួញ ម៉ៅការ​ដឹកជញ្ជូន​ទំនិញ មិនដែល​ខាន​ទេ​។ លោក ទុំ ណូ ធ្លាប់មាន​បទពិសោធន៍ ក្នុងការ​ប្រមូល​លុយ ពី​អំពើ​គេចពន្ធ គួបផ្សំ​ជាមួយ ការ​មាន​ទំនាក់ទំនង​ល្អ ជាមួយ​ក្រុម​ឈ្មួញ មាន​លុយ មានអំណាច​ផង​នោះ គេ​ជឿថា ក្នុង​តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ប្រកបដោយ​សក្តានុពល លោក ទុំ ណូ អាច​ប្រមូល​លុយ​ស្រង់ដើម បាន​យ៉ាង​ងាយស្រួល​។​

 

​អំឡុង​ពេលដែល លោក ទុំ ណូ កាន់តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន ក្រុម​ឈ្មួញ នៅតែមាន​ឱកាស ដឹកជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់​ខេត្ត​ប៉ៃលិន ដោយ​រលូន ហើយ​ករណីខ្លះ លោក ទុំ ណូ ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន មិនបាន​ឃុបឃិត ជាមួយ​ឈ្មួញ ដោយផ្ទាល់ ក៏​គាត់​មាន​ចំណែក ក្នុងការ​បញ្ជា​ឲ្យ​មន្ត្រី ក្រោម​ឱវាទ ប្រមូល​លុយ​ពី​ឈ្មួញ ដោយ​មិន​ខ្វល់ ពី​ការកែទម្រង់ អ្វី​នោះឡើយ​។ ដូចជា ទំនិញ​នាំចូល ត្រូវ​បង់ពន្ធ​ខ្ពស់ តែ​ដោយ​មានការ ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ បង់ពន្ធ​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ និង​បង់​ត្រឹមតែ ជា​ទំនិញ​ចម្រុះ និង​គ្រឿងបន្លាស់ នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់សិប​ម៉ឺន​ដុល្លារ ក្នុង​មួយខែៗ​។​

MK-25-02-2017-15

 

 

Leave a Reply

(*) Required, Your email will not be published